ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បង្កើតឡើងដោយគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាគ្រឹះស្ថានអប់រំដំបូងគេបង្អស់នៅខេត្តកណ្ដាល ដោយផ្ដល់ជូននិស្សិតចូលសិក្សាឥតគិតថ្លៃ 

សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បង្កើតឡើងដោយគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាគ្រឹះស្ថានអប់រំដំបូងគេបង្អស់នៅខេត្តកណ្ដាល ដោយផ្ដល់ជូននិស្សិតចូលសិក្សាឥតគិតថ្លៃ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(កណ្ដាល)៖ សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី គឺជាគ្រឹះស្ថានឧត្តមសិក្សារបស់រាជរដ្ឋាភិបាលដំបូងគេបង្អស់ កកើតនៅលើទឹកដីខេត្តកណ្តាល ដែលសាកលវិទ្យាល័យនេះ ទទួលនិស្សិតចូលសិក្សាដោយឥតគិតថ្លៃ ខណ:សាកលវិទ្យាល័យនេះ ត្រូវបានរំពឹងទុកថា នឹងចូលរួមក្នុងការអភិវឌ្ឍន៍វិស័យអប់រំប្រកបដោយប្រសិទ្ធភាព និងចីរភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅក្នុងនីតិកាលទី៦ នៃរដ្ឋសភាជាតិ ដែលនៅតែបន្តចាត់ទុកវិស័យទាំងបួនជាអាទិភាព គឺ មនុស្ស ផ្លូវ ទឹក និងភ្លើង។

នេះជាការថ្លែងសង្ឃដីការឡើងដោយសម្ដេចព្រះមង្គលទេពាចារ្យ វង្ស អានេតា សម្ដេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកណ្ដាល និងជាព្រះ សាកលវិទ្យាធិការ នៃសកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានមានសង្ឃដីកាយ៉ាងដូច្នេះ នៅក្នុងកម្មវិធីប្រជុំគណៈគ្រប់គ្រងសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ស្ដីពីវឌ្ឍនភាពការងារ និងទិសដៅឆ្ពោះទៅ រកការបើកបវេសនកាលសិក្សាឆ្នាំ២០២២-២០២៣ នៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីចុងសប្ដាហ៍កន្លងទៅនេះ ក្រោមព្រះរាជាធិបតីជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជ រាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី។

កម្មវិធីនេះក៏មានវត្តមានចូលរួមដោយលោកបណ្ឌិតសាភាចារ្យ ច័ន្ទ សំណព្វ អនុប្រធានរាជបណ្ឌិតសភាកម្ពុជា ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី, លោកបណ្ឌិត សាមឺឌី ស៊ីវឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជបួរ គ្រី ផងដែរ។

ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះ សម្ដេចព្រះមង្គលទេពាចារ្យ វង្ស អានេតា សម្ដេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកណ្ដាល និងជាព្រះ សាកលវិទ្យាធិការ នៃសកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានមានសង្ឃដីកាថា សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី (ស.ស.ប.គ) ទទួលស្គាល់ដោយអនុក្រឹត្យលេខ ៦៤អនក្រ.បក ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាលកម្ពុជា និងជាគ្រឹះស្ថានឧត្តមសិក្សាដែលមិនគិតពីប្រាក់ចំណេញ គ្រាន់តែឱ្យនិស្សិតម្នាក់ៗចូលជាបដិភាគថ្លៃទឹក ភ្លើង ៤ម៉ឺនរៀល ក្នុង១ខែ។

ព្រះអង្គមានសង្ឃដីកាបន្តថា សកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នឹងចាប់ផ្ដើមទទួលពាក្យសិក្សានៅខែវិច្ឆិកា ឆ្នាំ២០២២ និងចាប់ផ្ដើមបើកបវេសនកាលថ្មីនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ ដោយជំហ៊ានដំបូងទទួលឲ្យនិស្សិតចូលសិក្សាចំនួន១ពាន់នាក់សិន ហើយនឹងបន្តទទួលសិស្សរហូតដល់គ្រប់ចំនួន៥ពាន់នាក់ ដែលត្រូវសិក្សានៅអគារដែលឧបត្ថម្ភដោយសម្ដេចតេជោ ហ៊ុន សែន ចំនួន២អគារធំៗ មាន៥០បន្ទប់ ស្ថិតនៅក្នុងបរិវេណវត្តព្រះឥន្ធសាមគ្គីធម៌ ស្ថិតនៅស្រុកអង្គស្នួល។ រីឯអគារសិក្សាមួយកន្លែងទៀតដែលមានទីតាំងមិនឆ្ងាយពីគ្នាប៉ុន្មាននោះ កំពុងសាងសង់ជាបណ្ដើរៗហើយ នៅលើផ្ទៃដី១ហិកតាកន្លះដែលដីនេះជាការឧបត្ថម្ភ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន មានអគារកម្ពស់៧ជាន់ និងអគារអន្តេវេសិកដ្ឋានចំនួន២អគារធំៗ សំរាប់ទទួលនិស្សិតមកស្នាក់នៅដោយឥតគិតថ្លៃទៀតផង។

