ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិននិងស្រុកសាលាក្រៅបាននាំ
យកអំណោយមនុស្សធម៌ជូនដល់ក្រុមគ្រួ
សាររងគ្រោះដោយភ្លើងឆេះផ្ទះ១ខ្នង
ប៉ៃលិន÷ នៅថ្ងៃសៅរ៍ ៨រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០២២ ដោយមានការចង្អុលដឹកនាំពី លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា កក្រក ខេត្តប៉ៃលិន លោក សំ សារ៉េត ប្រធានកិត្តិយសអនុសាខាស្រុកសាលាក្រៅ និង លោកឧកញ៉ា ឡោ ស៊ុនជាង ប្រធានគណៈកម្មាធិការអនុសាខាស្រុកសាលាក្រៅ បាន អនុប្រធាន សមាជិកគណៈកម្មាធិការអនុសាខាស្រុក និងមានការចូលរួមពី មន្រ្តីប្រតិបត្តិសាខា យុវជន កក្រក អ្នកស្ម័គ្រចិត្ត កក្រក អាជ្ញាធរមូលដ្ឋាន ចំនួន ១៦ នាក់ ស្រី ១ នាក់ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនក្រុមគ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះ កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២២ ចំនួន ១ ខ្នងផ្ទះ នៅក្នុងភូមិ ស្រែអន្រ្ទាក់ ឃុំ សាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន អំណោយដែលអនុសាខាចែកជូនរួមមាន ៖ ស័ង្កសី ៥០ សន្លឹក(ប្រវែង ៣ម៉ែត្រ) អង្ករ ៥០ គីឡូក្រាម ទឹកស៊ីអ៉ីវ ១ កេស ទឹកសុទ្ធ ១០ យួរ ជែលលាងដៃ ១កេស សាប៊ូ ១ដុំធំ និង ថវិកា ២០០,០០០ រៀល (ពីររយពាន់រៀលគត់)
ផោម ក្នុងឱកាសនេះ លោកឧកញ៉ាប្រធានអនុសាខាស្រុក បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខ ទុក្ខពីសំណាក់ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា កក្រក ខេត្តប៉ៃលិន ដែលជានិច្ចកាល លោកតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។
ជាកិច្ចបញ្ចប់ លោកប្រធានកិត្តិយសអនុសាខាស្រុក បានចូលរួមសោកស្តាយដល់ម្ចាស់ផ្ទះដែលរងគ្រោះដោយសារភ្លើងឆេះ បណ្តាលមកពីផ្ទុះសេខ្សែភ្លើង លោកបានសំណូមពរដល់ អ្នកស្ម័គ្រចិត្ត កក្រក និង អាជ្ញាធរមូលដ្ឋានអោយជួយសាងសង់ផ្ទះជូនជនរងគ្រោះអោយបានស្នាក់នៅឡើងវិញ។ដ,សេន ត




