អភិបាលខេត្តស្វាយរៀងចុះពិនិត្យមើលវឌ្ឍនភាពនិងគម្រោងអភិវឌ្ឍន៍នានាក្នុងក្រុងស្វាយរៀង
ខេត្តស្វាយរៀង: លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី២២ខែសីហាឆ្នាំ២០២២នេះ បាន
ចុះពិនិត្យវឌ្ឍនភាពនិងគម្រោងអភិវឌ្ឍន៍នានាក្នុងក្រុងស្វាយរៀងដើម្បីជំរុញការអភិវឌ្ឍឱ្យកាន់តែស្រស់ស្អាត មានកន្លែងលំហែកម្សាន្តកាន់តែច្រើនសម្បូរបែបសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ មកទស្សនាកម្សាន្តបន្ថែមទៀត។
លោកអភិបាលរងក្រុងបន្តទៀតថា ការអភិវឌ្ឍនិងកែលម្អសោភណភាពនិងបរិស្ថាននៅត្រើយខាងកើតទន្លេវៃ៉គោបន្ថែមទៀតនោះគឺដើម្បីធ្វើយ៉ាងណាឱ្យក្រុងស្វាយរៀងជាក្រុងដែលមានសោភណភាពស្រស់ស្អាត បរិស្ថានល្អ គ្មានទឹកជំនន់នៅរដូវវស្សាដើម្បីទាក់ទាញភ្ញៀវទេសចរទាំងនៅក្នុងខេត្ត ទាំងនៅក្រៅខេត្ត រួមនឹងភ្ញៀវទេសចរអន្តរជាតិដើម្បីចូលរួមអបអរសាទរក្នុងពិធីបុណ្យអុំទូករបស់ខេត្តឆ្នាំ២០២២ នៅពេលខាងមុខនេះ។
សូមបញ្ជាក់ថា ការចុះត្រួតពិនិត្យវឌ្ឍនភាពការងារនៃការអភិវឌ្ឍក្រុងស្វាយរៀងនេះ លោក ម៉ែន វិបុលអភិបាលខេត្តក៏បានធ្វើការណែនាំទៅដល់មន្ត្រីមន្ទីរជំនាញនិងលោកអភិបាលក្រុងស្វាយរៀងត្រូវរួមសហការគ្នាឱ្យបានល្អដើម្បីធ្វើការអភិវឌ្ឍគម្រោងនានាឱ្យបានសម្រេចជោគជ័យ ក្នុងនោះត្រូវផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋនៅក្នុងក្រុងស្វាយរៀងដែលរស់នៅជុំវិញទន្លេវៃ៉គោឱ្យចូលរួមនិងគាំទ្រការអភិវឌ្ឍខេត្តដើម្បីធ្វើយ៉ាងណាឱ្យខេត្តស្វាយរៀងយើងមានការរីកចម្រើនក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕




