ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង

ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល៖ ដំណើរការប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ ជាការធ្វើទំនើបកម្មឱ្យស្របតាមកំពង់ផែក្នុងតំបន់ និងសាកលលោក

ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល៖ ដំណើរការប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ ជាការធ្វើទំនើបកម្មឱ្យស្របតាមកំពង់ផែក្នុងតំបន់ និងសាកលលោក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា ការរៀបចំប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ជាការធ្វើទំនើបកម្មកំពង់ផែនៅកម្ពុជា ឱ្យស្របតាមកំពង់ផែទាំងឡាយនៅក្នុងតំបន់ និងសាកលលោក ដែលអាចទាក់ទាញឱ្យនាវានានាចូលចេញបានច្រើន នឹងជួយជំរុញដល់ការលូតលាស់សេដ្ឋកិច្ចជាតិបានកាន់តែល្អប្រសើរថែមទៀត។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងដូចនេះនាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ នាឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់សាកល្បង ប្រព័ន្ធផ្លាស់ប្តូរ ទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) នៅទីស្តីការក្រសួង ដោយមានការចូលរួមពីលោកឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា តំណាង JICA ប្រចាំកម្ពុជា ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងរដ្ឋបាលខេត្តតំបន់ឆ្នេរ តំណាងរដ្ឋបាលខេត្ត ដែលមាន កំពង់ផែតាមដងទន្លេ ទីប្រឹក្សាគម្រោង ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោង គ្រឹះស្ថានហិរញ្ញវត្ថុ កំពង់ផែឯកជន ក្រុមហ៊ុននាវា ភ្នាក់ងារនាវាជាច្រើនរូប។

ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ត្រូវបានរៀបចំឡើងដោយមានក្រុមការងារនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ សហការជាមួយក្រុមជំនាញ JICA ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោង (EXEO GROUP, INC.) និងភាគីពាក់ព័ន្ធនានា ដើម្បីស្វែងយល់ និងប្រមូលធាតុចូលរៀបចំវគ្គបណ្តុះបណ្តាល និងការធ្វើតេស្តជាច្រើនលើក ដោយមានការចូលរួមពីគណៈកម្មការរៀបចំបែបបទនាវាចូលចេញកំពង់ផែ (អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ អគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័ត ភ្នំពេញ)។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ទៀតថា ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) គឺជាការធ្វើទំនើបកម្ម ទ្រង់ទ្រាយធំលើការត្រួតពិនិត្យ នាវាចរណ៍ចូលចេញនៅកម្ពុជា ដោយប្តូរពីការធ្វើការដោយដៃមកធ្វើការលើប្រព័ន្ធស្វ័យប្រវត្តិកម្មវិញ ដែលជួយសម្រួលដល់នីតិវិធីចូលចេញកំពង់ផែកម្ពុជា សម្រាប់នាវា ដឹកជញ្ជូនទំនិញអន្តរជាតិ សំដៅដល់ការគ្រប់គ្រងសេវាដឹកជញ្ជូនតាមផ្លូវទឹក ប្រកបដោយប្រសិទ្ធភាព តម្លាភាព ចំណេញពេលវេលា និងកាត់បន្ថយការចំណាយផ្សេងៗ ជាពិសេសបង្កើនការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងបង្កើតការងារធ្វើជូនពលរដ្ឋកម្ពុជា និងចូលរួមកាត់បន្ថយភាពក្រីក្រឱ្យបានកាន់តែប្រសើរថែមទៀត។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបន្ថែមថា ការរៀបចំឱ្យមានប្រព័ន្ធផ្លាស់ប្ដូរ ទិន្នន័យកំពង់ផែអេឡិចត្រូនិក (Port EDI)នេះ នឹងផ្តល់ផលល្អសម្រាប់ក្រុមហ៊ុន ឯកជននានា តាមរយៈការចំណេញពេលវេលា កាត់បន្ថយចំណាយក្រៅផ្លូវការ មានសុវត្ថិភាព និងភាពជឿជាក់បានកាន់តែប្រសើរឡើង និងស្របតាមស្តង់ដារប្រតិបត្តិអន្តរជាតិ នៃដំណើរការកំពង់ផែ។

