ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង

​រដ្ឋមន្ត្រីក្រសួង​សាធារណការ ដឹកនាំ​កិច្ចប្រជុំ​ការងារ​កសាង​ផែនទី​បណ្តាញ​ផ្លូវថ្នល់​ឆ្នាំ​២០២០ បញ្ជី​បណ្តាញ​ផ្លូវជាតិ​-​ផ្លូវ​ខេត្ត និង​ការប្រើប្រាស់ Avenza Map

​រដ្ឋមន្ត្រីក្រសួង​សាធារណការ ដឹកនាំ​កិច្ចប្រជុំ​ការងារ​កសាង​ផែនទី​បណ្តាញ​ផ្លូវថ្នល់​ឆ្នាំ​២០២០ បញ្ជី​បណ្តាញ​ផ្លូវជាតិ​-​ផ្លូវ​ខេត្ត និង​ការប្រើប្រាស់ Avenza Map

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នា​ថ្ងៃ​ទី​០៥ ខែ​ធ្នូ ឆ្នាំ​២០២៣ លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការងារ​កសាង​ផែនទី​បណ្តាញ​ផ្លូវថ្នល់​ឆ្នាំ​២០២០ បញ្ជី​បណ្តាញ​ផ្លូវជាតិ ផ្លូវ​ខេត្ត និង​ការប្រើប្រាស់ Avenza Map ដោយ​មាន​ការចូលរួម​ពី​សំណាក់ លោក លោកស្រី ជា​ថ្នាក់ដឹកនាំ តំណាង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​-​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត​។​

​កិច្ចប្រជុំ​នេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​បង្ហាញ​ជូន​អំពី​លទ្ធផល​ការងារ​ទាក់ទង​នឹង ការរៀបចំ​កសាង​ផែនទី​បណ្តាញ​ផ្លូវថ្នល់​ឆ្នាំ​២០២០ បញ្ជី​បណ្តាញ​ផ្លូវជាតិ​-​ផ្លូវ​ខេត្ត និង​ការប្រើប្រាស់ Avenza Map ដើម្បី​ជម្រាប​ដល់​សមាជិក សមាជិកា​នៃ​អង្គប្រជុំ និង​ភាគី​ពាក់ព័ន្ធ​។​

​ការរៀបចំ​ផែនទី និង​បញ្ជី​បណ្ដាញ​ផ្លូវជាតិ ផ្លូវ​ខេត្ត និង​ផ្លូវថ្នល់​ផ្សេងៗ​ទៀត ហើយ​ផលិត​ចេញ​ជា​ផែនទី​ក្នុង​ក្របខណ្ឌ​ជាតិ គែ​ធ្វើឡើង​ដើម្បី​ជួយ​សម្រួល​ដល់​ការងារ​គ្រប់គ្រង ជួសជុល និង​ថែទាំ​ផ្លូវថ្នល់​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​បញ្ចៀស​ការ​ដាក់​ឈ្មោះ ឬ​ដាក់​លេខ​ផ្លូវ​ត្រួតស៊ីគ្នា​៕

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.