ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង

លោក ហ៊ុន ម៉ាណែត៖ ត្រូវមានមោទនភាពលើអ្វីដែលខ្លួនធ្វើបាន មិនបាច់ខ្វល់រឿង Share និង Like នោះទេ (Video inside)

លោក ហ៊ុន ម៉ាណែត៖ ត្រូវមានមោទនភាពលើអ្វីដែលខ្លួនធ្វើបាន មិនបាច់ខ្វល់រឿង Share និង Like នោះទេ (Video inside)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា ត្រូវមានមោទនភាពលើអ្វីដែលខ្លួនធ្វើបាន មិនបាច់ទៅខ្វល់នឹងរឿង Share និង Like នោះទេ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយសិល្បករ សិល្បការិនី នៃសិល្បៈទាំង៧ទម្រង់ កាលពីថ្ងៃទីសៅរ៍ ទី០៦ ខែសីហា ឆ្នាំ២០២២កន្លងទៅនេះ។

តាមរយៈវីដេអូក្នុងពិធីសំណេះសំណាលដែលទើបបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី១៤ ខែសីហានេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសរំលេចពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួន បានត្អូញត្អែរពីស្នាដៃរបស់ខ្លួនជាមរតកសិល្បៈខ្មែរ ដូចជាចម្លាក់ជាដើម មិនសូវមានការគាំទ្រលើបណ្តាញសង្គម ពោលមិនមានអ្នក Share ឬ Like ច្រើនដូចរឿងរ៉ាវជម្លោះគ្រួសារ។

លោក ហ៊ុន ម៉ាណែត បានចាត់ទុកការត្អូញត្អែរបែបនេះ គឺជាការបន្ទាបតម្លៃស្នាដៃរបស់ខ្លួន។ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ដូច្នេះ «កុំសំខាន់រឿង Like មិន Like នោះ។ វាអត់សំខាន់ វាសំខាន់យើងមានស្នាដៃលើកស្ទួយរួចទៅហើយ»។

លោកបានបន្ថែមថា «ខ្ញុំមិនចង់ឱ្យមានការបាក់ទឹកចិត្ត។ កុំផ្តោតលើរឿង Like មិន Like បើយើងមានរបស់ល្អបង្ហោះទៅឱ្យបងប្អូនគាត់មើល។ បងប្អូនគាត់ឃើញគាត់ Share តែ១នាក់ Share ក៏ល្អដែរ»។

ជាមួយនឹងការលើកឡើងបញ្ហានេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានបង្ហាញការគាំទ្រចំពោះការវិវឌ្ឍនៃភាពយន្តកម្ពុជាផងដែរ។ លោកបានលើកឡើងថា ទោះបីភាពយន្តនោះមិនអាចប្រៀបធៀបជាមួយហូលីវូដ តែជារឿងកោតសរសើរព្រោះការផលិតនោះ មានកិច្ចខិតខំក្នុងការប្រមូលផ្តុំ និងកៀរគរដើម្បីផលិត។

នៅក្នុងវីដេអូនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានឆ្លៀតរំលេចបញ្ហារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពេលអញ្ជើញទៅដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក កាលពីខែឧសភាផងដែរ។

លោក ហ៊ុន ម៉ាណែត បានរំលឹកថា ដំណើរនាពេលនោះ មានប្រជាពលរដ្ឋខ្មែរជាច្រើនបានគាំទ្រសម្តេចតេជោ ដែលជាកិត្តិយសដ៏ធំធេងសម្រាប់កម្ពុជា ហើយមិនគួរទៅចាប់អារម្មណ៍នឹងបុគ្គលម្នាក់ដែលប្រព្រឹត្តទង្វើមិនគួរគប្បីលើសម្តេចនោះឡើយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.