ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

សំណេះសំណាល​និង​ពង្រឹង​អភិបាលកិច្ច​ល្អ​ជាមួយ​មន្ត្រី​មន្ទីរ​ការងា​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​កែប នៅ​ព្រឹក​ថ្ងៃទី​០២​ខែ​សីហា ឆ្នាំ​២០១៧​នេះ បាន​ធ្វើ​ពិធី​សំណេះសំណាល​និង​ពង្រឹង​អភិបាលកិច្ច​ល្អ រវាង​មន្ត្រី​រាជការ​ក្នុង​ជួរ​អង្គភាព ក្រោម​វត្តមាន លោក​កាន់ ម៉ន រដ្ឋលេខាធិការ​តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក​បណ្ឌិត អិុត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ហែរ​ហម​ដោយ​ស​ការី​ជាច្រើនរូប​។​ពិធី​នេះ​ក៏​មាន​ការចូលរួម​ពី​សំណាក់ លោក សោម ពិសិដ្ឋ អភិបាលរង​ខេត្ត​កែប និង​លោក លោកស្រី​ជា​ប្រធាន អនុប្រធាន មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​នានា​ផងដែរ​។​

​លោ​កឌិត ឡាយ​ហ៊ាក ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​កែប បានឲ្យដឹងថា ដោយ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​(​ឆ្នាំ​២០១៤-២០១៨)​ផែនការអភិវឌ្ឍន៍​ខេត្ត​រយៈពេល​ប្រាំ​ឆ្នាំ ២០១៥-២០១៩​សម្រាប់​ឆ្លើយតប​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ២០១៤-២០១៨ នៃ​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​។​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​បី រួមមាន​៖១-​ការបង្កើន​ការងារ ធានា​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​និង​ពង្រឹង​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ទី​២-​ជម្រុញ​ការផ្ទេរ អភិវឌ្ឍន៍​មជ្ឈមណ្ឌល​និង​ផ្តល់​សេវា​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​ជូន​ប្រជាពលរដ្ឋ ទី​៣-​ពង្រឹង​អភិបាលកិច្ច​ល្អ និង​ពង្រីក​សមភាព​យេនឌ័រ​។​

​លោក​សោម ពិសិដ្ឋ អភិបាលរង​ខេត្ត​កែប ទទួលបន្ទុក​មន្ទី​រកា​រងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត បានបញ្ជាក់ ដោយ​ជ្រើស​យក​ប្រធានបទ​សំខាន់ៗ​ថា ដើម្បី​ធ្វើ​ឲ្យ​មន្ទីរ​អង្គភាព​ជំនាញ​កាន់តែ​រី​ចម្រើន គួរតែ​ជម្រុញ​ដល់​មន្ត្រី​ឲ្យ​យល់​ពី​ច្បាប់​និង​លក្ខខណ្ឌ​ការងារ និង​ពង្រឹង​បន្ថែម​នូវ​ចំណេះដឹង ផ្សេងៗ​ក៏ដូចជា​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ ដោយ​ឈរ​លើ​មូលដ្ឋាន​គ្រឹះ​រឹងមាំ ពិសេស​សហការ​និង​រឹតចំណង​សាមគ្គីភាព​ក្នុង​អង្គភាព​ឲ្យបាន​ទូលំទូលា​យ​។​

​ថ្លែង​សំណេះសំណាល​ក្នុងឱកាស​នោះ លោក កាន់ ម៉ន រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​សង្កត់ធ្ងន់ថា ជា​ទូទៅ​ក្រសួង​ការងារ តែងតែ​បង្កើត​នូវ​កម្មវិធី​ឬ​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដល់​មន្ត្រី​ថ្នាក់ក្រោម​សម្រាប់​យក​ទៅ​អនុវត្តន៍​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​ជាមួយនេះ ដើម្បី​ពង្រឹង​អភិបាលកិច្ច​ល្អ គប្បី​មន្ត្រីរាជការ​ក្នុង​ជួរ​អង្គភាព ត្រូវតែ​បន្ត​ខិតខំ​ពង្រឹង​សមត្ថភាព​បន្ថែមទៀត សម្រាប់​ទទួល​យក​បទ​ពិសោធន៍​ការងារ​យកទៅអនុវត្ត​ន៍​បាន​ជោគជ័យ ស្របតាម​គោលការណ៍​របស់​ក្រសួង ក៏​ដូច​ជា​ទិសដៅ​ដ៏​ចម្បង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ៕
​ណា​រិទ្ធ​

 

 

img20170802r1 (1) img20170802r1 (3) img20170802r1 (2) img20170802r1 (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.