ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ!

លោក សិទ្ធិ ឡោះ ដាក់បទបញ្ជាឲ្យកម្លាំងនគរបាលទូទាំងខេត្ត ត្រូវចុះបង្ក្រាបរាល់ការលក់ ចែកចាយ និង អ្នកជក់បារីអេឡិចត្រូនិចគ្រប់ទីកន្លែង

លោក សិទ្ធិ ឡោះ ដាក់បទបញ្ជាឲ្យកម្លាំងនគរបាលទូទាំងខេត្ត ត្រូវចុះបង្ក្រាបរាល់ការលក់ ចែកចាយ និង អ្នកជក់បារីអេឡិចត្រូនិចគ្រប់ទីកន្លែង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តបន្ទាយមានជ័យ : ព្រឹក ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២២នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់នគរបាលទូទាំងខេត្តបន្ទាយមានជ័យ ទាំងអស់ត្រូវធ្វើការទប់ស្កាត់ និងបង្ក្រាប រាល់សកម្មភាពជួញដូរ លក់ចែកចាយ និងអ្នកប្រើប្រាស់ បារីអេឡិចត្រូនិច ( Cigarettes Electronic ) អ្នកទាំងអស់នេះត្រូវ កសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ដោយមិនអាចអត់អោនឲ្យបាន។ការដាក់ចេញបទបញ្ជានេះ ក្នុងឱកាសដែល លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅបន្តសម្រាប់ឆមាសបន្ទាប់ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ក្នុងកិច្ចប្រជុំនោះទៀត លោកឧត្តមសេនីយ៍ទោសិទ្ធិឡោះ បានឲ្យនគរបាលក្នុងខេត្តទាំងអស់ត្រូវចាត់ វិធានការ លុបបំបាត់ និងធ្វើការទប់ស្កាត់ និងបង្ក្រាបរាល់ការលក់ចែកចាយបារីអេឡិចត្រូនិច ធ្វើ ការទប់ស្កាត់រាល់រូបភាព ដែលក្រុមយុវវ័យ ជក់បារីអេឡិចត្រូនិច នេះនៅតាម សាលារៀន ទីសាធារណៈ តាមផ្ទះសំណាក់ នៅតាមសហគមន៍ជាដើម ព្រោះបារីអេឡិចត្រូនិចនេះវាជាសារធាតុញៀន ដូចថ្នាំញៀនដែរ វាបំផ្លាញក្រុមយុវវ័យខ្លាំងណាស់ បច្ចុប្បន្នទៅ អនាគត់ក្នុងនោះអាចបង្កអសន្តិសុខដល់សង្គមទៀផង។ទន្ទឹមនោះដែរ លោកសិទ្ធិឡោះ បានបញ្ជាឲ្យកម្លាំងនគរបាលទូទាំងខេត្ត កម្លាំងនគរបាលស្រុក-ក្រុង និងនគរបាលប៉ុស្តិ៍រដ្ឋបាល ត្រូវត្រៀមកម្លាំង២៤ម៉ោងលើ២៤ម៉ោង សម្រាប់ត្រូល មើលសភាពការណ៍និងទប់ស្កាត់រាល់បទល្មើសទាំងឡាយក្នុងសហគមន៍ ឲ្យបានទាន់ពេលវេលា ដែលមានដូចជា បទល្មើស លួច ឆក់ ប្លន់ ក្មេងទំនើង និងគ្រោះអគ្គីភ័យផ្សេងៗជាដើម។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានអំពាវនាវ កម្លាំងនគរបាលទាំងអស់ត្រូវបន្តចុះអប់រំផ្សព្វផ្សាយគោលនយោបាលភូមិឃុំមានសុវត្ថិភាពដូចជា១/ផលប៉ះពាល់នៃគ្រឿងញៀន ២/ផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ដល់ពលរដ្ឋនៅតាមសហគមន៍ ឲ្យបានទូលំទូលាយ ដើម្បីឲ្យពលរដ្ឋយល់ដឹង ហើយក៏ជាសកម្មភាពរួមគ្នាកាត់បន្ថយបទល្មើសផ្សេងៗផងដែរ។

ក្រៅពីនេះកម្លាំងនគរបាល ត្រូវរួមគ្នាជួយធ្វើការងារសង្គម ដូចជាដឹកដៃក្មេងៗសិស្សសាលាឆ្លងផ្លូវពេលចូលរៀន និងចេញពីសាលារៀន ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ទៀតផង៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.