ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

លោក ស្រី ស្រ៊ី​ចាន់ អេង អនុប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត ត្រូវបាន​ប្រកាស​តែងតាំងជា​ប្រធាន​មន្ទីរ ជំនួស​លោក គង់​ដួង ដែល​ត្រូវ​ចូលនុវត្តន៍​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​សាលាខេត្ត​ប៉ៃលិន​ព្រឹក​ថ្ងៃទី​២៧​កក្កដា​ឆ្នាំ​២០១៧ មាន​រៀបចំ​ពិធី​ប្រកាស​តែងតាំង​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ប៉ៃលិន ក្រោម​អធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​និង​លោក ជំទាវ ទេព​រង្ស៊ី​និង​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម កើត សុធា អភិបាល​នៃ គណៈ​អភិបាលខេត្ត ឯកឧត្តម ឡី ចាន់ ឆាយ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​ថា្នក់​ដឹកនាំ មន្ត្រីរាជការ អង្គភាព​មន្ទីរ​ស្ថាប័ន​ជំវិញ​ខេត្ត​ផងដែរ​។​

​បន្ទាប់ពី​លោក គង់ ដួង អតិតៈ​ប្រធាន​មន្ទីរ​ព័ត៌មាន​ធ្វើ​របាយ​ការ​ពី​សមិទ្ធផល​នានា​ដែល​មន្ទីរ​ព័ត៌មាន​ខេត្ត​បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​ការងារ​លើ​វិស័យ​ព័ត៌មាន​បាន​រីកចំរើន​មកដល់​សព្វថ្ងៃនេះ​រួចមក លោក កង សុវណ្ណ ប្រធាន​នាយកដ្ឋាន​បុគ្គលិក​ក្រសួង​ព័ត៌មាន​អាន​សេចក្តីប្រកាស​ត្រូវបានតែងតាំង លោក ស្រី ស្រ៊ី​ចាន់ អេង ជា​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ប៉ៃលិន ជំនួស​លោក គង់​ដួង ដែល​ត្រូវ​ចូលនុវត្តន៍​។ ចំណែក​ប្រធាន​មន្ទីរ​ចាស់ លោក គង់ ដួង ត្រូវបាន​ប្រកាស​ដាក់​ឱ្យ​ចូលនិវត្តន៍ និង​ក៏​ប្រកាស លោក ជា​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន មាន​ឋានៈ​ស្មើ​និង​អគ្គនាយកដ្ឋាន ផងដែរ​។​

​លោក ស្រី ស្រ៊ី​ចាន់ អេង ប្រធាន​មន្ទីរ​ថ្មី​ប្តេជ្ញាចិត្ត ខិតខំ​អនុវត្ត​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង យកចិត្តទុកដាក់​បំពេ​ញ​ភារកិច្ច​ដោយ​ទទួលខុសត្រូវ​ខ្ពស់បំផុត ដើម្បី​បំរើ​សេវា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​អោយបាន​ល្អ និង​ខិតខំ​ពង្រឹង​សាមគ្គី ឯកភាព​ផ្ទៃក្នុង​ជាមួយ​មន្ត្រី​រាជការ​គ្រប់​លំដាប់ថ្នាក់​។​

​ឯកឧត្តម កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាន​មានប្រសាសន៍​កោតសរសើ​ដល់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​នៃ​មន្ទីរ​ព័ត៌មាន​ទាំងអស់​ដែល​បាន​ខិតខំ​បំពេញ​ការងារ​កន្លងមក​ធ្វើអោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ខេត្ត​ប៉ៃលិន​រីកចំរើន​ឡើង​ជា​លំដាប់​។

​ដូច្នេះ​ការតែងតាំង​ប្រធាន​មន្ទីរ​ថ្មី​ពេលនេះ​គឺជា​អំ​រែក​មួយ​ដ៏​ធ្ងន់​ដែល​ប្រធាន​មន្ទីរ​ថ្មី​ត្រូវ​យកចិត្តទុកដាក់​ពង្រីក​ការងារ​ផ្សព្វផ្សាយ​អោយ​ដល់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ​បាន​យល់ដឹង​ពី​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល និង​ព្រឹត្តការ​ថ្មីៗ​ដែល​កើតឡើង​ក្នុងប្រទេស​និង​ក្រៅប្រទេស​។​

