ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ!

លោកបណ្ឌិត ហ៊ុន ម៉ាណែត អបអរសាទរជ័យលាភីអាហារូបករណ៍ជប៉ុន JDS និងចាត់ទុកជ័យលាភីទាំងអស់គឺជាធនធានដ៏មានសក្តានុពល សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

លោកបណ្ឌិត ហ៊ុន ម៉ាណែត អបអរសាទរជ័យលាភីអាហារូបករណ៍ជប៉ុន JDS និងចាត់ទុកជ័យលាភីទាំងអស់គឺជាធនធានដ៏មានសក្តានុពល សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ហេង សួរ តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត ទទួលជួបសំណេះសំណាល និងរៀបចំពិធីអាហារសាមគ្គីជូនដំណើរជ័យលាភីអាហារូបករណ៍JDS និងអាហារូបករណ៍MEXT ក្នុងក្របខ័ណ្ឌអ្នកដឹកនាំវ័យក្មេង ឆ្នាំ២០២២-២០២៣ ដែលត្រូវចេញទៅបន្តការសិក្សានៅប្រទេសជប៉ុន។ លោក ហេង សួរ បានចាត់ទុកជ័យលាភីទាំងអស់គឺជាធនធានដ៏មានសក្តានុពល សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

ការលើកឡើងនេះ គឺធ្វើឡើងក្នុងឱកាសដែលលោក ហេង សួរ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ បានអញ្ជើញជាអធិបតីតំណាង លោកបណ្ឌិត ហ៊ុន ម៉ាណែត ចូលរួមក្នុងពិធីជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយនិស្សិតទទួលជ័យលាភីអាហាររូបករណ៍ទៅបន្តការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ចំនួន៣១រូប នៅសណ្ឋាគារភ្នំពេញ នាល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២។ ពិធីនេះក៏មានការចូលរួមពីអតីតនិស្សិតសិក្សានៅប្រទេសជប៉ុន និងក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ សរុបចំនួន ៨១រូប។

នាឱកាសនោះ លោកហេង សួរ បានពាំនាំនូវការផ្តាំសួរសុខទុក្ខ និងសេចក្តីអបអរសាទររបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ជូនចំពោះជ័យលាភីអាហារូបករណ៍ទាំងអស់។ លោក ហេង សួរ បានផ្តល់អនុសាសន៍ដល់និស្សិតជ័យលាភីអាហាររូបករណ៍ទាំងអស់ ឲ្យយកចិត្តទុកដាក់ក្នុងការថែទាំសុខភាព ដោយសារកត្តាសុខភាព គឺជាកត្តាសំខាន់បំផុតមុននឹងឈានទៅរកភាពជោគជ័យក្នុងការសិក្សា និងការបំពេញការងារផ្សេងៗ។ ជាពិសេសក្នុងបរិបទកូវីដ-១៩នេះ និសិ្សតគប្បីយកចិត្តទុកដាក់រៀនរស់ជាមួយកូវីដ-១៩ ដោយប្រកាន់ខ្ជាប់នូវវិធានអនាម័យ ធ្វើលំហាត់ប្រាណ និងលេងកីឡា ឲ្យបានជាប្រចាំ។ លោកក៏បានជម្រាបជូនប្អូនៗនិស្សិតថា អាហាររូបករណ៍ដែលប្អូនៗទទួលបាននាពេលនេះ គឺកើតឡើងពីកត្តាសន្តិភាពដែលកម្ពុជាកំពុងមានដូចសព្វថ្ងៃនេះ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោក ហេង សួរ បន្តថា ក្រៅពីសិក្សាជំនាញសិក្សានៅឯសាលា និស្សិតក៏ត្រូវព្យាយាមក្រេបយកបទពិសោធន៍រស់នៅក្នុងប្រទេសជប៉ុន ព្រោះថាប្រជាជនជប៉ុនមានវិន័យ និងការគោរពគ្នាបានយ៉ាងល្អ។ លោក ហេង សួរ ក៏បានក្រើនរំលឹកដល់និស្សិតទាំងអស់ធ្វើជាទូតសុឆន្ទៈរបស់កម្ពុជា ក្នុងការបង្ហាញពីវប្បធម៌ ទំនៀមទំលាប់ ប្រពៃណីដ៏ផូរផង់របស់កម្ពុជាទៅកាន់និស្សិត និងប្រជាជនជប៉ុន ក៏ដូចជាប្រជាជាតិដទៃទៀត ដែលនិស្សិតបានជួបប្រាស្រ័យទាក់ទង ក្នុងអំឡុងពេលសិក្សានៅក្នុងប្រទេសនោះ។

គួរបញ្ជាក់ជូនដែរថា អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់ជប៉ុន (Human Resource Development Scholarship by Japanese Grant Ad/JDS) ត្រូវបានបង្កើតឡើងនៅកម្ពុជាក្នុងឆ្នាំ២០០០ ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន។ អាហារូបករណ៍ JDS ផ្តោតសំខាន់លើមន្ត្រីរាជការវ័យក្មេងដែលមានសមត្ថភាព ដើម្បីចូលរួមក្នុងការអនុវត្តផែនការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចក្នុងនាមជាអ្នកដឹកនាំនាពេលអនាគត។

គិតមកទល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូននិស្សិតសរុបប្រមាណជិត ៥០០នាក់ ទៅសិក្សានៅប្រទេសជប៉ុនក្រោមគម្រោងអាហារូបករណ៍JDS។ ក្នុងឆ្នាំ២០២២នេះ មន្រ្តីរាជការកម្ពុជា សរុបចំនួន ២៦រូប បានទទួលអាហារូបករណ៍ JDS ក្នុងនោះចំនួន ២រូប សិក្សាថ្នាក់បណ្ឌិត និង ២៤រូប សិក្សាថ្នាក់អនុបណ្ឌិត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.