ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ!

ព្រះមេធានុរ័ក្ខ គូ សុភាព ផ្តល់ឱវាទអប់រំផ្លូវចិត្ត ចរិយាធម៌ ដល់ជនរងគ្រោះដោយគ្រឿងញៀននៅមណ្ឌលឱកាសខ្ញុំ

ព្រះមេធានុរ័ក្ខ គូ សុភាព ផ្តល់ឱវាទអប់រំផ្លូវចិត្ត ចរិយាធម៌ ដល់ជនរងគ្រោះដោយគ្រឿងញៀននៅមណ្ឌលឱកាសខ្ញុំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ព្រះមេធានុរ័ក្ខ គូ សុភាព ព្រះធម្មធរគណរាជធានីភ្នំពេញ ព្រះតំណាងសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ បាននិមន្តដឹកនាំមន្ត្រីសង្ឃ ចុះសួរសុខទុក្ឋ និងផ្តល់ឱវាទអប់រំ ចរិយាធម៌ ដល់ជនរងគ្រោះដោយសារគ្រឿងញៀន កំពុងស្នាក់នៅទទួលសេវាព្យាបាល ស្តារនីតិសម្បទា នៅមជ្ឈមណ្ឌលឱកាសខ្ញុំ ដើម្បីឲ្យពួកគេទទួលបាននូវការអប់រំខាងផ្លូវចិត្ត និងស្មារតី ជួយឲ្យពួកគេ លែងវិលវល់ជាមួយគ្រឿងញៀន ភ្ញាក់រលឹកដើរទៅរកផ្លូវល្អ លុះដោយដំបូន្មានឪពុកម្តាយ និងសង្គមជាតិ។

កម្មវិធីផ្តល់ឱវាទអប់រំ ចរិយាធម៌ ដែលរៀបចំនារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ មានការចូលរួមពីលោកស្រី ទូច សារ៉ុម រដ្ឋលេខាក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមការងារពង្រឹងសាសនារាជធានី ព្រមទាំងមន្ត្រីកិច្ចការសាសនាជាច្រើនអង្គនាក់។

លោកស្រី មុំ ចាន់ដានី ប្រធានមជ្ឈមណ្ឌលឱកាសខ្ញុំ និងជាអនុប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ បានទូលថ្វាយដល់ព្រះអង្គថា សព្វថ្ងៃអ្នកញៀនថ្នាំកំពុងស្នាក់នៅជាក់ស្តែងចំនួន២.៥៩៩នាក់ ស្រី១៣២នាក់។ ក្នុងនោះមានអ្នកកាន់សាសនាឥស្លាម៧៩នាក់ និងសាសនាយ៉េស៊ូ២២នាក់។

លោកស្រីបន្តថា មជ្ឈមណ្ឌលបានយកចិត្តទុកដាក់ របបអាហារហូបចុក អាហារបែបម៉ូស្លីម ដោយគោរពតាមជំនឿសាសនា មិនមានរើសអើង បង្កលក្ខណៈងាយស្រួលដល់ពួកគេ ក្នុងការជឿ និងគោរពប្រតិបត្តិតាមសាសនារៀងៗខ្លួន។

លោកស្រីប្រធាន បានបញ្ជាក់ថា មជ្ឈមណ្ឌលឱកាសខ្ញុំ ផ្តល់សេវា ព្យាបាលដោយវេជ្ជសាស្ត្រ និងស្តារនីតិ សម្បទា ក្នុងនោះបានផ្ដល់នូវជំនាញវិជ្ជាជីវៈ រយៈពេលខ្លី (៣ខែ-៤ខែ) នូវចំណេះ ជំនាញសមស្របតាមសមត្ថភាព និង ចំណេះដឹងជាមូលដ្ឋាន របស់ពួកគេរៀងៗខ្លួន ដូចជារៀនផ្នែកកាត់ដេរសំលៀកបំពាក់, កុំព្យូទ័រ, ភាសាអង់គ្លេស, ជួសជុលម៉ាស៊ីនត្រជាក់, កាត់សក់បុរស, សំអាងការ- អ៊ុតសក់នារី និងផ្នែកកសិកម្ម។ មជ្ឈមណ្ឌលមានកម្មវិធីប្រឹក្សា យោបល់ ជាមួយអាណាព្យាបាល និងអប់រំ ផ្សព្វផ្សាយអំពីផល់ប៉ះពាល់ និងគ្រោះថ្នាក់នៃការសេពគ្រឿងញៀន ផលប៉ះពាល់ដល់គ្រួសារ និងសង្គមជាតិ, បង្ការទប់ស្កាត់នៃការលាប់ឡើងវិញគ្រឿងញៀននៅពេលត្រឡប់ ទៅមូលដ្ឋាន និងក្រុមគ្រួសារវិញ, អប់រំពីវិន័យ បទបញ្ជាផ្ទៃក្នុង គុណធម៌ សីលធម៌ សុជីវធម៌ និងការដឹងគុណដល់អ្នកមានគុណ និងអប់រំ ពីសុខភាព និងអនាម័យទូទៅ។

ក្រោយពេលព្យាបាល ស្តារនីតិសម្បទា និងអាស្រ័យដោយរយៈពេលប្រព្រឹត្ត ឬប្រភេទគ្រឿងញៀនដែលពួកគេប្រើប្រាស់កន្លងមក គណៈកម្មការ និងគ្រូពេទ្យមជ្ឈមណ្ឌល ពិនិត្យសុខភាព និងវាយតម្លៃលើ លទ្ធផលព្យាបាល ស្តារនីតិសម្បទា ដល់ជនរងគ្រោះ ឃើញថា ពួកគេបានជាសះស្បើយ មានសាច់ឈាមស្រស់ថ្លា មានស្មារតីចងចាំ កាយសម្បទារឹងមាំ មានសីលធម៌ល្អ មណ្ឌលធ្វើរបាយការណ៍ស្មើសុំគោលការណ៍ ទៅរដ្ឋបាលរាជធានី ដើម្បីធ្វើសមាហរណកម្មទៅក្រុមគ្រួសារ នៅមូលដ្ឋានវិញ។

ក្នុងឱកាសនោះ ព្រះមេធានុរ័ក្ខ គូ សុភាព បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ជាច្រើនឧបត្ថម្ភដល់មជ្ឈមណ្ឌលឱកាសខ្ញុំ ដើម្បីជួយទ្រទ្រុងដល់ការចំណាយលើអាហារហូបចុក របស់មណ្ឌលសម្រាប់ផ្គត់ផ្គង់ ដល់ជនរងគ្រោះ ដែលកំពុងស្នាក់នៅទទួលសេវាព្យាបាល ស្តារនីតិសម្បទា នៅមជ្ឈមណ្ឌលឱកាសខ្ញុំ រួមមាន៖ អង្ករ ចំនួន ១២បាវ ១បាវ ៥០គីឡូក្រាម ទឹកក្រូច ចំនួន ១២កេស មី ៤កេសតូច និងថវិកាចំនួន៤លានរៀល៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.