ជាងនេះទៀតលោកទេសរដ្ឋមន្ត្រី បានអះអាងទៀតថា សព្វថ្ងៃនេះប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យកំពង់ផែអេឡិចត្រូនិក (Port EDI) របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការតភ្ជាប់ផ្លាស់ប្តូរទិន្នន័យជាមួយប្រព័ន្ធបញ្ជរតែមួយជាមួយក្រុមហ៊ុននាវា និងភ្នាក់ងារនាវាបានរួចរាល់ នៅកំពង់ផែស្វយ័តភ្នំពេញកំពង់ផែស្វយ័ត ក្រុងព្រះសីហនុផងដែរ។

ហើយនៅថ្ងៃអនាគត ក្រសួងអាចនឹងពង្រីកវិសាលភាពរបស់ប្រព័ន្ធ Port EDI ដោយដាក់បញ្ចូលកំពង់ផែ ផ្សេងទៀតនៃកម្ពុជា និងអាចពិនិត្យលទ្ធភាពសហការ ជាមួយក្រសួងស្ថាប័ន ផ្សេងទៀត ដើម្បីតភ្ជាប់ផ្លាស់ប្តូរទិន្នន័យទៅវិញទៅមក បង្កភាពងាយស្រួលបន្ថែមដល់ធុរជន ដែលនឹងបង្កើនប្រសិទ្ធភាពនៃការ ធ្វើអាជីវកម្មនៅកម្ពុជា ផងដែរ។

សូមជម្រាបជូនថា ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងត្រៀមលក្ខណៈផ្នែកបច្ចេកវិទ្យាដើម្បីចាប់ផ្តើមអនុវត្តការប្រើប្រាស់ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ដែលក្នុងនោះរួមមាន៖ ការទទួលខុសត្រូវលើការធានាដំណើរការប្រព័ន្ធ ការរៀបចំឯកសារពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការប្រមូលចំណូលពីការបង់កម្រៃសេវាសាធារណៈផងដែរ។

បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំពង្រីកសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុបន្ថែមទៀត តាមរយៈការកសាងចំណតផែកុងតឺន័រថ្មីមួយជម្រៅទឹក ១៤.៥ម៉ែត្រ ប្រវែង៣៥០ម៉ែត្រ ដែលនឹងធានាដល់ការចូលចតនាវាកុងតឺន័រខ្នាតធំៗ មានចំណុះរហូតដល់ទៅ ៦០,០០០តោន ឬស្មើនឹង៩៣% នៃចំនួននាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលនឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០២៣ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រ ឆ្លងកាត់កំពង់ផែមួយនេះនាពេលអនាគត។

ក្រោយការសាងសង់ចំណតផែថ្មីនេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងក្លាយទៅជាកំពង់ផែលំដាប់ អន្តរជាតិ ដែលនឹងទទួលបរិមាណកុងតឺន័រ ឆ្លងកាត់លើសពី ១លានTEUs/ឆ្នាំ រីឯតម្លៃដឹកជញ្ជូនតាមសមុទ្រទៅមករបស់កម្ពុជា នឹងកាន់តែចុះទាបប្រហាក់ប្រហែលនឹងថ្លៃដឹកជញ្ជូនតាមផ្លូវសមុទ្រនៃប្រទេសជិតខាង។

លើសពីនេះទៀតចំណតកំពង់ផែនេះ គឺជាច្រកសេដ្ឋកិច្ចជាតិមួយយ៉ាងសំខាន់ក្នុងការដោះដូរទំនិញ ផលិតផល កសិកម្ម និងកសិឧស្សាហកម្មរបស់កម្ពុជាទៅកាន់ទីផ្សារ តំបន់ និងអន្តរជាតិ ដោយបានតភ្ជាប់ជាមួយផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ផ្លូវដែក ជាពិសេសផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលគ្រោងនឹងដាក់ ដំណើរការបណ្តោះអាសន្ន នៅ ដើមខែតុលា ឆ្នាំ២០២២ ខាងមុខផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.