ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ!

កូនបង្កើត និងកូនប្រសារយកផ្ទះឪពុកខ្លួន ហើយបណ្តេញចេញដោយក្តីឈឺចាប់

កូនបង្កើត និងកូនប្រសារយកផ្ទះឪពុកខ្លួន ហើយបណ្តេញចេញដោយក្តីឈឺចាប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ព័ត៌មានជាតិ

កូនបង្កើត និងកូនប្រសារយកផ្ទះឪពុកខ្លួន ហើយបណ្តេញចេញដោយក្តីឈឺចាប់

(ភ្នំពេញ) :ឯកឧត្តម ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បានបញ្ជាក់ថា, លោកតា សំ រ៉ុង អាយុ ៩៥ឆ្នាំ បានដាក់ពាក្យបណ្តឹងគោរពសុំអន្តរាគមន៍មកសម្តេចតេជោនាយករដ្ឋមន្រ្តីកាលពីឆ្នាំ២០២១។

ឯកឧត្តមបន្តថា, គាត់បានប្រាប់ខ្ញុំថាកូនស្រីបង្កើតនិងកូនប្រសារបានបំពានកាន់កាប់ដីផ្ទះកម្មសិទ្ធិរបស់គាត់ស្ថិតនៅខេត្តកណ្តាល ដែលដីនោះគាត់ជាអ្នកទិញនិងធ្វើផ្ទះចែកឱ្យកូនទាំងពីររស់នៅ១ល្វែងនិង១ល្វែងទៀតជារបស់គាត់រស់នៅតាំងពីឆ្នាំ ១៩៨៥។ នៅឆ្នំា ២០០៦ ទើបគាត់ដឹងថាកូនស្រីលួចធ្វើប្លង់យកទាំង២។ គាត់បានប្តឹងទាមទារតវ៉ាតាំងពីឆ្នាំ ២០០៦ ហើយកូនគាត់ក៏បានផ្តិតមេដៃលើលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លីប្រគល់មកឱ្យលោកតាវិញ។ ប៉ុន្តែក្រោយមកកូនគាត់បានប្តឹងយកពីគាត់ទៅវិញ។

ឯកឧត្តម ដួង តារា បានលើកឡើងថា, តាមការពិនិត្យឯកសារសំណុំរឿងរដ្ឋប្បវេណីកាលពីខែមីនា ឆ្នាំ២០១៨ របស់សាលាដំបូងខេត្តកណ្តាលគឺបានសម្រេចសេចក្តីឲ្យលោកតាចាញ់ក្តី។ ប៉ុន្តែលោកតាមិនសុខចិត្តក៏បានប្តឹងឧទ្ធរណ៍ដែលទទួលបានយុត្តិធម៌កាលពីខែមីនា ឆ្នាំ២០២២ ដោយសាលាឧទ្ធរណ៍ភ្នំពេញសម្រេចលុបចោលសាលក្រមរបស់សាលាដំបូងខេត្តកណ្តាល ហើយបង្គាប់ឲ្យកូនប្រសារ និងកូនបង្កើតរុះរើសម្ភារៈចេញពីដីទំនាស់ ។ ប្រសិនបើភាគីកូនបង្កើតមិនបន្តជាមួយឪពុក ករណីនេះនឹងចប់។ ប៉ុន្តែបើកូនបន្តទៅកំពូល ខ្ញុំនៅបន្តផ្តល់មេធាវីដើម្បីជួយការពារក្តីលោកតាលុះដំណាក់កាលចុងក្រោយ។ ពេលនេះស្ថានភាពសុខភាពលោកតាមានសភាពទ្រុឌទ្រោមគួរឱ្យអាណិតយ៉ាងខ្លាំង។

យើងចូលរួមកសាងអំពើល្អទាំងអស់គ្នា!

  

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.