ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង

លោក ឌី រ័ត្នខេមរុណ ចុះសំរបសំរួលបើកប្រាក់ឈ្នួលពលកម្មជូនកម្មករចំនួន ១៣១នាក់ ក្នុងការដ្ឋានសំណង់ធនាគារហត្ថា

លោក ឌី រ័ត្នខេមរុណ ចុះសំរបសំរួលបើកប្រាក់ឈ្នួលពលកម្មជូនកម្មករចំនួន ១៣១នាក់ ក្នុងការដ្ឋានសំណង់ធនាគារហត្ថា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក ឌី រ័ត្នខេមរុណ ចុះសំរបសំរួលបើកប្រាក់ឈ្នួលពលកម្មជូនកម្មករចំនួន ១៣១នាក់ ក្នុងការដ្ឋានសំណង់ធនាគារហត្ថា

(ភ្នំពេញ)៖ នៅវេលាម៉ោង ១៥:០០ នាទីរសៀល ថ្ងៃព្រហស្បតិ៍ត ៦រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២២ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងតំណាងក្រសួងកាងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញបើកប្រាក់ខែជូនកម្មករសរុប ចំនួន ១៣១ នាក់ ដែលបានធ្វើការតវ៉ា់ទាមទារបើកប្រាក់ខែ សម្រាប់ខែកក្កដា របស់ក្រុមហ៊ុនសាងសង់ SBS ដែលម៉ៅការពីក្រុមហ៊ុន SMED ដែលមានទីតាំងស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន ភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មិនបើកប្រាក់ខែជូនពួកគាត់។

សូមបញ្ជាក់ផងដែរថាកាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ មានករណីកម្មករប្រមាណជា ៤៥ នាក់ បានធ្វើការតវ៉ា់ទាមទារបើកប្រាក់ខែ សម្រាប់ខែកក្កដា ពីក្រុមហ៊ុនសាងសង់ SBS ដែលម៉ៅការពីក្រុមហ៊ុន CMED មិនបានបើកប្រាក់ខែជូនពួកគាត់ សរុបចំនួន ១៣១ នាក់ សរុបទឹកប្រាក់ចំនួន ៥០,០០០ដុល្លារ(50,000$)។ បន្ទាប់មក លោកឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ និងតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការបើកប្រាក់ខែ សម្រាប់ខែកក្កដា ជូនកម្មករទាំង ១៣១ នាក់ ក្នុងនោះបើកបានជាក់ស្តែង ១២៥ នាក់ និង អវត្តមាន ០៦ នាក់ មិនទាន់បានបើកជាប់រវល់ទៅស្រុក ប៉ុន្តែក្រុមហ៊ុន បានរក្សាប្រាក់ឈ្នួលជួនពួកគាត់ ហើយនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ក្រុមហ៊ុននឹងបន្តបើកប្រាក់ឈ្នួលជូនពួកគាត់ ចំនួន ១៥ថ្ងៃ សម្រាប់ ខែសីហា ឆ្នាំ២០២២។

បន្ទាប់ពីទទួលបានបើកប្រាក់ខែរួចមក កម្មករបានសំដែងនូវសេចក្តីត្រេកអរសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងក្រៃលែងដល់អាជ្ញាធរមូលដ្ឋាន និងមន្រ្តីពាក់ព័ន្ធ ដែលបានជួយអន្តរាគមន៍ជូនពួកគាត់ ព្រមទាំងបានប្រាក់ខែប្រកបដោយក្តីរីករាយបំផុត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.