ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង

សម្ដេចតេជោ ហ៊ុន សែន បញ្ជាទៅរដ្ឋមន្ត្រីក្រសួងការងារឱ្យប្រញាប់បើកប្រាក់ឈ្នួលជូនកម្មករ៤០០នាក់ ដែលថៅកែរត់ចោលមិនបើកប្រាក់ឈ្នួលឱ្យ 

សម្ដេចតេជោ ហ៊ុន សែន បញ្ជាទៅរដ្ឋមន្ត្រីក្រសួងការងារឱ្យប្រញាប់បើកប្រាក់ឈ្នួលជូនកម្មករ៤០០នាក់ ដែលថៅកែរត់ចោលមិនបើកប្រាក់ឈ្នួលឱ្យ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

 

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងការងារ និងខុទ្ទកាល័យសម្ដេចតេជោផ្ទាល់ដោះស្រាយរឿងបញ្ហា និងបើកប្រាក់ឈ្នួលជូនកម្មករ៤០០នាក់នៃរោងចក្រឃែន ធើរេន អឹលភែរឹល (ខេមបូឌា) ឱ្យបានគ្រប់គ្នា បន្ទាប់សម្ដេចដឹងថាថៅកែរោងចក្រនេះមិនបើកប្រាក់ឈ្នួលជូនកម្មកររបស់ខ្លួនច្រើនខែមកហើយ។

ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅយប់មិញ (យប់ថ្ងៃទី១៦ សីហា) សម្ដេចបានមើលព័ត៌មានមុនចូលសម្រាល ក៏ឃើញព័ត៌មានផ្សាយអំពីបញ្ហារបស់កម្មកររោងចក្រមួយកន្លែងដែលថៅកែរត់ចោល ដោយមិនបើកប្រាក់ឈ្នួលជូនពួកគេ ហើយរោងចក្រនោះក៏បានបិទទ្វារទៅទៀត។

សម្ដេចតេជោបានបន្តថា កម្មករទាំងនោះបានដាក់ញត្តិស្នើឱ្យជួយដោះស្រាយទៅកាន់ក្រសួងការងារ ប៉ុន្តែជិត២ខែមកហើយកម្មករទាំងនោះនៅតែមិនទាន់ទទួលបានចម្លើយ ឬដំណោះស្រាយណាមួយសោះ ហើយក៏បានដាក់ញត្តិទៅកាន់ខុទ្ទកាល័យសម្ដេចតេជោនាយករដ្ឋមន្ត្រីថែមទៀត។

ឆ្លើយតបនឹងបញ្ហានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងការងារ លោក អ៉ិត សំហេង ឱ្យប្រញាប់ដោះស្រាយបញ្ហាជូនកម្មករជាង៤០០នាក់នោះ និងបើកប្រាក់ឈ្នួលជូនពួកគេ កុំឱ្យពួកគេត្រាំត្រែងនឹងបញ្ហាតទៅទៀត។

សម្ដេចតេជោក៏បានលើកជាយោបល់ឱ្យលោករដ្ឋមន្ត្រី អ៉ិត សំហេង ស្នើខ្ចីថវិកាពីរាជរដ្ឋាភិបាលដើម្បីយកទៅបើកប្រាក់ឈ្នួលជូនកម្មករជាមុនសិន សឹមចាត់វិធានការដោះស្រាយជាមួយថៅកែរោងចក្រតាមក្រោយ ដើម្បីរួសរាន់ដោះស្រាយបញ្ហាជូនកម្មករដែលកំពុងជួបការខ្វះខាត និងត្រូវការថវិកាប្រើប្រាស់ចាយវាយប្រចាំថ្ងៃ។

សម្ដេចថ្លែងយ៉ាងដូច្នេះថា «កាលលើកមុនខ្ញុំឱ្យខ្ចីលុយរាជរដ្ឋាភិបាលយកទៅដោះស្រាយឱ្យកម្មករ ហេតុអីរឿងនេះបានជាមិនដោះ (សំដៅទៅកាន់លោក អ៉ិត សំហេង)។ ឥឡូវ ទៅខ្ចីលុយរាជរដ្ឋាភិបាលយកទៅដោះស្រាយឱ្យកម្មករទាំងនោះសិនទៅ រួចហើយចាំដោះស្រាយជាមួយក្រុមហ៊ុននោះតាមក្រោយ»។

Fresh News បានទាក់ទងទៅកាន់លោក ហេង សួរ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីសុំការបញ្ជាក់បន្ថែមជុំវិញបញ្ហានេះ ដោយលោកបានបញ្ជាក់បន្ថែមថា រោងចក្រឃែន ធើរេន អឹលភែរឹល (ខេមបូឌា) មានកម្មករចំនួនប្រមាណ៤០០នាក់ ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មូលហេតុដែលរោងចក្រមិនបើកប្រាក់ឈ្នួលជូនកម្មករយ៉ាងដូច្នេះ គឺដោយសារក្រុមហ៊ុនក្ស័យធន ហើយថៅកែរត់ចោលកម្មករ។ លោក ហេង សួរ ថ្លែងថា «មូលហេតុគឺថៅកែប្រកាសក្ស័យធន ហើយរត់ចោលកម្មករ រីឯការទៅបើកថ្មីឬយ៉ាងម៉េចគឺស្ថាប័នពាក់ព័ន្ធកំពុងស្រាវជ្រាវបន្ត»។

ចំពោះវិធានការដោះស្រាយបញ្ហាជូនកម្មករតាមប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះ ត្រូវបានលោកអ្នកនាំពាក្យបញ្ជាក់ថា ក្រោយទទួលបានការណែនាំពីសម្ដេចតេជោ លោករដ្ឋមន្រ្តីក្រសួងការងារកំពុងរៀបចំចាត់ចែងអនុវត្តយ៉ាងបន្ទាន់ ដើម្បីសម្រេចឱ្យបានចប់សព្វគ្រប់នៅក្នុងសប្តាហ៍នេះ។

គួរជម្រាបថា ពាក់ព័ន្ធនឹងការដាក់ញត្តិរបស់កម្មករដែលធ្លាប់បម្រើការនៅរោងចក្រឃែន ធើរេន អឹលភែរឹល (ខេមបូឌា) នៅខុទ្ទកាល័យសម្តេចតេជោ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ គឹមានកម្មកររោងចក្រប្រមាណ៥០នាក់ តំណាងដោយលោកស្រី សាន់ បុប្ផា។ ពួកគេបានមកសួរនាំញត្តិចាស់ ដែលដាក់កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ ស្ដីពីការសុំអន្តរាគមន៍បញ្ហាថៅកែមិនបើកប្រាក់បៀវត្ស និងអត្ថប្រយោជន៍ផ្សេងៗជូនពួកគាត់។

នាពេលនោះដែរ តំណាងខុទ្ទកាល័យសម្ដេចតេជោ ក៏បានទៅជួបតំណាងកម្មករដែលយកញត្តិទៅដាក់នោះ ដោយប្រាប់ខាងកម្មករឱ្យត្រឡប់ទៅវិញសិន តែក៏បានណែនាំឱ្យតំណាងកម្មករ៤នាក់ (ស្រី១នាក់) មកជួបតំណាងខុទ្ទកាល័យសម្ដេចតេជោនៅពេលក្រោយ ដើម្បីដោះស្រាយបន្ត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.