ព្រះអង្គមានសង្ឃដីកាបញ្ចាក់ទៀតថា នេះជាការកសាងឡើងជាប្រវត្តិសាស្ត្រសំរាប់មនុស្សជាតិនៃយើង ដែលគំនិតផ្ដួចផ្ដើមនេះ ឆ្លុះបញ្ចាំងឲ្យឃើញពីបេះដូងគណ:សង្ឃគណ:ធម្មយុទ្ធកនិកាយដែលបានខិតខំធ្វើគ្រប់បែបយ៉ាង ដើម្បីកសាងគ្រឹះស្ថានអប់រំនេះឡើង ដើម្បីកូនខ្មែរក្រីក្រមានឱកាសចូលសិក្សានៅកម្រិតឧត្តមសិក្សាដោយពុំគិតថ្លៃ, ក្លាយខ្លួនជាបញ្ញវន្តកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងទិសដៅរួមគ្នាកសាង ប្រទេសជាតិឲ្យរីកចំរើនទៅមុខជាលំដាប់ រួមគ្នាថែរក្សា ការពារសន្តិភាព ដើម្បីផ្ដល់ឱកាសឲ្យមានការកសាងជាតិមាតុភូមិយើងឲ្យរីកលូតលាស់ទៅមុខជាលំដាប់។

ព្រះអង្គក៏បានអំពាវនាវសប្បុរសជនមេត្តាចូលរួម បន្តជួយឧបត្ថម្ភដល់មូលនិធិដើម្បីទ្រទ្រង់ដល់ដំណើរការនៃការអប់រំនេះផង និងការកសាងអគារក្នុងគម្រោងផងដែរ។

ទន្ទឹមនឹងសង្ឃដីកានេះដែរ លោកបណ្ឌិតសភាចារ្យ ច័ន្ទ សំណព្វ បានលើកឡើងពីគុណបំណាច់ដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានខិតខំកសាងប្រទេសជាតិឲ្យរីកចំរើន ក្នុងនោះវិស័យអប់រំឃើញមានការផុលផុសឡើង យ៉ាងខ្លាំងដែលនេះ ញ៉ាំងឲ្យមានទឹកចិត្តយ៉ាងខ្លាំងក្លា ក្នុងការដាក់ចិត្តចូលរួមជួយជ្រោមជ្រែងក្នុងការអប់រំ បណ្ដុះបណ្ដាលធនធានមនុស្សយើងមានឲ្យពេញដោយសមត្ថភាព។

ជាមួយគ្នានេះដែរ លោក សាមឺឌី ស៊ីវឌ្ឍនា បានលើកឡើងដែរថា ក្រសួងបានគាំទ្រយ៉ាងពេញទំហឹងចំពោះគ្រឹះស្ថានឧត្តមសិក្សានេះ ហើយបន្តជួយជ្រោមជ្រែងបច្ចេកទេសគ្រប់បែបយ៉ាងដើម្បីញ៉ំាង ឲ្យសាកលវិទ្យាល័យមាន សមត្ថភាពគ្រប់គ្រាន់ និងខ្លាំងក្លាក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សឲ្យមានគុណភាព ទទួលដោយរាជរដ្ឋាភិបាល ហើយនិស្សិតមានកម្រិតចំណេះដឹង និងសមត្ថភាពពេញលេញដែលទទួលស្គាល់ពីក្រសួងអប់រំយ៉ាងពិតប្រាកដ។

ស្របពេលនេះ លោក គង់ សោភ័ណ្ឌ បានថ្លែងកោតសរសើរចំពោះគំនិតផ្ដួចផ្ដើមនូវសាកលវិទ្យាល័យនេះ ដែលជាការចូលរួមចំណែកយ៉ាងធំធេងក្នុងការចូលរួមកសាងធនធនមនុស្សយើងឲ្យកាន់តែច្រើនឡើង ពោលគឺកសាងបញ្ញវន្ត ជនយើងឲ្យមានចំនួនច្រើនប្រកបដោយគុណភាព ប្រកបដោយគុណធម៍ បេះដូងស្រលាញ់ជាតិ មាតុភូមិ ស្រលាញ់សន្តិភាព ខិតខំរួមគ្នាការពារ ថែរក្សាសន្តិភាព និងរួមគ្នាចូលរួមយកជំនាញរបស់ខ្លួនរៀងៗខ្លួន អភិវឌ្ឍន៍ប្រទេសជាតិ ឲ្យរីកចំរើនទៅមុខជាលំដាប់ និងបន្តសាបព្រួសចំណះដឹង តម្លៃនៃសន្តិភាពដល់កូនខ្មែរជំនាន់បន្តបន្ទាប់ឲ្យមានបេះដូងងស្រលាញ់សន្តិភាព និងចូលរូមកសាងមាតុយើងឲ្យរីកចំរើនឡើងប្រកួតប្រជែងនឹងបរទេស។ ហើយក្នុងនាមជាអផិបាលនឹងនៅតែបន្តជួយជ្រោមជ្រែងគ្រប់បែបយ៉ាង ធ្វើយ៉ាងណាគាំទ្រដល់សាកលវិទ្យាល័យមួយនេះ ឲ្យដំណើរការ៉ាងរលូនល្អ និងពេញដោយសមត្ថភាព និងគុណភាពល្អពិតយ៉ាងប្រាកដ។

សូមជម្រាបថា សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បណ្ដុះបណ្ដាលកម្រិតបរិញ្ញាបត្រ ដែលមានមហាវិទ្យាល័យចំនួន៥ដូចខាងក្រោម៖

*ទី១៖ មហវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា
*ទី២៖ មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
*ទី៣៖ មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម
*ទី៤៖ មហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកម្ម
*ទី៥៖ មហាវិទ្យាវិទ្យាល័យអភិវឌ្ឍន៍ និងទេសចរណ៍៕

 

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.