អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធឧបាសិកា គឹម វ៉ាន់ហេង
(កំពង់ចាម) :ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធឧបាសិកា គឹម វ៉ាន់ហេង ត្រូវជាយាយបង្កើតរបស់លោក ស៊ុយ ភូនាថ អនុប្រធានសាខាសមាគមខេត្ត និងជាប្រធានអនុសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ស្រុកកោះសូទិន នៅវត្តសុវណ្ណមុនីសាគរ ហៅវត្តសំរោងអណ្ដែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។






