ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី

​សម្តេច​តេជោ ហ៊ុន សែន ថ្នាក់ដឹកនាំ និង​ប្រជាពលរដ្ឋ​ជាង ២​ម៉ឺន​នាក់ ជួបជុំ​អបអរសាទរ​ខួប​៤៥​ឆ្នាំ ថ្ងៃ​ជ័យជម្នះ ៧ មករា​, ថ្ងៃ​ពលរដ្ឋ​កម្ពុជា រួចផុត​ពី​រណ្តៅ​មរណៈ

​សម្តេច​តេជោ ហ៊ុន សែន ថ្នាក់ដឹកនាំ និង​ប្រជាពលរដ្ឋ​ជាង ២​ម៉ឺន​នាក់ ជួបជុំ​អបអរសាទរ​ខួប​៤៥​ឆ្នាំ ថ្ងៃ​ជ័យជម្នះ ៧ មករា​, ថ្ងៃ​ពលរដ្ឋ​កម្ពុជា រួចផុត​ពី​រណ្តៅ​មរណៈ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២៤​នេះ សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ សមាជិក សមាជិកា​គណបក្ស​សរុប​ជាង ២​ម៉ឺន​នាក់ ជួបជុំ​គ្នា​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​៤៥​ឆ្នាំ នៃ​ថ្ងៃ​ជ័យជម្នះ «៧​មករា​» ដែល​ជា​ថ្ងៃ​ដ៏​វិសេសវិសាល​សម្រាប់​ប្រជាជន​កម្ពុជា បាន​រួច​ជីវិត​ពី​រណ្តៅ​មរណៈ​នៃ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ក្រោម​ការប្រយុទ្ធ​តស៊ូ​ដ៏​អង់អាច​ក្លាហាន​របស់​យុទ្ធជន និង​យុទ្ធ​នារី ដឹកនាំ​របស់​ឥស្សរជន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​គណបក្ស​ប្រជាជន​កម្ពុជា រួមជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា​ទូទាំងប្រទេស បាន​ចាត់ទុក​ថ្ងៃ ៧ មករា ឆ្នាំ​១៩៧៩ ជា​ថ្ងៃ​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រជាជន​កម្ពុជា ដែល​បាន​វាយ​ផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុលពត បញ្ចប់​សម័យកាល​ដ៏​ខ្មៅ​ងងឹត​បំផុត​នៅ​កម្ពុជា ដែល​បាន​កាប់សម្លាប់ និង​ធ្វើឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ស្លាប់​ជិត ៣​លាន​នាក់​។ ៧ មករា ១៩៧៩ គឺជា​ថ្ងៃ​បើក​ឡើង​វិញ​នូវ​ទំព័រ​សករាជ​ថ្មី គឺ​ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម​។​

​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន បុរស​ដែល​បាន​ពលី​កម្ម​សព្វបែបយ៉ាង ដើម្បី​ជាតិ​មាតុភូមិ​កម្ពុជា តែង​បាន​គូសបញ្ជាក់ថា ការ​ប្រារព្ធ​ពិធី​អបអរសាទរ​ថ្ងៃ​ជ័យជម្នះ ៧ មករា ជា​ការបង្ហាញ​ស្មារតី​ចងចាំ​ជានិច្ច​នូវ​គុណូបការៈ​ដ៏​ឧត្តង្គឧត្តម​របស់​វីរ​កម្មាភិបាល យុទ្ធជន យុទ្ធ​នារី នៃ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង​វរ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​បាន​ធ្វើ​ការលះបង់​យ៉ាង​ធំធេង​ក្នុង​ការប្រយុទ្ធ ដើម្បី​ផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត និង​ការពារ​ការ​រស់​ឡើង​វិញ​របស់​កម្ពុជា​។​

