ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ!

សាខាកាកបាទក្រហម ខេត្តពោធិ៍សាត់ នាំយកអំណោយមនុស្សធម៌ មកប្រគល់ជូន គ្រួសារភ្លើងឆេះតូប នៅក្នុងក្រុងពោធិ៍សាត់

សាខាកាកបាទក្រហម ខេត្តពោធិ៍សាត់ នាំយកអំណោយមនុស្សធម៌ មកប្រគល់ជូន គ្រួសារភ្លើងឆេះតូប នៅក្នុងក្រុងពោធិ៍សាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដែលមានលោក កែវ រតនៈ ជាប្រធាន

កិត្តិយសសាខា និងលោក ជាវ តាយ ជាប្រធានគណៈកម្មាធិការសាខា នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ បានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ដោយចាត់ឱ្យមន្ត្រីប្រតិបត្តិសាខា នាំយកអំណោយមនុស្សធម៌ មកប្រគល់ជូនគ្រួសាររងគ្រោះដោយសារភ្លើងឆេះតូប បណ្តាលឱ្យរងរបួស ជីដូន និងចៅស្រី កាលពីយប់ម្សិលមិញ ដោយត្រូវទទួលបានអង្ករ៥០គីឡូក្រាម មី១កេស តង់១ កន្ទេល១ ឃីត១កញ្ចប់ និងថវិកា២០ម៉ឺនរៀល ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត។

ថ្លែងក្នុងឱកាសនោះ លោក វ៉ាន់ ហ៊ាង នាយកប្រតិបត្តិ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានឱ្យដឹងថា អំណោយមនុស្សធម៌ ដែលយកមកប្រគល់ជូនគ្រួសាររងគ្រោះ ដល់ទីកន្លែងនាឱកាសនេះ គឺជាការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំសាខា និងជាការរួមចំណែកដោះស្រាយជីវភាពបានមួយគ្រា។ លោកក៏បានសម្តែងនូវការសោកស្តាយអំពីផ្ទះសម្បែង ទ្រព្យសម្បត្តិនិងបង្ករបួសស្នាម មកលើលោកយាយ និងចៅស្រីថែមទៀត ដែលនេះគឺជាហានីភ័យ ដែលតែងតែកើតមានគ្រប់ពេលវេលា និងគ្រប់រដូវកាល ហេតុនេះសូមឱ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ អំពីបញ្ហាទាំងនោះ ដូចជាអគ្គិភ័យ រន្ទះ ភ្លៀង ខ្យល់កន្ត្រាក់នោះជាដើម ព្រោះវាបង្កវិនាសទ្រព្យសម្បត្តិ ផ្ទះសម្បែង និងអាចឈានដល់ការបាត់បង់អាយុជីវិតមនុស្ស សត្វ នៅពេលយើងមានការធ្វេសប្រហែស។

លោកនាយកប្រតិបត្តិបន្ថែមថា ការខាតបង់ទ្រព្យសម្បត្តិ គឺជារឿងមួយកត្តាដែលសំខាន់នោះ គឺមិនបាត់បង់អាយុជីវិតមនុស្ស ដូចនេះសូមបន្តការខិតខំរកទទួលទាន ព្យាបាលរបួស ថែរក្សាសុខភាពឱ្យបានល្អប្រសើរ ដោយត្រូវបរិភោគ ពិសារទឹកឆ្អិន គេងក្នុងមុងចៀសវាងជំងឺផ្សេងៗ។ លោកបានបញ្ជាក់ថា អំណោយដែលយកមកប្រគល់ជូននាពេលនេះ គឺបានមកពី ការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សប្បុរសជន ក្រុមហ៊ុន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជីវករ ទាំងក្នុង និងក្រៅខេត្ត ដែលតែងតែ ចូលរួមគាំទ្រ ក្នុងការគៀងគរ រកមូលនីធិ ជួយដល់សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ជាប់ជានិច្ច ទើបធ្វើឱ្យសាខាមានមូលនីធិ សម្រាប់ជួយទៅដល់ជនរងគ្រោះ ដោយគ្រោះមហន្តរាយគ្រប់ទីកន្លែង ដោយមិនប្រកាន់អំពីនិន្នាការអ្វីឡើយ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង ០៧ និង០៧នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ម្សិលមិញ នៅចំណុចភូមិថ្នល់ជប៉ុន សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មានករណីអគ្គិភ័យ ឆាបឆេះតូបលក់ចាប់ហួយមួយខ្នង បំផ្លាញសម្ភារៈទាំងស្រុង នឹងបណ្តាលឱ្យរងរបួសមនុស្ស ចំនួន២នាក់ ដោយសារតែម្ចាស់មិនប្រយ័ត្ន ដាំបាយនឹងចង្ក្រានហ្គាសតូច រួចឆាបឆេះជាមួយនឹងសាំងនៅក្បែរនោះ។ ជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះថា ទី១.សន ជី ភេទស្រី អាយុ៧៤ឆ្នាំ រស់នៅភូមិសង្កាត់ កើតតហេតុខាងលើ ជាម្ចាស់តូប (រងរបួសស្រាល), ទី២. មាន រក្សា ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិសង្កាត់ កើតហេតុខាងលើ (រងរបួសស្រាល)។ ភ្លាមៗនោះសមត្ថកិច្ច បានជួយអន្តរាគមន៍ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ អស់ចំនួន០២គ្រឿង ទើបអាចគ្រប់គ្រងស្ថានការបាន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.