សង្វៀនបញ្ជាល់មាន់និងបាញ់អាប៉ោងខុសច្បាប់របស់លោក វណ្ណ ក្រោយពីស្ងាត់មួយរយៈ ពេលនេះបើកវិញហើយ កំពុងបើកលេងនៅចំណុចចំការកៅស៊ូ នៅជាប់ចំការដំឡូង ស្ថិតនៅភូមិគីឡូបី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ យ៉ាងគឃ្លើន (វគ្គ១)
ខេត្តកំពង់ចាម ៖ បន្ទាប់ពីមានការចុះផ្សាយភ្លូកទឹកភ្លូកដី ពាក់ព័ន្ធនិងសង្វៀនបញ្ជាល់មាន់ និង អាប៉ោង ដោយខុសច្បាប់របស់លោក វណ្ណ ប្រចាំស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងធ្វើការសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្ត មេត្តាជួយទប់ស្កាត់និងបង្ក្រាប សង្វៀនបញ្ជល់មាន់និងបាញ់អាប៉ោងខាងលើរួចមក គេសង្កេតឃើញបានស្ងប់ស្ងាត់មួយរយៈតែប៉ុណ្ណោះ ស្រាប់នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ ក៏បានបើកលេងយ៉ាងគឃ្លើនវិញ កំពុងធ្វើឲ្យប៉ះពាល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋនិងសន្តិសុខសង្គម ។
បើទោះបីថា គោលនយោបាយភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញឲ្យក្រសួងមហាផ្ទៃ ឲ្យអនុវត្ដទួទាំងប្រទេសយ៉ាងណាក្ដី តែអាជ្ញាធរពាក់ពន្ធ័មួយចំនួនមិនគោរពហាក់បីដូចសោះអង្គើយ ។ ពាក់ព័ន្ធនឹងបញ្ហានេះ គេមិនដឹងថា តើលោក ឯម វឌ្ឍនា អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ កំពុងលេងក្បាច់គុណឆ្ពិនភ្នែកពលរដ្ឋ ឬក៍លោកអសម្ថតភាព ក្នុងការបង្ការទប់ស្កាត់ បង្ក្រាបរាល់បទល្មើសល្បែងស៊ីសងដោយខុសច្បាប់ ឬយ៉ាងណា ទើបបានជាបណ្ដែតបណ្ដោយអោយលោក វណ្ណ បង្កើតបទល្មើសសង្វៀនបញ្ជាល់មាន់និង អាប៉ោង ដោយខុសច្បាប់ក្នុងដែលសម្ថតកិច្ចខ្លួនគ្រប់គ្រង។
តាមប្រភពពីនាក់ចេញចូលលេងល្បែងបានបង្ហើបថា លោក វណ្ណ បានបង្កើតទីតាំងសង្វៀនបញ្ជល់មាន់ និងបាញ់អាប៉ោង សារជាថ្មីនេះ នៅក្នុងចំការកៅស៊ូ ជាប់នឹងចំការដំឡូង ស្ថិតនៅភូមិគីឡូបី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ប្រភពឲ្យដឹងទៀតថា ក្នុងមួយថ្ងៃៗអ្នកលេងល្បែងមកប្រមូលផ្តុំគ្នា លេងយ៉ាងពពាក់ពពូន តាំងពីព្រឹកដល់យប់ ហើយការជល់មាន់១គូៗមានភ្នាល់ដាក់ដើមទុនចាប់ពី៥លានរៀល ដល់២០លានរៀលក៏មានដែរ ហើយមានអ្នកចាក់លុយខាងក្រៅយ៉ាងប្រសេចប្រសាចថែមទៀត ដោយមិនខ្លាចញញើតអ្វីទាំងអស់ ហាក់បីដូចប្រទេសគ្មានច្បាប់ ។
ចំណុចត្រង់នេះហើយធ្វើឲ្យពូកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាពរបស់គាត់ ខណៈដែលភូមិ ឃុំ របស់ពូកគាត់ពោពេញទៅដោយពួកញៀនល្បែង ដូចពាក្យចាស់ពោលថា៖ អ្នកឈ្នះមុខខ្លាញ់ អ្នកចាញ់មុខស្វា ចាញ់អស់កាលណាបើមិនលួច ក៏ប្លន់ដែរ។
ប្រជាពលរដ្ឋដែលរស់នៅភូមិ ឃុំ ខាងលើ បានបន្តនិងត្អូញត្អែថា រាល់ថ្ងៃ ពូកគាត់ដូចជាអស់សង្ឃឹមទៅលើលោក ឯម វឌ្ឌ្ឍនា អធិការស្រុកស្ទឹងត្រង់ ទៀតហើយ ⟨ក្រោមហេតុផល៖ ល្បែងស៊ីសងពេញដែនសមត្ថកិច្ចរបស់ខ្លួន បែរជាធ្វើប្រងើយកន្តើយ សង្ស័យតែត្រូវដងត្រូវផ្លែគ្នាជាមួយម្ចាស់សង្វៀនឈ្មោះលោក វាន់ ហើយមើលទៅ បានមិនយកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសងខុសច្បាប់ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គមនោះទេ។
ដើម្បីភូមិ/ឃុំមានសុវត្ថិភាព «៧ចំណុច» និងជៀសវាងមានការរិះគន់ពីប្រជាពលរដ្ឋនិងមហាជន ដែលដាក់ការសង្ស័យប្រហែលជាឆ្នាំងបាយអាជ្ញាធរមូលដ្ឋាន ឬមានការឃុបឃិត និងបើកភ្លើងខៀវបង្កើតបទល្មើសដើម្បីទទួលលាបសក្ការៈជាផលប្រយោជន៍នោះ សូម លោក ឯម វឌ្ឍនា អធិការស្រុកស្ទឹងត្រង់ គួរគប្បីមានវិធានការចុះបង្ក្រាបកន្លែងល្បែងស៊ីសងជល់មាន់ និងអាប៉ោងរបស់លោក វណ្ណ ផងទាន !៕





