ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ!

មហាអយ្យការ អមសាលាឧទ្ធរណ៍បាត់ដំបង ចុះធ្វើអធិការកិច្ច នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ!

មហាអយ្យការ អមសាលាឧទ្ធរណ៍បាត់ដំបង ចុះធ្វើអធិការកិច្ច នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មហាអយ្យការ អមសាលាឧទ្ធរណ៍បាត់ដំបង ចុះធ្វើអធិការកិច្ច នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ!

ខេត្ដ​បន្ទាយមានជ័យ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំលោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ស្នងការរង នាយការិយាល័យ មានដូចជា ជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់-ស្រាល ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ការិយាល័យនគរបាលចរាចរណ៍ ការិយាល័យគ្រប់គ្រងជនបរទេស និងលោកអធិការ អធិការរងស្រុក-ក្រុងទាំង៩ អញ្ជើញចូលរួមការចុះធ្វើអធិការកិច្ចរបស់មហាអយ្យការ អមសាលាឧទ្ធរណ៍បាត់ដំបង ។

ពិធីនេះ￸ប្រារព្ធធ្វើឡើងនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្ដម រៀម ច័ន្ទម្នី និង ឯកឧត្តម ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញា នៃអយ្យការអមសាលាឧទ្ទរណ៍បាត់ដំបង តំណាង ឯកឧត្តម នួន សាន អគ្គព្រះរាជអាជ្ញា អមសាលាឧទ្ទរណ៍បាត់ដំបង ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្ដម កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ។

ឯកឧត្ដម កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ បញ្ហាប្រឈមមួយចំនួនត្រូវបានរកឃើញថា ការកកស្ទះសំណុំរឿងមួយចំនួន មិនមែនតែខេត្តបន្ទាយមានជ័យទេ ខេត្តដទៃទៀតក៏ដូចគ្នាដែរ ហើយបញ្ហាទាំងនេះគឺបណ្តាលមកពីការខ្វះនគរបាលយុត្តិធម៌ និងភ្នាក់ងារនគរបាលយុត្តិធម៌ ដោយសារមន្ត្រីនគរបាលខ្លះមិនទាន់បានស្បថនិងមិនទាន់ទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌និងស្បថជាភ្នាក់ងារនគរបាលយុត្តិធម៌ គ្មានសិទ្ធិចុះហត្ថលេខាលើលិខិតស្នាមឬសំណុំរឿងផ្សេងៗឡើយ។ មន្ត្រីដែលបានស្បថជានគរបាលយុត្តិធម៌ហើយមានចំនួនតិចតួច។

ឯកឧត្ដម រៀម ច័ន្ទម្នី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាឧទ្ទរណ៍បាត់ដំបង បានថ្លែងថា ការចុះធ្វេីអធិការកិច្ច របស់មហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង មានគោលបំណងដើម្បីពង្រឹងកិច្ចការងារ​ អនុវត្តច្បាប់អោយមានប្រសិទ្ធភាព ផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង​ និងពន្ធនាគារខេត្ត​ នគរបាលយុត្តិធម៌ខេត្ត​ អយ្យការអមសាលាដំបូងខេត្តជាសមត្ថកិច្ច​ ៖
– ការចោទប្រកាន់​អោយច្បាស់លាស់
– ការផ្តន្ទាទោសអោយបានត្រឹមត្រូវ
– ការចុះបណ្តឹងឧទ្ធរណ៍​ ការដាក់សារណាទាន់ពេល​ រាល់បណ្តឹងតំណាងអយ្យការ
– ការបញ្ជូនជនជាប់ឃុំទៅជំនុំជម្រះ​ ជៀសវាងការលេីកសវនាការ
– ពិនិត្យចំណាត់ការសំណុំរឿងតំណាងអយ្យការ
– តំណាងអយ្យការអមសាលាដំបូងខេត្ត បណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីនគបាលយុត្តិធម៌​ ប្រជុំជាប្រចាំ
-​ នីតិវធីដេីម្បីដេីម្បីទទួលសម្បទាជាមន្រ្តីនគបាលយុត្តិធម៌ស្របតាមច្បាប់​ និងការអនុវត្ត
– រាល់បណ្តឹងឧទ្ធណ៍របស់តំណាងអយ្យការ ត្រូវដាក់សារណា ឱ្យបានលឿន
– សូមការបញ្ជូនដីកាសម្រេច សាលក្រម​ ព្រហ្មទណ្ឌមកមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង
– សូមផ្តល់របាយការណ៍ចំណាត់ការផ្សេងៗរបស់អយ្យការ ឱ្យបានជាប្រចាំខែ
– សូមផ្តល់បញ្ជីរាយនាមជនជាប់ឃុំដែលជាប់បណ្តឹងឧទ្ធរណ៍ ឱ្យបានជាប្រចាំខែ
-​ ដោះស្រាយការខ្វះសាលក្រម​ សាលដីកា​ របស់ជនជាប់ឃុំ​ និងការអនុវត្តដីកា
– ដោះស្រាយបញ្ហាប្រឈមផ្សេងៗ​️ដែលជួបប្រទះកន្លងមក៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.