​សូម​រំលឹក​ថា ប្រទេស​កម្ពុជា​ក្រោយ​ការធ្វើ​រដ្ឋប្រហារ​ទម្លាក់​ប្រមុខរដ្ឋ​សម្តេចព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ពី​អំណាច​នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​១៩៧០ ដោយ​សេនាប្រមុខ លន់ នល់ និង​ព្រះអង្គ ម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ព្រមទាំង​គូកន​ជាច្រើន​នាក់​ទៀត ក្រោម​បង្អែក​របស់​សហរដ្ឋអាមេរិក​នោះ បាន​ធ្វើឱ្យ​កម្ពុជា​ធ្លាក់ខ្លួន​ផុង​ចូល​ក្នុង​ភ្លើងសង្គ្រាម ជា​បន្តបន្ទាប់​ប្រទេស​ជាតិ និង​ប្រជាជន ត្រូវ​រង​ទុក្ខវេទនា​ខ្លោចផ្សា​ជាទីបំផុត​។ ប្រជាជន ដែល​នឿយណាយ​និង​សង្គ្រាមរ៉ាំរ៉ៃ​នេះ បាន​រីករាយ​ជាខ្លាំង​ក្រោយពេល​ឃើញ​របប​សាធារណរដ្ឋ​របស់​សេនាប្រមុខ លន់ នល់ ត្រូវ​បាន​វាយ​ផ្តួលរំលំ​ដោយ​ក្រុម ប៉ុល ពត អៀង សារី ខៀវ សំផន និង នួន ជា នា​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥​។​

​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ជា​ពិសេស​អ្នក​រាជធានី​ភ្នំពេញ​រំពឹងថា ការ​រំដោះ​យក​ប្រទេស​ពី​សេនាប្រមុខ លន់ នល់ ដោយ​ក្រុម​ខ្មែរក្រហម នឹង​ធ្វើឲ្យ​សង្គ្រាម​ត្រូវ​ចប់ ប្រទេស​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​។ ក្តីរំពឹង​ត្រូវ​បាន​រលាយ​សាបសូ​ន្យ​ក្រោយ​ពេល​របប​ថ្មី​បាន​ដាក់ចេញ​គោលនយោបាយ បណ្តេញ​ប្រជាពលរដ្ឋ​កម្ពុជា​ចេញ​ពី​ទីក្រុង​ភ្នំពេញ និង​ទីប្រជុំជន​នានា​ឲ្យទៅ​រស់នៅ និង​ធ្វើស្រែ​ចម្ការ​នៅតាម​តំបន់​ភូមិភាគ​នានា​ស្ថិតនៅ​ស្រុក​ស្រែចម្ការ​។​

​ប្រជាពលរដ្ឋ​ត្រូវបាន​ដាក់​ឱ្យ​រស់នៅ និង​ធ្វើការ​ជា​ក្រុម​ជាស​ហករ​នៅតាម​ទីជនបទ និង​បង្ខំ​ឱ្យ​ស៊ី​រួម​ដេក​រួម ព្រមទាំង​បង្ខំ​ឲ្យធ្វើ​ការងារ​ហួសកម្លាំងព​ន់​ពេកប្រមាណ ហូបចុក​មិន​គ្រប់​ទី​បំផុត​ប្រជា​ពលរដ្ឋ​ខ្មែរ​ជិត ៣​លាន​នាក់​ត្រូវបាន​ស្លាប់ ដែល​ក្នុងនោះ​មួយចំនួនធំ ត្រូវបាន​សម្លាប់​ក្រោម​ការចោទប្រកាន់​ថា​ជា​ជន​ក្បត់​អង្គការ​។​

​ទុក្ខវេទនា​របស់​ប្រជាពលរដ្ឋ​ក្នុង​របប​អាវខ្មៅ​ត្រូវ​បាន​បិទ​បញ្ចប់ បន្ទាប់​ពី​កម្លាំង​អ្នកស្នេហាជាតិ កម្លាំង​តស៊ូ​របស់​យុទ្ធជន​ក្លាហាន​កម្ពុជា រួបរួម​គ្នា​បង្កើតរ​ណ​សិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃទី​២ ធ្នូ ឆ្នាំ​១៩៧៨ ក្រោម​ការជួយ​គាំទ្រ​ពី​កងទ័ព​វៀតណាម បើក​ការ​វាយ​ផ្តួល និង​ដណ្តើម​ប្រទេស​ចេញពី​កណ្តាប់ដៃ​របស់ ប៉ុលពត បាន​ទាំងស្រុង​នៅ​ថ្ងៃ​ទី​០៧ ខែ​មករា ឆ្នាំ​១៩៧៩​។​

