ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត

គំនរ​សំរាម​គរ​ដូច​ភ្នំ​លោក​ជា គង់ មិន​យក​ភ្នែក​មើល​

គំនរ​សំរាម​គរ​ដូច​ភ្នំ​លោក​ជា គង់ មិន​យក​ភ្នែក​មើល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគីរី  ៖ ៖ អាជីវករ​ជា​ច្រើន​នាក់​នៅក្នុង​ផ្សារ​បាន​លុង កំពុង​រង​នូវ​ការ​ហិត​សំរាម​សំអុយ របស់លោក ជា គង់ គរ​ដូច​ភ្នំ មិន​ព្រម​កើប​យក​ទៅ​ចាក់ចោល ធ្វើ​អោយ​អាជីវករ​មួយចំនួន​ដែល​មាន​តូប​នៅ​ក្បែរ​គំនរ​សំរាម​នោះ​រង​នូវ​ ការប៉ះពាល់​ដល់​សុខភាព​អាជីវករ និង​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ដែល​គេ​មក​លេង​ខេត្ត​រតនគិរី ហើយ​ភ្ញៀវ​ទាំងនោះ​បាន​នាំគ្នា​ចូល​ផ្សារ​បាន​លុង​គយ​គន់មើល​តើ​មាន​អ្វី​ លក់​ខ្លះ ហើយ​ភ្ញៀវ​ទាំងនោះ​បាន​ត្រឹមតែ​មើល​គំនរ​ស​សំរាម ហិតក្លិន​អា​សោច​ហើយក៏​នាំគ្នា​ខ្ទប់មាត់​ដើរ​ចេញមកក្រៅ​ផ្សារ ហើយ​បានរ​អ៊ួ​ដល់​អ្នក​ម៉ៅ​សំរាម​នោះ​ថា មិន​យក​សំរាម​ចាក់ចោល​ទាន់ពេលវេលា​សោះ ធ្វើ​អោយ​អាជីវករ​ក្តៅក្រហាយ​បាន​លើកគ្នា​មក​សាលាក្រុង ដើម្បី​សុំ​អន្តរាគមន៍​ពី​អភិបាលក្រុង ដែល​ទើប​ឡើងកាន់តំណែង​ថ្មី​វ័យក្មេង​នោះ តែ​លោក​អភិបាលក្រុង​រូបនោះ បែរ​ជា​កាន់ជើង​លោក​ជា គង់ ហើយ​បានរិៈគ​ន់ទៅ​អោយ​ខាង​ភាគី​ផ្សារ មិន​ជួយ​មើល​ក្រុម​អាជីវករ​នោះ​ផង​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី ១៩ ខែ​មីនា ឆ្នាំ​២០១៥ ស្ថិត​នៅក្នុង​ផ្សារ​បាន​លុង​តែម្តង​។

​ក្រុមអាជីវករ​បាន​ប្រាប់​អ្នក​សារពត៌មាន​ដឹងថា សំរាម​ដែល​គរ​ក្នុង​ផ្សារ​ដូច​ភ្នំ​នោះ​លោក ជា គង់ បញ្ជា​ឲ្យ​កម្មក​រដឹក​សំរាម​ក្នុង​មួយ​ថ្ងៃ​យកតែ​២​រទេះ​ពី​កន្លែង​ស្តុក​ ក្នុង​ផ្សារ​តែប៉ុណ្ណោះ ហើយ​ក្រុម​អាជីវករ​ក៏​បាន​ប្រាប់​បន្តថា​សំរាម​ដែល​គរ​ដូច​ភ្នំ​នៅក្នុង​ ស្តុក​នេះ​មាន​រយៈពេល​ជាង​២០​ថ្ងៃ​មក​ហើយ​ដែល​ធ្វើអោយ​មាន​ក្លិនស្អុយ​ដល់​ អាជីវករ​ដែល​លក់​នៅក្បែរៗ​នោះ ក្រុម​អាជីវករ​ទាំងនោះ​សុំ​អោយ​អាជ្ញាធរ​ជួយ​ចាត់ចែង​អំពី​បញ្ហា​សំរាម​ ក្នុង​ផ្សារ​នេះ​ផង តែ​អាជីវករ​មួយចំនួន​ហាក់បីដូចជា​អស់​សង្ឃឹម​ថា​មិនដឹង​អោយ​លោក​ណា​ជួយ​ទេ ព្រោះ​ចៅហ្វាយក្រុង និង​លោក​ជា គង់ ត្រូវ​គ្នា​ដូច​ទឹក​និង​ត្រី​អញ្ចឹង​នោះ​។

​បើ​តាម​សំដី​លោក ជាម សុផាត អ្នកគ្រប់គ្រង​ផ្សារ​បាន​បញ្ជាក់ថា តើ​អោយ​កម្មករ​យក​សំរាម​ចាក់ នៅឯណា បើ​ក្រុមហ៊ុន ជា គង់ មិន​មក​ប្រមូល​សំរាម​ផង​នោះ ព្រោះ​កន្លែង​ស្តុក​សំរាម​គរ​ដូច​ភ្នំ​ទៅហើយ សូម​លោក​អភិបាល​មើល​អោយ​គ្រប់​ជ្រុងជ្រោយ​ផង កុំ​ចេះតែ​ថា អោយ​ខាង​ផ្សារ​នោះ​ពេក ៕
​សន ចាន់​ឌី​

 

20150319ch3

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.