ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ!

ចិន​នឹង​បញ្ជូន​ក្រុម​ជំនាញ​ថ្នាក់ជាតិ ដើម្បី​ជួយ​រៀបចំ​ផែនការមេ​អភិវឌ្ឍ​កសិកម្ម​ទំនើប​នៅ​កម្ពុជា​

ចិន​នឹង​បញ្ជូន​ក្រុម​ជំនាញ​ថ្នាក់ជាតិ ដើម្បី​ជួយ​រៀបចំ​ផែនការមេ​អភិវឌ្ឍ​កសិកម្ម​ទំនើប​នៅ​កម្ពុជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ចិន​នឹង​បញ្ជូន​ក្រុម​ជំនាញ​ថ្នាក់ជាតិ ដើម្បី​ជួយ​រៀបចំ​ផែនការមេ​អភិវឌ្ឍ​កសិកម្ម​ទំនើប​នៅ​កម្ពុជា​

នៅ​ទីស្តីការ​ក្រសួងកសិកម្ម នា ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២២ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានទទួល​ជួប​គណៈប្រតិភូ​ពី​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ក្រៅប្រទេស​នៃ​ក្រសួងកសិកម្ម និង​កិច្ចការ​ជនបទ​ចិន ដែល​ដឹកនាំ​ដោយ​លោក​បណ្ឌិត Zhang Lubiao​។

លោក​រដ្ឋមន្ត្រី​វេ​ង សាខុន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ប្រជាជន និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ការអភិវឌ្ឍ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​លើ​គ្រប់​វិស័យ រួមទាំង​វិស័យ​កសិកម្ម​ផងដែរ​។

ចំពោះ​វិស័យ​កសិកម្ម លោក​រដ្ឋមន្ត្រី​បាន​ក៏​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អប្រសើរ​រវាង​ប្រទេស​ទាំងពីរ ដោយ​ថ្មីៗ​នេះ​ភាគី​ចិន​បាន​អនុញ្ញាតឱ្យ​នាំចូល​ផ្លែស្វាយ​និង​ត្រី​ប្រា ហើយនឹង​អនុញ្ញាតឱ្យ​នាំចូល​ផ្លែ​មៀន​កម្ពុជា​ឆាប់ៗ​ខាងមុខនេះ​។​

លោក​រដ្ឋមន្ត្រី​វេ​ង សាខុន ក៏បាន​បង្ហាញ​នូវ​ក្តីសង្ឃឹម​និង​ជឿជាក់ថា កិច្ចសហប្រតិបត្តិការ​នេះ​នឹង​អាច​ពង្រឹង​និង​ពង្រីក​កាន់តែ​រឹងមាំ​ថែម​មួយកម្រិត​ទៀត តាមរយៈ​ការបើក​ការចរចា​លក្ខ​ខ័​ណ្ឌ​តម្រូវ​អនាម័យ​និង​ភូតគាម​អនាម័យ​លើ​ផលិតផល​កសិកម្ម​កម្ពុ​ជា​ដទៃទៀត ដូចជា​ម្រេច ទឹកមាត់​ត្រចៀក​កម្ម និង​ទុរេន​នាពេល​ខាងមុខនេះ​។​

លោក​បណ្ឌិត Zhang Lubiao ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ពេលវេលា ក៏ដូចជា​ការទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​លោក​រដ្ឋមន្ត្រី​វេ​ង សាខុន និង​សហការី​ផងដែរ​។ លោក​បន្ថែមថា បេសកកម្ម​ផ្លូវការ​របស់លោក និង​សហការី​មក​កម្ពុជា​នាពេលនេះ គឺ​ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​ជួយ​គាំទ្រ​លើ​ការរៀបចំ​ផែនការមេ​អភិវឌ្ឍន៍​កសិកម្ម​ទំនើប​នៅ​កម្ពុជា​។​

លោក​បញ្ជាក់ថា ដើម្បីឱ្យ​ការងារ​នេះ​ទទួលបាន​ជោគជ័យ ភាគី​ចិន​បានរៀបចំ​ក្រុមការងារ​ជំនាញ​ថ្នាក់ជាតិ​មួយ​ដែលមាន​សមត្ថភាព និង​បទពិសោធ​ខ្ពស់​ក្នុង​ការរៀបចំ​ផែនការមេ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។​

