ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា!

តំណាងបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ចុះសួរសុខទុក្ខ និងសុំឱវាទពីលោកកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា

តំណាងបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ចុះសួរសុខទុក្ខ និងសុំឱវាទពីលោកកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដឹកនាំដោយលោក ចាយ បូរិន, លោក កែវ ពិសិដ្ឋ លោក ទួន យ៉ាត អនុប្រធាន សមាជិក សមាជិកាផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញសួរសុខទុក្ខ និងសុំវាទពី លោកកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកគណៈអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការនីតិកម្មនិងយុត្តិធម៌ ដល់គេហដ្ឋាន នៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។

នាឱកាសនោះដែរ លោក ចាយ បូរិន ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធាគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកត្តិយសគណបក្ស សម្តេច ដែលជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ជាពិសេសពីសំណាក់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ជូនចំពោះ លោកកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា និងលោកស្រីព្រមទាំងក្រុមគ្រួសារ។

ប្រធានប្រតិភូបានសម្ដែងនូវមនោសញ្ចេតនា និងការគោរពដឹងគុណកោតសរសើរដោយស្មោះចំពោះវីរភាព និងស្នាដៃដ៏ធំធេងជាច្រើន មិនអាចកាត់ថ្លៃបានរបស់ លោកកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ដែលបានចូលរួមចំណែកបម្រើគណបក្សក៏ដូចជា ការស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិជារៀងរហូតមក។

លោកកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា បានចូលរួមនៅក្នុងការបម្រើជាតិស្ទើរមួយជីវិត ដូចជាធ្លាប់បានបំពេញការងារជានិពន្ធនាយករង កាសែតរណសិរ្ស (កាសែតកម្ពុជា) ជានិពន្ធនាយកកាសែតបក្ស (កាសែតប្រជាជន) ជាអនុរដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាតំណាងរាស្ត្រ នីតិកាលទី១ រហូតដល់នីតិកាលទី៦ ជាសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌។

លោកក៏បានលើកឡើងផងដែរថា លោកកិត្តិនីតិកោសលបណ្ឌិត ជាធនធានប្រទេសជាតិដ៏កម្រ ដែលយុវជនជំនាន់ក្រោយយកជាគំរូ និងអនុវត្តតាម។

ស្ថិតនៅក្នុងឱកាសនោះដែរ លោកកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា បានសម្តែងនូវទឹកចិត្តរំភើបរីករាយ និងបានថែ្លងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន និងសម្តេច លោកស្រី លោក ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ពិសេសលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខដល់ចាស់ព្រឹទ្ធាចារ្យ ឥស្សរជន និងអ្នកដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិមាតុភូមិ ជារៀងរហូតមក ដែលនេះ គឺជាប្រពៃណីដ៏ល្អផូរផង់ របស់គណបក្សប្រជាជនកម្ពុជា។

លោកកិត្តិនីតិកោសលបណ្ឌិត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសកម្មភាពការងាររបស់យុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាលទាំងក្នុង និងក្រៅប្រទេស ក្រោមការដឹកនាំរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញនូវទេពកោសល្យ និងសមត្ថភាពដឹកនាំរបស់លោកបណ្ឌិត ដែលជាសរសរទ្រូងប្រកបដោយគុណភាព របស់គណបក្សប្រជាជនកម្ពុជា ជាអ្នកបន្តវេន ពោរពេញដោយសមត្ថភាព ជាទំពាំងស្នងឫស្សីរបស់គណបក្សនិងប្រទេសជាតិទៅថ្ងៃអនាគត។

លោកកិត្តិនីតិកោសលបណ្ឌិត បានមើលឃើញពីទស្សនវិស័យដឹកនាំរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាមានភាពវៃឆ្លាតក្នុងការដឹកនាំ រឹងមាំ មោះមុត មានកតញ្ញូ គុណធម៌ សីលធម៌ ត្រឹមត្រូវក្នុងការឱ្យតម្លៃកម្លំាងយុវជន គឺជាកម្លាំងស្នូល និងជាកម្លាំងបន្តវេន ដែលមានភារកិច្ច ចូលរួមចំណែកធានានិរន្តភាព នៃការដឹកនាំប្រទេស ដែលត្រូវខិតខំបំពេញការងារដោយប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ តម្កល់ឧត្តមប្រយោជន៍ជាតិជាធំ និងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីស្ថិរភាព និងសេចក្តីសុខសាន្តរបស់ប្រជាជន ក៏ដូចជាការរួបរួមប្រមូលផ្តុំកម្លាំងមហាសាមគ្គីដើម្បីកសាងនិងអភិវឌ្ឍជាតិឱ្យរុងរឿងទៅមុខបន្តពីយុវជនជំនាន់មុន។

ក្នុងឱកាសដ៏មានអត្ថន័យនេះដែរ លោកចាយ បូរិន និងលោក កែវ ពិសិដ្ឋ រួមជាមួយសមាជិក សមាជិកា បានប្រគល់ជូនវត្ថុអនុស្សារីយ៍ និងថវិការបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជូនឯកលោកកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា និងបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា លោកកិត្តិនីតិកោសលបណ្ឌិត មានសុខភាពល្អ កម្លាំង មាំមួន និងមានជន្មាយុយឺនយូរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.