ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ!

រដ្ឋបាលខេត្តបាត់ដំបង គ្រោងកែលម្អផ្សារធំបាត់ដំបង ក្រោយជោគជ័យលើការងារកាត់សំយាបផ្ទះ និងស្លាកពាណិជ្ជកម្មនៅតំបន់អភរិក្ស

រដ្ឋបាលខេត្តបាត់ដំបង គ្រោងកែលម្អផ្សារធំបាត់ដំបង ក្រោយជោគជ័យលើការងារកាត់សំយាបផ្ទះ និងស្លាកពាណិជ្ជកម្មនៅតំបន់អភរិក្ស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានបង្ហាញអំពីគម្រោងរបស់រដ្ឋបាលខេត្ត ក្នុងការកែលម្អផ្សារធំបាត់ដំបង បន្ទាប់ពីអនុវត្តបានដោយជោគជ័យស្ទើទាំងស្រុង លើយុទ្ធនាការកាត់សំយាបតាមផ្ទះល្វែង និងស្លាកផ្សាយពាណិជ្ជកម្ម នៅក្នុងតំបន់អភិរក្សក្រុងបាត់ដំបង។

លោកអភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ប្រជាពលរដ្ឋប្រមាណ៨០០ខ្នងផ្ទះ បានចូលរួមយ៉ាងផុលផុសក្នុងការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយតំបន់អភិរក្សក្នុងក្រុង មកដល់ពេលនេះទទួលបានលទ្ធផលចំនួនជាង៩០%ហើយ។ ចំពោះមុខនេះ ទៀតក្រុមការងារកំពុងបន្តយុទ្ធនាការកំណត់យកថ្នាំពណ៌លាបទៅលើអាគារទាំងអស់នោះផងដែរ ឲ្យមានស្តង់ដាតែមួយ ដូចគ្នាទៅនឹងបណ្តាប្រទេសអភិវឌ្ឍមួយចំនួននៅក្នុងពិភពលោក។

ការកែប្រែដើម្បីសោភ័ណភាពក្រុងបាត់ដំបង ដំណាក់កាលដំបូងនេះ ក៏នឹងត្រូវរៀបចំបន្ថែមទៀតចំពោះមុខផ្ទះទុកជាចំហ។ លើសពីនេះក៏ត្រូវសម្រួលបើកច្រកឌឿងហែមនៅផ្នែកខាងក្រោយអាគារអភិរក្សផងដែរ ដើម្បីសម្រួលដល់ការចេញចូលប្រើប្រាស់ជាសាធារណ: ពិសេសបង្កលក្ខណ:ដល់រថយន្តពន្លត់អគ្គិភ័យបានងាយស្រួលផង។ ដោយឡែកការកែលម្អដំណាក់កាលបន្ទាប់ និងសំខាន់ជាងនេះទៀត គឺចំណតរថយន្តក្នុងក្រុងគ្រប់ប្រភេទ ដងផ្លូវសាធារណ:សម្រាប់អ្នកធ្វើដំណើរដោយថ្មើរជើង និងផ្លូវសម្រាប់ជនពិការដើរទៀតផង។

លោក សុខ លូ បានបន្តលើកឡើងទៀតថា ក្រោយផែនការរៀបចំខាងលើអាជ្ញាធរខេត្ត ក៏គ្រោងរៀបចំផ្សារធំបាត់ដំបង ហៅផ្សារណាត់ ផងដែរជាទីប្រមូលផ្តុំមនុស្ស ភ្ញៀវទេសចរជាតិអន្តរជាតិ ចេញចូលដើរលេងកម្សាន្ត ឬទិញទំនិញ វត្ថុអនុស្សាវរីយ៍ផ្សេងៗ។ ចំពោះតួផ្សារទាំងមូលកំណត់ឲ្យលាបថ្នាំពណ៌ ទៅតាមទម្រង់ជំនាន់ដើម ហើយបើកផ្លូវច្រកកណ្តាលឲ្យភ្លៀវបានដើរឆ្លងកាត់ទៅមកឡើងវិញ ដូចជំនាន់ចាស់ពីមុនផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.