ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង

សម្តេចក្រឡាហោម ស ខេង អញ្ជើញក្រុងពាលីបញ្ចុះបឋមសីលាសាងសង់អគារសិក្សា១ខ្នង នៅអនុវិទ្យាល័យ សោ ហឺ ក្រុងបាត់ដំបង

សម្តេចក្រឡាហោម ស ខេង អញ្ជើញក្រុងពាលីបញ្ចុះបឋមសីលាសាងសង់អគារសិក្សា១ខ្នង នៅអនុវិទ្យាល័យ សោ ហឺ ក្រុងបាត់ដំបង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(បាត់ដំបង)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងប្រតិភូអមដំណើរ អញ្ជើញក្រុងពាលីបញ្ចុះបឋមសីលាបើកការដ្ឋាន សាងសង់អគារសិក្សា១ខ្នង៤ជាន់ ២០បន្ទប់ នៅអនុវិទ្យាល័យសោ ហឺ ក្រុងបាត់ដំបង។

ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែសីហាឆ្នាំ២០២២ នៅក្នុងបរិវេណអនុវិទ្យាល័យ សោ ហឺ ក្រុងបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី សមាជិកព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល ក្រុមកាងាររាជរដ្ឋាភិបាល និងការងារបក្សចុះជួយមូលដ្ឋាន ក្រុងស្រុក ឃុំ អ្នកតំណាងរាស្រ្តថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក ចៅសង្កាត់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចូលរួមជាច្រើននាក់ផងដែរ។

សម្តេចក្រឡាហោម ស ខេង បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខនិងក្នុងនាមសម្តេចផ្ទាល់ តែងតែបានសាងសង់អគារសិក្សាជាច្រើនខ្នងនៅតាមសាលានានា ក្នុងខេត្ត ដោយមានការសម្របសម្រួលពីវិស័យអប់រំនិងថ្នាក់ដឹកនាំខេត្ត។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ដោយមានការអភិវឌ្ឍប្រទេសជាតិកម្ពុជា មានការរីកចម្រើនខ្លាំង និងកំណើនប្រជាពលរដ្ឋក៏មានការកើនឡើងជារៀងរាល់ឆ្នាំ ដូច្នេះសិស្សានុសិស្សក៏មានការកើនឡើងដែរ ហេតុដូច្នេះហើយ ទើបរាជរដ្ឋាភិបាល ក៏ដូចថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានកសាងអគារសិក្សាតាមសំណូមពររបស់លោកគ្រូ អ្នកគ្រូ ដើម្បីជូនសិស្សានុសិស្សបានចូលរៀនសូត្រគ្រប់គ្រាន់ ពេលមានថ្នាក់រៀនហើយត្រូវខិតខំរៀនសូត្រនិងមានចំណេះដឹង ដែលជាធនធានមួយសម្រាប់បន្តវេណទៅអនាគត បានយូរអង្វែងតទៅ។

សម្តេចក៏បានផ្តាំផ្ញើដល់អាជ្ញាធរ នាយកសាលា លោកគ្រូ អ្នកគ្រូ គ្រប់ទាំងអស់និងអាណាព្យាបាលត្រូវសហការគ្នា ទប់ស្កាត់ឲ្យខាងតែបាន គឺបញ្ហាគ្រឿងញៀន ជួញដូរមនុស្ស ជាដើម។ អគារសិក្សាដែលត្រូវ សាងសង់នេះ គឺត្រូវប្រើរយ:ពេលក្រោម ១២ខែ ទើបរួចរាល់ និងត្រូវសម្ពោធប្រគល់ជូនដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ឲ្យសិស្សបានចូលរៀនផងដែរ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.