ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង

គ.ជ.ប ជ្រើសមន្ត្រីបម្រើការរយៈពេលខ្លី នៅលេខាធិការដ្ឋាន លធ.ខប រៀបចំការបោះឆ្នោតចំនួន៥២៧នាក់ សម្រាប់បម្រើការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២

គ.ជ.ប ជ្រើសមន្ត្រីបម្រើការរយៈពេលខ្លី នៅលេខាធិការដ្ឋាន លធ.ខប រៀបចំការបោះឆ្នោតចំនួន៥២៧នាក់ សម្រាប់បម្រើការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

   

(ភ្នំពេញ)៖ គណៈកម្មាជិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានប្រកាសជ្រើសរើសមន្ត្រីសម្រាប់បម្រើការងាររយៈពេលខ្លី នៅលេខាធិការដ្ឋានរាជធានី-ខេត្ត រៀបចំការបោះឆ្នោត ហៅកាត់ថា លធ.ខប ទាំង២៥ សរុបចំនួន ៥២៧នាក់ សម្រាប់បម្រើការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២នេះ។

លោក ស៊ិន ដារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានសេវាច្បាប់ និងបច្ចេកទេស នៃអគ្គលេខាធិការ គ.ជ.ប និងជាប្រធានក្រុមអនុគណៈកម្មការរៀបចំការប្រឡងជ្រើសរើសមន្ត្រីកិច្ចជាប់កិច្ចសន្យារយៈពេលខ្លី សម្រាប់បម្រើការងារនៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តតាកែវ និងខេត្តកំពត បានថ្លែងថា សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២នេះ បានផ្តើមនៅថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។

ជាមួយគ្នានេះដែរ លោក ស៊ិន ដារ៉ា បានបន្តថា ជាគោលការណ៍ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ធ្វើការយ៉ាងប្រុងប្រយ័ត្ន និងហ្មត់ចត់ ប្រកបដោយភាពត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌។ ការលើកឡើងបែបនេះ របស់លោក ស៊ិន ដារ៉ា បានធ្វើឡើងក្នុងឱកាសចុះត្រួតពិនិត្យ និងលិត កញ្ចប់វិញ្ញាសាប្រឡងជ្រើសរើសមន្ត្រីកិច្ចសន្យារយៈពេលខ្លីសម្រាប់បប្រើការងារនៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពត នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ។

មន្ត្រីជាន់ខ្ពស់ គ.ជ.ប រូបនេះ បានបន្ថែមថា ដើម្បីប្រឡងប្រកបដោយភាពត្រឹមត្រូវ និងមានតម្លាភាព សម្រាប់វិញ្ញាសារប្រឡង និងសម្ភាសន៍ គឺចេញដោយ គ.ជ.ប មានបិទឃ្លុំជិត ដែលផ្ទាល់ជាប្រធាន និងជាសមាជិកក្រុមអនុគណៈកម្មការ រៀបចំ និងត្រួតពិនិត្យការប្រឡងបានទទួលពី គ.ជ.ប តែម្ដង ហើយជាគោលការណ៍ទូទៅការប្រឡងមានសរសេរ -QCM QCM ក្នុងប្រព័ន្ធកុំព្យូទ័រ ធ្វើតេស្តកុំព្យូទ័រ និងសម្ភាសន៍។

យោងតាមសេចក្តីជូនដំណឹង លេខ ០៥៦ គ.ជ.ប ស.ជ.ណ ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ សម្រាប់សេនាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពត ត្រូវការជ្រើសរើសថ្មីជាប់កិច្ចសន្យារពេលថ្មីចំនួន២២រូប សម្រាប់មុខដំណែងដូចខាងក្រោមនេះ៖

ទី១៖ ជំនួយការរដ្ឋបាល និងលេខាធិការ ១រូប
ទី២៖ ជំនួយការគណនយ្យ ១រូប
ទី៣៖ ជំនួយការសេវាកម្មច្បាប់ និងវិវាទកម្ម ១រូប
ទី៤៖ លេខាធិការ ១រូប
និងទី៥៖ គ្រូបង្ហាត់ ១៨រូប៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.