ខេត្តបន្ទាយមានជ័យ៖លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ បានដឹកនាំលោកមេបញ្ជាការរង លោកនាយផ្នែក នាយរងផ្នែក នាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍ ព្រមទាំងមន្ត្រីសរុបចំនួន២០នាក់ដោយអនុវត្តន៍ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ។ត្រៀមលក្ខណៈដើម្បីចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ និងចុះពិនិត្យស្ថានភាពទឹកនៅប៉ុស្តិ៍ខ្លាងាប់ និងប៉ុស្តិ៍ភូមិថ្មី ដែលរងការលិចលង់ដោយសារទឹកភ្លៀងនៅក្នុង ភូមិសាស្ត្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ៕