​ផ្តើមចេញ​ពី​ជ័យជម្នះ​នេះ បាន​ធ្វើឲ្យ​កម្ពុជា មានឱកាស​រើ​បម្រាស់ និង​ឈាន​ជើង​ជា​បន្តបន្ទាប់​រហូត​ផ្តើម​មាន​កិច្ចចរចា​ស្វែងរក​សន្តិភាព​រវាង​សម្តេចព្រះ​មុខ​រដ្ឋ នរោត្តម សីហនុ និង​បុរស​រដ្ឋ​សម្តេច​តេជោ ហ៊ុន សែន​។ តាមរយៈ​ការចរចា​ក្រោម​ការជួយ​ជ្រោមជ្រែង​ពី​ប្រទេស​ឥណ្ឌូ​ន​នេ​ស៊ី និង​ប្រទេស​បារាំង​ផង​នោះ កិច្ចព្រមព្រៀង​សន្តិភាព​មួយ​រវាង​ខ្មែរ​គ្រប់​ជម្លោះ (​រដ្ឋាភិបាល​រដ្ឋ​កម្ពុជា និង ចលនា​កងទ័ព​ក្នុងព្រៃ​ជាយ​ដែន​ត្រីភាគី​) ត្រូវ​បាន​សម្រេច​ចេញ​ជា​រូបរៀង ២៣ តុលា ១៩៩១​។​

​កិច្ចព្រមព្រៀង​សន្តិភាព​នេះ បាន​បើកផ្លូវ​ឱ្យ​កម្ពុជា​បង្កើតបាន​ជា​ថ្មី​នូវ​ព្រះរាជាណាចក្រ​កម្ពុជា និង​យាង​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ឱ្យ​មក​គង់​ប្រថាប់​ក្នុង​ប្រទេស​កម្ពុជា​ជាថ្មី​។ បើទោះបី​កម្ពុជា​ទទួលបាន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស និង​វត្ត​មាន​កងទ័ព​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា ដើម្បី​សម្របសម្រួល​បញ្ចប់សង្គ្រាម ស្វែងរក​សន្តិភាព​ដោយ​ចំណាយ​លុយ​ជាង ២​ពាន់​លាន​ដុល្លារ តែ​សង្គ្រាម​តាម​ទល់ដែន​មិន​អាច​បញ្ចប់​ទាំងស្រុង​នោះឡើយ ព្រោះ​តែ​កងទ័ព​ខ្មែរក្រហម ដែល​សេសសល់​នៅតាម​ទល់ដែន​ថៃ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ឧត្តរមានជ័យ និង​ប៉ៃលិន មិន​ព្រម​គោរព​នូវ​កិច្ចព្រមព្រៀង​នេះឡើយ ហើយ​តែង​បង្ក​ឲ្យមាន​ការផ្ទុះអាវុ​ធ​ជា​បន្តបន្ទាប់​។​

​ទីបំផុត​តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ របស់​បុរស​ខ្លាំង​តេជោ សែន បាន​យក​ជីវិត​ជា​ដើមទុន​ប្រថុយ​ចូល​ជំរុំ​គូប្រយុទ្ធ​ចរចា​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ចរចា​យក​កងទ័ព​ខ្មែរ​ក្រហម​មក​ជ្រក​ក្រោម​ដំបូល​រាជរដ្ឋាភិបាល​តែមួយ និង​បាន​បិទ​បញ្ចប់​សង្គ្រាម​រវាង​ខ្មែរ និង​ខ្មែរ​ទាំង​ស្រុង​នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​១៩៩៨​។​

​ក្រោយ​បិទ​បញ្ចប់​សង្គ្រាម​ទាំង​ស្រុង​នេះ ធ្វើឱ្យ​កម្ពុជា​មាន​ការអភិវឌ្ឍ​ប្រទេស​យ៉ាង​ពេញលេញ ហើយ​ធ្វើឱ្យ​ភាព​រីក​ចម្រើន​បាន​លូតលាស់​ជា​បន្តបន្ទាប់​ផងដែរ​។ បច្ចុប្បន្ន​ក្រោម​ម្លប់​សន្តិភាព​កម្ពុជា ទទួលបាន​ទំហំ​ពាណិជ្ជកម្ម និង​ទំហំ​វិនិយោគ​ពី​បរទេស​កាន់តែច្រើន​។ មុន​ពេល​ការ​រាតត្បាត​ជំងឺ​កូវី​ដ​១៩ កម្ពុជា​រក្សា​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់ ៧​ភាគរយ​។ បន្ថែម​ពីលើ​នោះ​សមិទ្ធផល​ជាតិ​ជា​ច្រើន​ត្រូវ​រំ​លេចឡើង​ប្រកប​ដោយ​ភាព​រីករាយ និង​មោទនភាព​។​

