ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង

សម្តេចតេជោ អនុញ្ញាតឱ្យអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ជួបសម្តែងការគួរសម និងពិភាក្សាការងារ

សម្តេចតេជោ អនុញ្ញាតឱ្យអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ជួបសម្តែងការគួរសម និងពិភាក្សាការងារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។

លោក វិទិត មុនតាប៊ន ត្រូវបានអង្គការសហប្រជាជាតិ តែងតាំងទទួលបន្ទុកលើការងារសិទ្ធិមនុស្សនៅកម្ពុជា ជំនួស លោកស្រី រ៉ូណា ស្មីត កាលពីខែឧសភា ឆ្នាំ២០២១។ ចាប់តាំងពីតែងតាំង លោក វិទិត មុនតាប៊ន មិនដែលបានមកកាន់ប្រទេសកម្ពុជានោះឡើយ។

លោកនឹងទស្សនកិច្ចការងារដែលជាភារកិច្ចរបស់ខ្លួននៅកម្ពុជាចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែសីហា។ នេះជាដំណើរទស្សនកិច្ចការងារជាលើកដំបូងរបស់លោកនៅកម្ពុជា បន្ទាប់ពីអង្គការសហប្រជាជាតិចាត់តាំងឱ្យទទួលបន្ទុកការងារសិទ្ធិមនុស្សនៅកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចការងារនាពេលនេះ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ដែលជាជនជាតិថៃរូបនេះ ក្រៅតែពីជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ហើយនោះ លោកគ៏គ្រោងជួបមន្ត្រីរាជរដ្ឋាភិបាលពាក់ព័ន្ធការងារសិទ្ធិមនុស្ស ក៏ដូចជាអង្គការសង្គមស៊ីវិលផ្សេងៗទៀតផងដែរ។

ដំណើរទស្សនកិច្ចរបស់ លោក វិទិត មុនតាប៊ន ត្រូវបានស្វាគមន៍ទាំងភាគីរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដោយទន្ទឹងរង់ចាំជជែកដោយបើកចំហរលើការងារសិទ្ធិមនុស្សនៅកម្ពុជា។

ការងារសិទ្ធិមនុស្សនៅកម្ពុជា តែងមានការខ្វែងគំនិត និងយល់ឃើញខុសរវាងរាជរដ្ឋាភិបាល ជាមួយរបាយការណ៍របស់តំណាងអង្គការសហប្រជាជាតិ ដែលទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់ព្រមានពីការបិទការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាថែមទៀតផង។

លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានប្រាប់   ថា ក្នុងនាមរាជរដ្ឋាភិបាល គឺគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្វាគមន៍ចំពោះទស្សនកិច្ចរបស់ លោក វិទិត មុនតាប៊ន។ លោក ជិន ម៉ាលីន បានចាត់ទុកទស្សនកិច្ចរបស់ លោក វិទិត មុនតាប៊ន គឺជាដំណើរការធម្មតាតាមនីតិវិធីក្នុងនាមជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ គឺត្រូវចុះមកធ្វើទស្សនកិច្ចនៅកម្ពុជា អាច២ដង ឬ៣ដងក្នុងមួយឆ្នាំ។

លោក ជិន ម៉ាលីន បានលើកឡើងដែរថា សម្រាប់របាយការណ៍របស់លោក វិទិត មុនតាប៊ន យ៉ាងណានោះ វាជាការយល់ឃើញរបស់គាត់ផ្ទាល់ខ្លួនតែប៉ុណ្ណោះ ពោលគឺមិនតំណាងឱ្យជំហររបស់អង្គការសហប្រជាជាតិនោះទេ ព្រោះអ្នករាយការណ៍ពិសេស ជាអ្នកជំនាញការឯករាជ្យ ហើយការសិក្សាការស្រាវជ្រាវ និងការចេញរបាយការណ៍ គ្រាន់តែជាទស្សនៈផ្ទាល់ខ្លួនតែប៉ុណ្ណោះ ដូច្នេះសម្រាប់របាយការណ៍ដែលបានចេញមក គឺគ្មានអ្នកណាបង្ខំគាត់បាននោះដែរ។

លោក ជិន ម៉ាលីន ក៏បានអះអាងដែរថា កម្ពុជារង់ចាំពិនិត្យលើអនុសាសន៍របស់អ្នករាយការណ៍ពិសេសរបស់ UN ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាថា តើអនុសាសន៍ណាខ្លះដែលកម្ពុជាអាចពិចារណា និងយកមកអនុវត្តន៍បាន ហើយអនុសាសន៍ណាដែលមិនត្រឹមត្រូវតាមស្ថានភាពជាក់ស្តែង និងទិដ្ឋភាពច្បាប់ នីតិវិធីរបស់កម្ពុជា។ ដូច្នេះកម្ពុជានឹងពិចារណាចំពោះចំណុចនីមួយៗ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.