លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពខណ្ឌចុះពិនិត្យរដ្ឋបាលការពារសុវត្ថិភាព
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ០៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៨:៣០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះត្រួតពិនិត្យរដ្ឋបាល ដើម្បីការពារសុវត្ថិភាពជូន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងគោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះបរមរាមា នរោត្តម យុវនាថ និងការពារសុវត្ថិភាពជូន សម្តេចតេជោ និងសម្តេចកិត្តិ ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលលោកអញ្ជើញចូលរួមគោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះបរមរាមា នរោត្តមយុវនាថផងដែរ ស្ថិតនៅវត្តបុទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕











