ខេត្តបាត់ដំបង៖វង់ល្បែងស៊ីសងភ្នាល់ដាក់លុយចាញ់ឈ្នះរាប់លានរៀល មានបៀរ អាប៉ោង ដែលមានម្ចាស់គេហៅ ម៉ែមីត្រង៉ោល ស្ថិតក្នុងភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង សមត្ថកិច្ចមួយចំនួនរារែកក្នុងការបង្ក្រាប បន្ទាប់ពី
បែកធ្លាយអ្នកព័ត៌មាន២នាក់ យកឈ្មោះ ឯកឧត្តម ប៉ោ វណ្ណ: មេបញ្ជាការអាវុធហត្ថ បាត់ដំបងនិងឯកឧត្តម នេត សាវឿន អគ្គស្នងការ នគរបាលជាតិ រត់ការបើកល្បែងស៊ីសងកន្លងមក។
ប្រភពពីអ្នកលេងល្បែង អ្នកព័ត៌មាននិងសមត្ថកិច្ចបាត់ដំបងឲ្យដឹងថាអ្នកព័ត៌មានទី១ឈ្មោះស៊ន លី ហៅលីប្រជ្រុយ កាន់កាតកាសែត សម្លេងសច្ច: បានដើរអួតអាងមានខ្សែខ្នងអ្នកធំ ខាងលើ ចង់បើកឲ្យលុតប៉ុណ្ណេះ ប៉ុណ្ណោះ ហើយខ្លួនឯងកំពុងចាក់យ៉ាងឈ្ងុយ(មើលក្នុងរូបភាព)។ហើយវង់ល្បែងតូចតាចតាមស្រុកផ្សេងឈ្មោះលីប្រជ្រុយដើរសំឡុតគំរាមយកលុយប្រចាំខែ ដោយយក ឈ្មោះអ្នកកាសែត ប្រចាំថ្ងៃ(ម្នាក់សុំមិនបញ្ចេញឈ្មោះ)ទៅគំរាម បើមិនឲ្យអ្នកកាសែតប្រចាំថ្ងៃគេដាក់១លេខងាប់ ។
បញ្ជាក់តាមប្រភពអ្នកកាសែតនេះពិតជាបានលុយពីឈ្មោះស៊នលីអញ្ចឹងមែន(ព្រោះគាត់ឲ្យឈ្មោះលីប្រជ្រុយរកសេដ្ឋកិច្ចឲ្យគាត់) ។ មិនតែប៉ុណ្ណោះ ឈ្មោះលីប្រជ្រុយ បានយកឈ្មោះ លោកឈឿង គឹមសុង ប្រធានក្រុមបង្ការបង្ក្រាប នៃស្នងការដ្ឋាន នគរបាលខេត្ត ទៅគំរាមវង់ល្បែងនានា បើមិនបង់លុយដាក់កម្លាំងចុះចាប់ អ្នកលេងភាគច្រើនបានបង់លុយខែ ក្នុង១ខែតម្លៃ១៥ម៉ឺនរៀលទៅ៣០ម៉ឺនរៀល ។ ចំពោះលុយទាំងនេះឈ្មោះលីប្រជ្រុយយកទុកហោប៉ៅខ្លួនឯង ចំណុចនេះធ្វើឲ្យប្រជាជនអ្នកលេងល្បែងនិងសមត្ថកិច្ចតាមស្រុក យល់ច្រឡំខឹងលោកឈឿង គឹមសុង និងខឹងថ្នាក់ដឹកនាំ ថាគាបសង្កត់ពួគគាត់ ពលរដ្ឋលេងតិចតួច មកយកលុយថ្លៃបាយគុយទាវបានហើយ ម្តេចទាច្រើនដាក់កម្លាំងចុះចាប់ហលយនៅក្រុងល្បែងពេញផ្សារមិនចាប់ផង ដោយសារទង្វើរបស់លីប្រជ្រុយទើបគណបក្សប្រជាជនធ្លាក់សន្លឹកឆ្នោត ។
ប្រភពបញ្ជាក់ថាក្រោយពីដឹងដំណឺងនេះលោកឈឿងគឹមសុងមេក្រុមបង្ក្រាបបានទូរស័ព្ទព្រមានអ្នកកាសែតស៊នលីជាញឹកញាប់ តែអ្នកកាសែតរូបនេះ នៅឆ្លៀតឱកាសយកឈ្មោះសមត្ថកិច្ចដើរយកលុយជាដដែលៗ។
អ្នកព័ត៌មានទី២ឈ្មោះកែវ នាង កាន់កាត កាសែតរស្មីតាដំបងគ្រញូង គេហទំព័រមតិមហាជននិងដំណឹងពិត និងជាម្វាស់ហ្វេសប៊ុកkeo tongtkនិងហ្វេសប៊ុក mean somnang មានទីលំនៅស្រុកថ្មគោល ខេត្តបាត់ដំបង។ ឈ្មោះកែវ នាង ធ្លាប់ចាងហ្វាង២អង្គភាពប្រកាសបដិសេធន៍គឺ ខ្មែរម្ចាស់ស្រុក កាសែតអង្គរថែម។ ឈ្មោះកែវ នាង ធ្លាប់អះអាងគេជាអ្នកព័ត៌មានប៉ូលិស ចាងហ្វាងមតិមហាជន បងប្អូន ឯកឧត្តម នេត សាវឿន អគ្គស្នងការ នគរបាលជាតិ អញ្ចឹងព័ត៌មានក្រៅពីខ្លួនសរសេរ សមត្ថកិច្ចថ្នាក់លើមុនអាចដឹង។
