ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នាព្រឹកថ្ងៃសៅរ៍ ៨រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

មានរបាយការណ៍ស្វាគមន៍ក្នុងឱកាសនោះ ឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង លើកឡើងថា អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង គណៈកម្មាធិការគណបក្សខេត្ត បានដឹកនាំអនុវត្តកិច្ចការពង្រឹងកម្លាំងសាមគ្គីជាតិជាធ្លុងមួយក្នុងមហាជន មន្ត្រីសាធារណៈ និងពង្រឹងកម្លាំងគណបក្ស ដើម្បីការពារឧត្តមភាពរបស់គណបក្ស ការពារទឹកដី ការពារប្រជាជន ការពារសមិទ្ធផល និងជំរុញការអភិវឌ្ឍន៍ ឆ្លើយតបសំណូមពរពលរដ្ឋ និងបានដឹកនាំត្រួតពិនិត្យធ្វើបច្ចុប្បន្នភាពអង្គការចាត់តាំងបក្សគ្រប់ថ្នាក់ គ្រប់ផ្នែកស្ថាប័ន ជំនួយការគណៈអចិន្ត្រៃយ៍គណបក្សខេត្ត ក្រុង ស្រុក និងសាខាបក្សភូមិ ក្រុមបក្ស គ្រួសារបក្ស សមាជិកបក្ស។

សម្ដេច ក៏បានគូសបញ្ជាក់អំពីការវិវត្តប្រែប្រួលនៃសភាពការណ៍ អន្តរជាតិ សភាពការណ៍ក្នុងតំបន់ និងសភាពការណ៍ប្រទេសជាតិរបស់យើង ព្រមទាំងគោល ការណ៍ណែនាំរបស់គណបក្សយើង ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ ទី៦ ឆ្នាំ២០២៧ ដើម្បីយើងធ្វើការប្តេជ្ញាចិត្តរួមគ្នាបន្តដណ្តើមជោគជ័យឱ្យបានដាច់ខាតក្នុងការ បោះឆ្នោតដ៏មានសារៈសំខាន់នេះ។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ជាការបោះឆ្នោតនៅថ្នាក់មូលដ្ឋាន ដែលស្ថិតនៅជាប់ផ្ទាល់ជាមួយជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ គឺជាដំណើរការដ៏មានសារៈសំខាន់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍ ប្រទេសជាតិ។

សម្ដេច មានប្រសាសន៍បន្តថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ គឺជាយន្តការដ៏សំខាន់ក្នុងការ ជំរុញ និងលើកកម្ពស់ដំណើរការពង្រឹងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ និងជំរុញ ដំណើរការវិមជ្ឈការនៅថ្នាក់ក្រោមជាតិ សំដៅបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង ការផ្តល់ សេវាសាធារណៈប្រកបដោយតម្លាភាព គណនេយ្យភាព និងការជំរុញអភិវឌ្ឍមូលដ្ឋាន ឱ្យកាន់តែឆ្លើយតប និងមានប្រសិទ្ធភាព។ ការបោះឆ្នោតដោយផ្ទាល់នៅថ្នាក់ឃុំ សង្កាត់ គឺជាយន្តការដ៏សំខាន់ក្នុងការពង្រឹង លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ចាប់ពីថ្នាក់មូលដ្ឋាន ដែលជាការចូលរួមពង្រឹងស្ថិរភាព នយោបាយ ស្ថិរភាពសង្គម និងបង្កើតបរិយាកាសសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

សម្ដេច មានប្រសាសន៍បន្ថែមថា ក្រៅពីការងារត្រៀមរៀបចំឆ្ពោះទៅកាន់ការបោះឆ្នោត ក្រុមការងារ និងគណបក្ស គ្រប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់តាមដាន គ្រប់គ្រង និងក្តាប់សភាពការណ៍នៅមូលដ្ឋាន សភាពការណ៍នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម សតិអារម្មណ៍ប្រជាពលរដ្ឋ បញ្ហា ប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីចាត់វិធានការអន្តរាគមន៍ និងដោះស្រាយ ផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា ជាពិសេស ផលប៉ះពាល់ដែលបណ្តាលមកពីការបិទច្រកព្រំដែនកម្ពុជា-ថៃ ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ ឧស្ម័ន និងកត្តាប្រឈមផ្សេងៗទៀត។ ទន្ទឹមនេះ ត្រូវបន្តតាមដានការវិវត្តនៃ ស្ថានភាពអាកាសធាតុ ដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋអំពីផលប៉ះពាល់នៃការប្រែប្រួល អាកាសធាតុ ព្រមទាំងត្រៀមសហការជាមួយក្រសួង ស្ថាប័ន អាជ្ញាធរ និងមន្ទីរ អង្គភាព ពាក់ព័ន្ធ ដើម្បីចាត់វិធានការឆ្លើយតប និងអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ជាពិសេស ការដោះស្រាយបញ្ហាទឹក ជួយសង្គ្រោះស្រូវ និងដំណាំដែលរងផលប៉ះពាល់ ការត្រៀម ពូជស្រូវ ព្រមទាំងជួយសង្គ្រោះ និងគាំទ្រប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះ ធម្មជាតិ ដើម្បីរក្សាលំនឹងជីវភាពរស់នៅ និងសម្រាលការលំបាករបស់ប្រជាពលរដ្ឋ។

សម្ដេច មានប្រសាសន៍គូសបញ្ជាក់ថា រដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពជំនាញនានា ត្រូវខិតខំពង្រឹងប្រសិទ្ធភាព ការងារក្នុងស្ថាប័ន អង្គភាពរបស់ខ្លួន និងត្រូវជំរុញការអនុវត្តគម្រោង និងកម្មវិធីអភិវឌ្ឍន៍ នានានៅមូលដ្ឋាន ខិតខំជួយផ្តល់ការគាំទ្រដល់រដ្ឋបាលឃុំ សង្កាត់ ក្នុងការដោះស្រាយឆ្លើយតបសំណូមពរ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានល្អ និងទាន់ពេលវេលា។

ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា សម្តេចអនុប្រធានគណបក្ស សម្តេច សង្ឃឹម យ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ទាំងអស់ នឹងបន្តពង្រឹងឆន្ទៈ និងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីដណ្តើមជោគជ័យយ៉ាងត្រចះត្រចង់សម្រាប់គណបក្ស ប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.