៤៥​ក្រោយ​ការរំដោះ​ចេញពី​របប​វាលពិឃាត ប៉ុលពត​, កម្ពុជា​បាន​ប្រែ​ក្លាយទៅជា​ប្រទេស​មាន​មុខមាត់​ថ្មី​តាមរយៈ​ការអភិវឌ្ឍ​ជា​ជំ​ហ៊ាន និង​បាន​សាង​កិត្យានុភាព​លើ​ឆាក​អន្តរជាតិ​ជា​ថ្មី​ផងដែរ​។ កម្ពុជា​បាន​ប្រែក្លាយ​ពី​ប្រទេស​មាន​ប្រជាពលរដ្ឋ​ត្រឹម ៥​លាន​នាក់ មក​ជា​ប្រទេស​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជា ១៦​លាន​នាក់​, ពី​ប្រទេស​គ្មាន​ចំណូល​សេដ្ឋកិច្ចជាតិ​ក្លាយជា​ប្រទេស​មាន​ចំណូល​សេដ្ឋកិច្ច​ជាង ២៤​ពាន់​លាន​ដុល្លារ​, ប្រជាពលរដ្ឋ​ដែល​ធ្លាប់​តែ​គ្មាន​ស្គាល់​ក្រដាស់ប្រាក់ គ្មាន​ស្គាល់​អ្វី​ទៅជា​ចំណូល​ប្រចាំឆ្នាំ បាន​ក្លាយជា​អ្នក​អាច​រក​ចំណូល​ប្រចាំឆ្នាំ​ជា​ង ១៥០០​ដុល្លារ​, កម្ពុជា ដែល​ធ្លាប់តែ​គ្មាន​ការដោះដូរ​ពាណិជ្ជកម្ម ក្លាយជា​ប្រទេស​មាន​ទំហំ​ពាណិជ្ជកម្ម​ប្រមាណ ២៥​ពាន់​លាន​ដុល្លារ ជាមួយ​ការនាំចេញ​ជាង ១២​ពាន់​លាន​ដុល្លារ​, ប្រទេស​គ្មាន​ការវិនិយោគ​ពី​ខាងក្រៅ មក​ជា​ប្រទេស​មាន​ទំហំ​វិនិយោគ​ពី​ខាងក្រៅ​ប្រមាណ ៦​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧, កម្ពុជា ដែល​ធ្លាប់តែ​គ្មាន​ធនធាន​មនុស្ស បាន​បណ្តុះបណ្តាល​ធនធាន​មនុស្ស​យ៉ាង​ច្រើន ហើយ​កំពុង​បន្ត​ធ្វើ​ការងា​រលើ​ការបណ្តុះបណ្តាល​យ៉ាងសកម្ម​, កម្ពុជា ដែល​ធ្លាប់​គ្មាន​កន្លែង​ព្យាបាល ក្លាយជា​ប្រទេស​កំពុង​មាន​ភាពប្រសើរ​ឡើង​លើ​វិស័យ​សុខាភិបាល​, កម្ពុជា ដែល​ធ្លាប់​គ្មាន​អ្នកទេសចរ ក្លាយជា​ប្រទេស​ស្វាគមន៍​អ្នកទេសចរ​ជា​ង ៦​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​។​

​កម្ពុជា​បាន​រើខ្លួន​ចេញពី​ប្រទេស​ក្រីក្រ ប្រទេស​គ្មាន​អ្វី​សោះ មក​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​នាពេល​បច្ចុប្បន្ន ព្រម​ទាំង​កំពុង​ប្រឹងប្រែង​អភិវឌ្ឍន៍​ឲ្យក្លាយ​ជាប្រទេស​មាន ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។ កម្ពុជា ដែល​ធ្លាប់តែ​ជា​ប្រទេស​ឯកោ ក្លាយជា​ប្រទេស​ធ្វើ​សមាហរណកម្ម​យ៉ាងសកម្ម​ទៅ​ក្នុង​ពិភពលោក មាន​សិទ្ធិ​ស្មើមុខស្មើមាត់​លើ​ឆាក​អន្តរជាតិ និង​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ថ្នាក់​តំបន់ និង​ថ្នាក់​អន្តរជាតិ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.