ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ!

រសៀលថ្ងៃនេះ ប្រកាសឱ្យចូលកាន់តំណែងជាផ្លូវការអភិបាលខណ្ឌចំនួន៨រូប

រសៀលថ្ងៃនេះ ប្រកាសឱ្យចូលកាន់តំណែងជាផ្លូវការអភិបាលខណ្ឌចំនួន៨រូប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ អភិបាលខណ្ឌចំនួន៨រូប ដែលត្រូវសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចេញអនុក្រឹត្យតែងតាំងនោះ ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ។

ពិធីតែងតាំងនេះ នឹងត្រូវធ្វើឡើងក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីនៅសាលប្រជុំធំ ជាន់ទី១១ អគារ “គ”។

ចំពោះមន្ត្រីរាជការទាំង០៦រូប ដែលនឹងត្រូវផ្ទេរភារកិច្ចនេះ៖

*ទី១៖ លោក ពេជ្រ កែវមុនី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាលខណ្ឌមានជ័យឱ្យមកបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ។
*ទី២៖ លោក ហែម ដារិទ្ធិ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាលខណ្ឌពោធិ៍សែនជ័យ ទៅជាអភិបាលខណ្ឌមានជ័យ។
*ទី៣៖ លោក ធឹម សំអាន ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ៣ ពីអភិបាលខណ្ឌបឹងកេងកង ទៅជាអភិបាលខណ្ឌព្រែកព្នៅ។
*ទី៤៖ លោក សុខ សម្បត្តិ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាលខណ្ឌព្រែកព្នៅ ទៅជាអភិបាលខណ្ឌបឹងកេងកង។
*ទី៥៖ លោក លឹម សុភា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាលខណ្ឌ ៧មករា ទៅជាអភិបាលខណ្ឌជ្រោយចង្វារ។
*ទី៦៖ លោក ថេង សុថុល ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៥ ពីអភិបាលខណ្ឌចំការមន ទៅជាអភិបាលខណ្ឌ៧មករា។

ចំពោះអភិបាលខណ្ឌដែលត្រូវតែងតាំងថ្មីមានចំនួន០៣រូប រួមមាន៖

*ទី១៖ លោក សក់ ច័ន្ទកញ្ញារិទ្ធ ឋានន្តរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលរងខណ្ឌសែនសុខ ទៅជាអភិបាលខណ្ឌពោធិ៍សែនជ័យ។
*ទី២៖ លោក លោក កៀង ល័ក្ស ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលរងខណ្ឌកំបូល មកជាអភិបាលខណ្ឌចំការមន។
*ទី៣៖ លោក ជា ខេមា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលរងខណ្ឌព្រែកព្នៅ មកជាអភិបាលខណ្ឌដូនពេញ។

កាលពីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ អភិបាលរងថ្មី នៃគណៈអភិបាលរាជធានីភ្នំពេញ ចំនួន៣រូប ក៏ត្រូវបានប្រកាសតែងតាំងជាផ្លូវការផងដែរ។ អភិបាលរងរាជធានីភ្នំពេញចំនួន៣រូបរួមមាន៖ លោក ឃ្លាំង ហួត អតីតជាអភិបាលខណ្ឌជ្រោយចង្វារ, លោក សុខ ពេញវុធ អតីតអភិបាលខណ្ឌដូនពេញ និងលោក ហ៊ុន សុរិទ្ធី អតីតអគ្គនាយករង អគ្គនាយកដ្ឋានអន្តោរប្រវេសន៍៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.