លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតដឹកនាំមន្ត្រីរដ្ឋបាលក្រុង អាជ្ញាធរមូលដ្ឋាន នាំយកគ្រឿងចក្រ កាយបើកមុខទឹក និងស្តារប្រឡាយ បញ្ជៀសការជន់លិច ក្នុងទីប្រជុំជន !!!
ខេត្តបន្ទាយមានជ័យ៖នៅព្រឹក ថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ ក្រោមការយកចិត្តទុកដាក់និងព្រួយបាររម្មណ៍ចំពោះបងប្អូនប្រជាពលរដ្ឋ នៅបញ្ហាទឹកជំនន់ ទឹកភ្លៀងដែរកំពុងលិចនៅតាមកន្លែងមួយចំនួននៅក្នុងក្រុងប៉ោយប៉ែត លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រងប៉ោយប៉ែត បានដឹកនាំក្រុមកាងារមន្ត្រីរដ្ឋបាលក្រុង អាជ្ញាធរមូលដ្ឋាន នាំយកគ្រឿងចក្រផ្ទាល់របស់លោក អភិបាលក្រុង ចុះស្តារប្រឡាយ ក្នុងគោលបំណង បញ្ជៀសទឹកជំនន់ ទឹកភ្លៀង ចំនួន២ទីតាំង ទីតាំងទី១ត្រង់ចំណុច ក្បែ វត្តផ្សារកណ្ដាល និងទីតាំងទី២ ត្រង់ចំណុច ភូមិសមាគមផ្លូវរថភ្លើង ដែលស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្តាល ។
ឆ្លៀតក្នុងឱកាសនោះ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថាផុត រដូវវស្សាឆ្នាំនេះលោក នឹងណែនាំឲ្យរដ្ឋបាលសង្កាត់ធ្វើការសម្របសម្រួលជាមួយបងប្អូនប្រជាពលរដ្ឋរៀបចំប្រព័ន្ធលូរំដោះទឹកឡើងវិញ និងសំណូមពរឲ្យរក្សាទុកចំណីផ្លូវ ប្រឡាយទឹកជាចាំបាច់ជៀសវាងមានការរំលោភបំពានពីសំណាក់ជនខិលខូចមួយចំនួនបង្ករជាផលលំបាកធ្វើឲ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធរួមក្នុងមូលដ្ឋាន ៕




