ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា!

គណៈមេធាវីកម្ពុជា នឹងរៀបចំកម្មវិធីប្រកួតវាយសីពានរង្វាន់គណៈមេធាវី

គណៈមេធាវីកម្ពុជា នឹងរៀបចំកម្មវិធីប្រកួតវាយសីពានរង្វាន់គណៈមេធាវី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹងលេខរបស់គណៈមេធាវីនៃកម្ពុជា បានជូនដំណឹងដល់មេធាវី មេធាវីកម្មសិក្សា និងសិស្សមេធាវីទាំងអស់ឱ្យបានជ្រាបថា យោងតាមគោលនយោបាយដឹកនាំចំណុចទី៧ របស់លោកមេធាវី លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រ គណៈកម្មការកីឡាគណៈមេធាវីនឹងរៀបចំកម្មវិធី ប្រកួតវាយសីពានរង្វាន់គណៈមេធាវី សម្រាប់ពានរង្វាន់ ៣ ប្រភេទ គឺ ពានរង្វាន់ជ័យលាភ សម្រាប់កីឡាករចេះលេងពីកម្រិតមធ្យមទៅកម្រិតខ្ពស់ ពានរង្វាន់ ALL STAR សម្រាប់កីឡាករ និងកីឡាការនីទើបចេះលេងដំបូង និងពានរង្វាន់កិត្តិយស សម្រាប់កីឡាករវ័យចំណាស់ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ។

គិតមកត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ដែលជាថ្ងៃចុងក្រោយនៃការចុះឈ្មោះចូលរួមប្រកួត អនុគណៈកម្មការកីឡាវាយសីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលចុះឈ្មោះកីឡាករ កីឡាការនី ដែលជាមេធាវី មេធាវីកម្មសិក្សា និងសិស្សមេធាវី សរុបចំនួន១៣១ នាក់ ក្នុងនោះមានកីឡាការនីចំនួន១២នាក់។

លោកមេធាវី គឹម វាសនា ប្រធានអនុគណៈកម្មការវាយសីគណៈមេធាវី បញ្ជាក់ថា នេះគឺជាលើកទី១ហើយ ដែលគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំឲ្យមានព្រឹត្តិការណ៍ប្រកួតវាយសីពានរង្វាន់គណៈមេធាវីដ៏ធំនេះឡើង តាមគំនិតផ្តួចផ្តើមរបស់លោកមេធាវី លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

លោកមេធាវី គឹម វាសនា បានបន្ថែមទៀតថា ក្រោមការដឹកនាំរបស់លោកមេធាវី លី ច័ន្ទតុលា គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានបំផុសឲ្យមានសកម្មភាពជាច្រើន ទាំងសកម្មភាពក្នុងការពង្រឹងវិជ្ជាជីវៈ ការងារសង្គម និងកីឡា ស្របនឹងគោលការណ៍នៃការដឹកនាំរបស់លោកមេធាវី លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា គឺ រួមគ្នាដើម្បីឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី ។

អនុគណៈកម្មការកីឡាវាយសីគណៈមេធាវី នឹងបន្តផ្សព្វផ្សាយព័ត៌មានជូនមេធាវី មេធាវីកម្មសិក្សា សិស្សមេធាវី និងសាធារណៈជនបន្តទៀត អំពីសកម្មភាព និងលទ្ធផលនៃការប្រកួតវាយសីពានរង្វាន់គណៈមេធាវី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.