ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

​ជនសង្ស័យ​បីនាក់​ដែល​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ត្រូវ​សមត្ថកិច្ច​ខេត្ត​កំពត​បង្ក្រាប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ ជនសង្ស័យ​ចំនួន​បីនាក់ ត្រូវបាន​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត សហការ​ជា​ជាមួយ​កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច ឃាត់ខ្លួន​បាន​បន្ត​បន្ទាប់​គ្នា ខណៈ​ពួកគេ​កំពុង​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​។​

​ទាក់ទិន​នឹង​ការបង្ក្រាប​ខាងលើ លោក​វរសេនីយ៍ត្រី សឹម នៅ អធិការរង​ទទួល​ផ្នែក​សន្តិសុខ ស្រុក​កំពង់ត្រាច បានឲ្យដឹងថា ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​គ្រឿងញៀន​ទាំង​បី​នាក់​នេះ ត្រូវបាន​កំលាំង​សមត្ងកិច្ច​នគរបាល ឃាត់​ខ្លួន​ស្ថិត​គោលដៅ​២​ផ្សេងគ្នា គឺ​ពីរ​នាក់​ឃាត់​បាន​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៣០​ខែកក្កដា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងកើត និង​ម្នាក់​ទៀត ឃាត់ខ្លួន​បាន​ត្រង់​ចំណុច​ភូមិ​បឹង​ធំ​ខាងលិច ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច ខេត្ត​កំពត នៅវេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៧​។​ជាមួយ​នឹង​ការបង្ក្រាប​ខាងលើ កំលាំង​ក៏បាន​ដកហូត​វត្តុតាង​សារធាតុ​ញៀន ចំនួន​៣​កញ្ចប់​តូច និង​ម៉ូតូ​ម៉ាក​ស្មា​ស់រី​វ៉ូ ពណ៌​ខ្មៅ​មួយ​គ្រឿង​ពាក់​ស្លាក​លេខ ស្វាយរៀង 1C-5586 ព្រមទាំង​ទូរស័ព្ទ​ដៃ​ចំនួន​ពីរ​គ្រឿង​ផងដែរ​។​

​លោក​បានឲ្យដឹង​ទៀតថា ជនសង្ស័យ​ទាំង​បី​នាក់​នោះ ទី​១.​ឈ្មោះ ឈួន សីហា ភេទ​ប្រុស អាយុ ២២​ឆ្នាំ​។​ទី​២.​ឈ្មោះ ប្រាក់ ពិ​សិទ្ធ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ទាំង​ពីរ​នាក់​រស់នៅ​ភូមិ​កោះ​ខ្លូត ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត និង​ទី​៣.​ឈ្មោះ តាំង មាន ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ក្រើស ឃុំ​ព្រែក​ក្រើស ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​បី​នាក់ រួម​នឹង​វត្ថុតាង សមត្ថកិច្ច​អធិការដ្ឋាន​ស្រុក​កំពង់ត្រាច បាន​រៀបចំ​ឯកសារ​ដើម្បី​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត ចាត់ការ​បន្ត​តាម​នីតិវិធី នា​រសៀល​ថ្ងៃ​ដដែល​នេះ​ហើយ ៕
​ណា​រិទ្ធ​

 

img20170731r (1) img20170731r (2)

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.