លោក​បណ្ឌិត​បន្ថែមថា ការរៀបចំ​ផែនការមេ គឺ​ពិតជា​សំខាន់​ណាស់ ប៉ុន្តែ​ការអនុវត្ត ក៏ដូចជា​ការ​យន្តការ​នៃ​ការអនុវត្ត​គឺ​កាន់តែ​សំខាន់​ថែមទៀត ដូចជា​ការប្រមូល កៀងគរ និង​ប្រើប្រាស់​ធនធាន រួមមាន​ធនធានមនុស្ស ធនធាន​ថវិកា​ជាដើម ពី​ថ្នាក់ជាតិ​ទៅ​ថ្នាក់មូលដ្ឋាន និង​ពី​ថ្នាក់មូលដ្ឋាន​មក​ថ្នាក់ជាតិ​។ ទន្ទឹមនឹងនេះ ក៏ត្រូវ​ធ្វើការ​តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​លទ្ធផល​នៃ​ការអនុវត្ត​ផងដែរ​។

លោក​រដ្ឋមន្ត្រី​ក៏បាន​ឯកភាព​ចំពោះ​ការលើកឡើង​របស់លោក​បណ្ឌិត​ជាពិសេស​លើ​ការរៀបចំ​ផែនការមេ និង​សារៈសំខាន់​នៃ​ការអនុវត្ត តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​។ ដើម្បីឱ្យ​ការរៀបចំ​ផែនការមេ​អភិវឌ្ឍន៍​កសិកម្ម​ទំនើប​នៅ​កម្ពុជា​ទទួលបាន​ជោគជ័យ​ដូច​ការរំពឹងទុក លោក​រដ្ឋមន្ត្រី​ស្នើ​ដល់​ក្រុមការងារ​ជំនាញ​ពី​ក្រសួង​ទាំងពីរ ពិនិត្យ​ពិចារណា​លើ​ការជំរុញ​ការធ្វើ​ទំនើបកម្ម​កសិកម្ម ការបំពេញ​ខ្សែ​ច្រវាក់​ផលិតកម្ម​កសិកម្ម​គ្រប់​ជ្រុងជ្រោយ ដោយ​ផ្តោតជាសំខាន់​លើ​ការផ្សាភ្ជាប់​អ្នក​ផលិត វិស័យ​ឯកជន និង​ទីផ្សារ​តាមរយៈ​ការពង្រឹង​ការងារ​ដាំ​ដុះ ការកែច្នៃ និង​ការ​វេច​ខ្ចប់​ប្រកបដោយ​គុណភាព សុវត្ថិភាព និង​ស្តង់ដារ​តាម​តម្រូវការ និង​តម្រូវ​ចិត្ត​របស់​អ្នក​បរិភោគ​ទាំង​ក្នុង​និង​ក្រៅប្រទេស​។​

​លោក​រដ្ឋមន្ត្រី​វេ​ង សាខុន បាន​ជូនពរ​ដល់​លោក​បណ្ឌិត និង​ក្រុមការងារ​នៃ​ក្រសួង​ទាំងពីរ​ទទួលបាន​ជោគជ័យ ដើម្បី​រួមគ្នា​បន្ត​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​ប្រកបដោយ​ចីរភាព​និង​និរន្តរភាព​។

​សូម​ជម្រាបជូន​ថា លទ្ធផល​ដែល​ទទួលបាន​ពី​កិច្ចប្រជុំ​នា​ព្រឹក​នេះ​រួមមាន​÷

១. ឯកភាព​បង្កើត​ក្រុមការងារ​ជំនាញ​ដើម្បី​រួមគ្នា​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​កសិកម្ម​ទំនើប​នៅ​កម្ពុជា ដោយ​ផ្តោត​សំខាន់​លើ​អង្ករ ពោត កៅស៊ូ ដំឡូង​មី ចេក ផលិតកម្ម​សត្វ និង​វារីវប្បកម្ម​។

២. ស្នើ​ដល់​ក្រុមការងារ​ជំនាញ​បន្ថែម​មុខ​ដំណាំ​មាន​សក្តានុពល​ផ្សេងទៀត​ដូចជា ស្វាយ ស្វាយចន្ទី​ក្នុង​ផែនការមេ​អភិវឌ្ឍន៍​កសិកម្ម​ទំនើប​នៅ​កម្ពុជា​។​

៣. ស្នើ​ភាគី​ចិន​ព​ន្លឿ​ន​ការបើក​កិច្ចចរចា​លក្ខខណ្ឌ​តម្រូវ​អនាម័យ​និង​ភូតគាម​អនាម័យ​លើ​ផលិតផល​កសិកម្ម​កម្ពុ​ជា​ដទៃទៀត ដូចជា​ម្រេច ទឹកមាត់​ត្រចៀក​កម្ម និង​ទុរេន​ជាដើម​។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.