ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ!

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងព្រះចៅអធិការស្តីទី វត្តម៉ែបាន

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងព្រះចៅអធិការស្តីទី វត្តម៉ែបាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងព្រះចៅអធិការស្តីទី វត្តម៉ែបាន

(ខេត្តកណ្ដាល)៖ ព្រះភិក្ខុ ហុង សីហា ត្រូវបានតែងតាំងជាព្រះចៅអធិការស្តីទី វត្តម៉ែបាន ព្រះតេជគុណ ឆុន ប៊ុនថន ដែលបានដាក់សំណើសុំលាលែងពីការគ្រប់គ្រងវត្ត ដោយបញ្ហាសុខភាព ដែលពិធីប្រកាសតែងតាំងនេះប្រារព្ធធ្វើឡើងនៅ វត្តម៉ែបាន ក្រោមព្រះរាជាធិបតី និងអធិបតីភាព ព្រះឃោសធម្ម លន់ សុគន្ធា ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភា ព្រះអគ្គាធិការរង ព្រះវិន័យធរគណខេត្ត ព្រះអនុគណស្រុកខ្សាច់កណ្តាល និងជាចៅអធិការវត្តស្វាយជ្រុំ និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។

ព្រះឃោសធម្ម លន់ សុគន្ធា ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភា ព្រះអគ្គាធិការរង ព្រះវិន័យធរគណខេត្ត ព្រះអនុគណស្រុកខ្សាច់កណ្តាល មានសង្ឃដីការថា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ព្រះចៅអធិការ ស៊ីម អ៊ុន ចូលអនិច្ចកម្មបានតែងតាំង ព្រះភិក្ខុ ឆុន ប៊ុនថន ជាកូនចៅអ្នកភូមិម៉ែបាន គង់នៅវត្តម៉ែបាន គ្រប់គ្រងដឹកនាំ ពុទ្ធបរិស័ទបន្តរហូត បច្ចុប្បន្ន។ ព្រះអង្គបានមានសង្ឃដីការបន្តថា ដោយព្រះតេជគុណ ឆុន ប៊ុនថន មានពិកាកាយសម្បទាពីកុមារភាព និងសុខភាពមិនបរិបូរផង ព្រះតេជគុណ ឆុន ប៊ុនថន បានដាក់សំណើសុំលាលែងពីការគ្រប់គ្រងវត្ត។ ដូចនេះទើបសាលាអនុគណស្រុកខ្សាច់កណ្ដាល សម្រេចតែងតាំងព្រះភិក្ខុ ហុង សីហា ជាព្រះចៅអធិការស្តីទី វត្តម៉ែបាន ដើម្បីដឹកនាំគ្រប់គ្រង និងទទួលខុសត្រូវនូវរាល់កិច្ចការទាំងឡាយក្នុងវត្ដឱ្យមាននិរន្តរភាព។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ទៅលើការអភិវឌ្ឍកិច្ចការសាសនា ធ្វើឱ្យព្រះពុទ្ធសាសនា មានរីកចម្រើនបោះជំហានទៅមុខឥតឈប់ឈរ។ បច្ចុប្បន្នក្រោមដំបូលនៃសុខសន្តិភាព វត្តអារាមក៏ត្រូវបានកសាងឡើងវិញជាបន្តបន្ទាប់ពាសពេញប្រទេស។

ឯកឧត្ដមអភិបាលខេត្ត បន្តថា រដ្ឋបាលខេត្តបាននឹងកំពុងជម្រុញ និងលើកទឹកចិត្តឱ្យវត្តអារាមនៅទូទាំងខេត្ត ក្លាយទៅជា តំបន់រមណីយដ្ឋានទេសចរណ៍ដោយមានការគ្រប់គ្រងល្អ មានបរិស្ថានស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលទស្សនា សិក្សាឈ្វេងយល់ពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ អត្តសញ្ញាណជាតិ និងភាពរីកចម្រើន ក្នុងសង្គមតាមរយៈព្រះពុទ្ធសាសនា ។

ឯកឧត្ដម គង់ សោភ័ណ្ឌ បន្ថែមថា ក្រៅពីការយកចិត្តទុកដាក់ខ្ពស់លើវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ សាសនាដទៃទៀត ក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ ពោលគឺ រដ្ឋបាលខេត្ត បានបំពេញភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ ធ្វើឱ្យមានសុខុដុមនីយកម្មវិស័យសាសនា បង្កលក្ខណៈឱ្យប្រជាជនមានសិទ្ធិសេរីភាពពេញលេញ ខាងជំនឿ សាសនា ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.