ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

​យក​គ្រឿងចក្រ​មក​កាយ​យក​អាចម៍ដី​ជើងភ្នំ​ដោយ​គ្មាន​ការអនុញ្ញាត​ត្រូវ​អាជ្ញាធរ​ទៅ​បញ្ឈប់​សកម្មភាព

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ ទីបំផុត​គ្រឿងចក្រ​ដែល​ធ្វើ​សកម្មភាព​ជីក​កកាយ​យក​អាចម៍ដី​ស្ថិត​ត្រង់​ចំណុច​វត្តភ្នំ​សាលី ដ៏​គគ្រឹកគគ្រេង​នោះ ត្រូវបាន​អាជ្ញាធរ​ក្នុង​តំបន់​ចុះ​ទៅ​ផ្អាក​សកម្មភាព​ហើយ បន្ទាប់ពី​ម្ចាស់​គ្រឿងចក្រ​មក​ជីក​កាយ​បាន​រយៈពេល​ពីរ​ថ្ងៃ​មក​នោះ​។​

​ការ​បញ្ឈប់​សកម្មភាព​គ្រឿងចក្រ​នេះ បាន​ធ្វើឡើង​នៅ​វេលា​ម៉ោង​៣​និង​២៥ នាទី​រសៀល ថ្ងៃទី​១១​ខែ​សីហា ឆ្នាំ​២០១៧ ត្រង់​ចំណុច​បរិវេណ​វត្ត​ភ្នំ​សាលី ក្នុងភូមិ​ភ្នំ​សាលី ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​តាម​ការបញ្ជាក់​ពី​ប្រជាពលរដ្ឋ​តំបន់​ខាងលើ​បានឲ្យដឹងថា គ្រឿងចក្រ​នេះ បាន​មក​ជីក​កាយ​យក​អាចម៍ដី​កាលពី​ថ្ងៃ​ទី​១០​ខែ​សីហា ឆ្នាំ​២០១៧​ម្សិលមិញ ដោយ​ដឹក​ជញ្ជូន​អាចម៍ដី​តាម​រថយន្ត​ឆ្លងកាត់​សាលាឃុំ​កំពង់ត្រាច​ខាងលិច ឆ្ពោះទៅ​កាន់​ទីប្រជុំជន​ស្រុក​កំពង់ត្រាច ដូច​ហែរ​កឋិន ដោយ​ប្រើ​សុទ្ធតែ​រថយន្ត​បែន​ធំៗ ហើយ​ការ​មក​ធ្វើ​អាជីវកម្ម​ជីក​យក​អាចម៍ដី​លក់​នេះ ក៏​មាន​គេ​លួចខ្សឹប​ប្រាប់​ថា ម្ចាស់​គ្រឿងចក្រ​ពុំ​មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​នោះ​ទេ គឺ​មក​ជីកដី​ដឹក​ទៅ​លក់​ឆៅៗ​តែម្តង ទើប​ប្រជាពលរដ្ឋ​ផ្ទុះ​ប្រតិកម្ម ព្រមទាំង​រាយការណ៍​ទៅ​ខាង​អាជ្ញាធរ​ភ្លាមៗ​។​

​បើ​តាម​ប្រភព​ដាច់​ដោយឡែក​បានឲ្យដឹងថា គ្រឿងចក្រ​នេះ ត្រូវបាន​ម្ចាស់​នាំមក​ពី​ភូមិសាស្ត្រ​ស្រុក​ឈូក ប៉ុន្តែ​គេ​មិនដឹងថា ថៅកែ​គ្រឿងចក្រ​នេះ​មាន​អំណាច​ប៉ុណ្ណា​ទេ ទើប​ហ៊ាន​យក​អេ​ស្កា​វា​ទ័រមក​ជីក​កាយយក​អា​ចម៍ដី​លក់​យ៉ាង​គឃ្លើន​បែបនេះ​។​ប្រភព​បាន​បញ្ជាក់ថា ការជីក​កាយ​យក​ដី​ដឹកជញ្ជូន​តាម​រថយន្ត​បែន​រាប់រយ​ឡាន​បែរជា​អាជ្ញាធរ​ក្នុង​តំបន់​មិនដឹង លុះ​មានប្រតិកម្ម​ពី​សំណាក់​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ទើប​ឃើញ​មុខ​លោក​មេឃុំ​មក​អន្តរាគមន៍ ហើយ​ការ​ទៅ​ផ្អាក​សកម្មភាព ស្ទើ​ចង់​ហួសពេល ព្រោះ​ទីតាំង​នោះ​វា​ក្លាយ​ជា​រណ្តៅ​ដី​ដ៏​ជ្រៅ​មួយ​បាត់ទៅហើយ​។​

​ទោះជា​យ៉ាងណា អភិបាល​ស្រុក​កំពង់ត្រាច លោក​អ៊ុម សីុណាត បាន​បញ្ជាក់​ប្រាប់តាម​ទូរស័ព្ទ នៅ​ល្ងាច​ថ្ងៃទី​១១​ខែ​សីហា ឆ្នាំ​២០១៧​នេះ​ថា គ្រឿងចក្រ​ដែល​មក​ជីក​កាយ​យក​អាចម៍​ដី ត្រង់​ចំណុច​វត្តភ្នំ​សាលី ពុំ​បាន​សុំច្បាប់​ពី​ក្រុម​អាជ្ញាធរ​និង​ជំនាញ​ណា​ឡើយ ទើប​នៅ​រសៀល​នេះ លោក​ចាត់​ឲ្យ​លោក​មេឃុំ​កំពង់ត្រាច​ខាងលិច ទៅ​បង្អាក​សកម្មភាព​ភ្លាមៗ​តែម្តង ៕
​ណា​រិទ្ធ​

 

img20170812re1 (1) img20170812re1 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.