ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏 ==> ទូលព្រះបង្គំ សៀ ទីន ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ប្រជាពលរដ្ឋរងគ្រោះ​ទាំង​២២គ្រួសារ ម​កពីភូមិ​ចំនួន​៦ ក្នុង​ឃុំស្ទឹ​ងត្រង់ ស្រុកសា​លាក្រៅ​ ទទួលអំ​ណោយ មនុស្សធម៌​ពីកាក​បាទក្រហ​មកម្ពុ​ជា ==> ទូលព្រះបង្គំ នេត្រ ភក្ត្រា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> រយៈពេល៦ថ្ងៃ មានពលរដ្ឋជិត ១២ម៉ឺននាក់ ទទួលសេវារថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជិះទៅលេងស្រុកកំណើតក្នុងឱកាសពិធីបូណ្យចុលឆ្នាំថ្មី  ==> ខេត្តកំពង់ធំ ទទួលភ្ញៀវទេសចរ ជាង៥០ម៉ឺននាក់ក្នុងរយៈពេល៣ថ្ងៃ នៃបុណ្យចូលឆ្នាំថ្មី ==> ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវទេសចរជាង ១៦ម៉ឺននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី ក្រោមបរិយាកាសសប្បាយរីករាយ និងសុវត្ថិភាពខ្ពស់ ==> ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បន្ដចូលទស្សនាស្តង់ពិព័រណ៌ របស់អាវុធហត្ថរាជធានីភ្នំពេញ និងលេខទូរស័ព្ទអន្តរាគមន៍បន្ទាន់ 1291

​ប្រកាស​ចូល​កាន់​តំណែង​ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ នៅ​ព្រឹក​ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ​២០១៧​នេះ រដ្ឋបាល​ខេត្ត​កែប បាន​រៀបចំ​ពិធី ប្រកាស​តែងតាំង​ចូលកាន់​មុខ​តំណែង ប្រធាន​មន្ទីរ​កិច្ចការនារី ខេត្ត​កែប ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស លោកស្រី វេជ្ជបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី​។ ពិធី​នេះ​ក៏​មាន​ការចូលរួម​ពី​សំណាក់ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប លោក សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ហែរ​ហម​ដោយ​ប្រតិភូ​មកពី​ក្រសួង​កិច្ចការនារី អភិបាលរង​ខេត្ត លោក លោកស្រី​ជា​ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ទូទាំង​ខេត្ត អាជ្ញាធរ ក្រុង​-​ស្រុក កងកម្លាំងប្រដាប់អាវុធ​គ្រប់​អង្គភាព និង​មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ ចូលរួម​យ៉ាងច្រើន​កុះករ​ផងដែរ​។​

​បន្ទាប់​ពី​ប្រកាស​ចូល​កាន់​មុខតំណែង លោកស្រី អ៊ូ សុគន្ធី ដែល​ជា​ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្ត​កែប ក៏​បាន​ប្តជ្ញាចិត្ត​ថា នឹង​ខិតខំ​បំពេញ​កាតព្វកិច្ច​ជា​អ្នក​ដឹកនាំ​ល្អ​ក្នុង​អង្គភាព ដោយ​អនុវត្ត​តាម​តួនាទី ភារកិច្ច​និង​ទិសដៅ​របស់​ថ្នាក់លើ​ប្រគល់ជូន ពិសេស​ខិតខំ​ពង្រឹង​សមត្ថភាព​ដឹកនាំ និង​បន្ត​សហការ​ជាមួយ​បណ្តា​មន្ទីរ​អង្គភាព​នានា ដើម្បី​អនុវត្តន៍​ការងារ​ទទួលបាន​ប្រសិទ្ធភាព​។​

​ក្នុងឱកាស​នោះ លោក​កែន សត្ថា អភិបាលខេត្ត​កែប​បាន​ក្រើនរំលឹក ដល់​លោក​ស្រី​ប្រធាន​មន្ទីរ ដែល​ប្រកាស​ចូល​កាន់តំណែង​នាពេលនេះ ត្រូវខិតខំ​អនុវត្តន៍​ការងារ​តាម​ឋានៈ​និង​តួនាទី ដោយ​ប្រកាន់ខ្ជាប់​នូវ​សីលធម៌ គុណធម៌ សមជា​ថ្នាក់ដឹកនាំ​ល្អ ប្រកប​ដោយ​គុណ​ស​ម្ប​តិ្ត​ខ្ពស់ សម្រាប់​ជួយ​លើកកម្ពស់​ដល់​ស្ត្រី ពិសេស​ពង្រឹង​វិស័យ​យេនឌ័រ​ឲ្យ​កាន់តែ​មាន​អទិភាព​ខ្ពស់​ផង​ដែរ​។​

​ឆ្លើយតប​នឹង​ប្រធានបទ​សំខាន់ៗ​នេះ លោកស្រី វិជ្ជបណ្ឌិត អឹុង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី បាន​មានប្រសាសន៍​ផ្តាំផ្ញើរ សូម​ឲ្យ​ប្រធាន​មន្ទីរ​កិច្ចការនារី ដែល​ទទួល​មុខតំណែង​ថ្មី បន្ត​អនុវត្តន៍​កាតព្វកិច្ច​របស់​ខ្លួន​ឲ្យបាន​ល្អ​ប្រសើរ ត្រូវ​ពង្រឹង​សមត្ថភាព​បន្ថែម ត្រូវ​ចេះ​សាមគ្គីភាព​ជា​ធ្លុង​មួយ ត្រូវ​ចេះ​ទទួលខុស​រាល់​កិច្ចការ​ទាំងពួង ដើម្បី​ដឹកនាំ​អង្គភាព​មាន​ការរីកចម្រើន ជា​លំដាប់​៕ ណា​រិទ្ធ​

 

img20170729r1-(28) img20170729r1-(27) img20170729r1-(26)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.