គួរឲ្យដឹងថា នៅឆ្នាំ២០១៦ វង់ល្បែង ម៉ែមីត្រង៉ោល ស្ថិតក្នុងភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង លោកគឹមសុខជា ចាងហ្វាង កាសែតរស្មីតាដំបងគ្រញូង និងភ្នាក់ងារទូរទស្សន៍លេខ៩ប្រចាំបាត់ដំបង បានសរសេរដាក់លើ កាសែតរស្មីតាដំបងគ្រញូង គេហ:ទំព័រមតិមហាជននិងគេហ:ទំព័រវត្តភ្នំ ត្រូវសមត្ថកិច្ខក្រុងចុះបង្ក្រាប ។ ក្រោយមក
ឈ្មោះ កែវ នាង បានសរសេរកាន់ជើងម្ចាស់វង់ល្បែងនេះដោយវាយប្រហារទៅលើរូបលោក គឹម សុខជា បន្ទាប់មកចេញមុខសុំសមត្ថកិច្ចរត់ការបើកបនល្បែងនេះឡើងវិញដល់សព្វថ្ងៃនេះ ។ ឈ្មោះ កែវ នាង បានសរសេរអត្ថបទវាយប្រហារលើសមត្ថកិច្ចច្រើនដង ដែលមិនមានប្រភពច្បាស់លាស់ និងគ្មានការស្ថាបនា គឺសរសេររបៀបកំញើញចង់បានលុយតែម្តង។
បញ្ជាក់បន្ថែមថា កាលខែកក្កដា ២០១៧ ពេលអ្នកព័ត៌មានសួរនាំម្ចាស់បនល្បែងម៉ែមីត្រង៉ោលតាមទូរស័ព្ទចប់ ឈ្មោះ កែវ នាង បានទូរស័ព្ធតាមលេខ 077653131 មកកាន់អ្នកយកព័ត៌មានយើង ហើយអ្នកព័ត៌មានយើងមិនបានឆ្លើយឆ្លងវិញទេ។
ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចខេត្តបាត់ដំបងបានបញ្ជាក់ថា ឈ្មោះកែវនាង ជាម្វាស់ហ្វេសប៊ុកkeo tongtk ពិតជាបានសុំបើកល្បែងនៅចំណុចខាងលើមែន ហើយធ្លាប់យកលុយមកឲ្យ១០០ដុល្លាតែគាត់មិនទទួល ។ តែនៅដើមខែសីហានេះ ឈ្មោះ កែវ នាង បានសរសេររឿងវាយប្រហារមកលើសមត្ថកិច្ចយើងថែមទៀត ។
សមត្ថកិច្ចបំរុងចុះបង្ក្រាបបនល្បែងនៅផ្ទះម៉ែមីត្រង៉ោល នេះដែរ តែចង់ស៊ើបឲ្យដឹងស៊ិនថានរណាកាងនៅពីក្រោយផ្ទះល្បែងនេះ ព្រោះសមត្ថកិច្ចមានការយោគយល់គ្នា។
គួរបញាក់ថា នៅរសៀលថ្ងៃទី១១ខែសីហាឆ្នាំ២០១៧អ្នកយកព័ត៌មានយលងបានព្យាយាមសុំការបំភ្លឺពី ឯកឧត្តម ប៉ោ វណ្ណ: មេបញ្ជាការអាវុធហត្ថខឹត្តបាត់ដំបង ប៉ុន្តែគ្មានអ្នកលើក។
មតិរិះគន់ថា បនល្បែងម៉ែមីត្រង៉ោល បលមិនបង្ក្រាបគឺសន្លឹកឆ្នោតគណបក្សប្រជាជនកម្ពុជាវានឹងធ្លាក់ជាងនេះ ព្រោះម្ចាស់បនកាន់គណបក្សផ្សេងហើយអ្នកកាសែត២នាក់ជាអ្នករត់ការក៏និយាយថាចាំមើលអាណត្តិនេះបើជាប់ ដូរឲ្យអស់ឲ្យវាអត់ស៊ីម្តង។ឥឡូវចូលមើលរូបភាព អ្នកអ៊ុតអាប៉ោងគឺ ឈ្មោះស៊ន លីហៅលីប្រជ្រុយ ហើយអ្នកលេង ពាក់អាវមួគគណបក្សទៀតតលត្រឹមត្រូវទេ ៕