​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​លើកឡើង​ជម្រុញ​ឱ្យ​អ្នកសារព័ត៌មាន​ត្រូវ​យក​ព័ត៌មាន​និង​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ត្រឹមត្រូវ ប្រកប​ដោយ​វិជ្ជាជីវៈ ដើម្បី​ផ្តល់​ជំនឿ​ទុកចិត្ត​ពី​មហាជន​ទូទៅ ពីព្រោះ​បើកាលណា​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​សច្ចធម៌​និង​ធ្វើ​អ្វី​ខុស​ពី​ការពិត​នាំ​ឱ្យ​មន្ត្រី​សារព័ត៌មាន​នោះ​មាន​ការបាត់បង់​ជំនឿ​ទុកចិត្ត​ពី​មហាជន​កាន់តែ​ខ្លាំង​ឡើង​។​គ្រា​ដែល​ក្នុងសម័យ​បច្ចេកវិទ្យា​ជឿនលឿន​នាពេល​បច្ចុប្បន្ន​គេ​មើលឃើញ​ថា ការផ្សព្វផ្សាយ​ព័ត៌មាន​មួយចំនួន​ជាពិសេស​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុកមានព័​ត៌​មាន​ខ្លះ​បានសរសេរប​ង្ហោះ​បង្ក​ឱ្យ​បំពុលសង្គម​ជាដើម​នោះ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ទៀត​ថា នៅក្នុង​សង្គម​ប្រជាធិបតេយ្យ មន្ត្រី​ព័ត៌មាន មាន​តួនាទី ត្រូវ​សរសេរ​ចាក់ឲ្យ​ចំបេះ​ដូង​និង​ខួរក្បាល​ប្រជាពលរដ្ឋ នូវ​ចំណុច​អ្វី ដែល​ប្រជាពលរដ្ឋ​ត្រូវការ និង​មិនតែប៉ុណ្ណោះ​បើ​ព័ត៌មាន​នោះ​សរសេរ​ផ្សព្វផ្សាយ​ពិតប្រាកដ​នោះ​ហើយ ក៏​ត្រូវ​ទាមទារ​សរសេរ​ចាប់​យក​ជ្រុង​ណា​ដែល​ជា​ចំណុច​សំខាន់​ទាក់ទាញ​បំផុត​ឱ្យ​អ្នក​អាន​និង​អ្នក​ស្តាប់​ចាប់អារម្មណ៍ គឺ​សម្រាប់​អ្នកសារព័ត៌មាន នាពេល​បច្ចុប្បន្ន ក្នុងការ​ការប្រកួតប្រជែង​ព័ត៌មាន នា​សម័យ​បច្ចេកវិទ្យា​ទំនើប ។​

​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក៏​បាន​ណែនាំ​ឱ្យ ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ប៉ៃលិន​ថ្មី ត្រូវ​ពង្រឹង​សាមគ្គឺ​ផ្ទៃក្នុង​ឱ្យបាន​រឹងមាំ មាន​ទំនាក់ទំនង​សហការ​ល្អ ជាមួយ​បណ្តា​មន្ទីរ​នានា​នៅក្នុង​ខេត្ត ទើប​ការបំពេញ​ការងារ​ផ្នែក​វិស័យ​សារព័ត៌មាន​ទទួលបាន​ជោគជ័យ និង ជម្រុញ​ការផ្សព្វផ្សាយ​ព័ត៌មាន​ឱ្យបាន​ទូលំទូលាយ នៅក្នុង​ខេត្ត ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទទួលបាន​ព័ត៌មាន​ពិត​ត្រឹមត្រូវ ក្នុង​ការពង្រឹង​សតិអារម្មណ៍​របស់​ប្រជាពលរដ្ឋ​ឱ្យមាន​គោលជំហរ​ច្បាស់លាស់​សម្រាប់​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៨​ខាងមុខ​នេះ​ផង​ដែរ ៕

 

img20170729r1-(18) img20170729r1-(19) img20170729r1-(12)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.