ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)

អភិបាលខេត្តមណ្ឌលគិរី ចុះពិនិត្យមើលស្ថានភាពទឹកទន្លេស្រែពក និងពិនិត្យហេដ្ឋារចនាសម្ព័ន្ធ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង នៅស្រុកកោះញែក

អភិបាលខេត្តមណ្ឌលគិរី ចុះពិនិត្យមើលស្ថានភាពទឹកទន្លេស្រែពក និងពិនិត្យហេដ្ឋារចនាសម្ព័ន្ធ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង នៅស្រុកកោះញែក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អភិបាលខេត្តមណ្ឌលគិរី ចុះពិនិត្យមើលស្ថានភាពទឹកទន្លេស្រែពក និងពិនិត្យហេដ្ឋារចនាសម្ព័ន្ធ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង នៅស្រុកកោះញែក

ប្រភពពីមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី៖ នាថ្ងៃសៅរ៍ទី១៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោក ឈឹម កាន អភិបាលរងខេត្ត រួមទាំងមន្ទីរពាក់ព័ន្ធ សាខាកាកបាទក្រហមកម្ពុជាខេត្ត អាជ្ញារធរស្រុក បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកទន្លេស្រែពក និងហេដ្ឋារចនាសម្ព័ន្ធនានា ដែលរងការខូចខាតដោយសារទឹកភ្លៀងនាពេលកន្លងមក។
ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានឲ្យដឹងថា កន្លងមកនៅខេត្តមណ្ឌលគិរី មានភ្លៀងធ្លាក់ជាប់ៗគ្នា បណ្តាលឲ្យហេដ្ឋារចនាសម្ព័ន្ធ ដំណាំ និងផ្ទះសម្បែងមួយចំនួន នៅតាមបណ្តាស្រុក/ឃុំ ក្នុងខេត្ត មានការជន់លិចដោយជំនន់ទឹកភ្លៀង តែមិនបណ្តាលឲ្យមានការប៉ះពាល់ធ្ងន់ធ្ងរនោះឡើយ។ ក្នុងការចុះពិនិត្យស្ពានជីមាត ១កន្លែង ដែលបាក់ស្រុតក្បាលស្ពាន ក្នុងភូមិណងបួ ឃុំណងឃីលិក ស្រុកកោះញែក ឯកឧត្តម អភិបាលខេត្ត បានជំរុញឲ្យមន្រ្តីជំនាញ និងអាជ្ញារធរស្រុក ចុះពិនិត្យ និងរៀបចំជួសជុលក្បាលស្ពាន ដែលបាក់ស្រុតនោះ ជាបណ្តោះអាសន្ន ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរទៅមកបាន។ ម្យ៉ាងទៀត ក៏សូមឲ្យមន្រ្តីជំនាញនៃមន្ទីរសាធារណៈការ និងដឹកជញ្ចូនខេត្ត ត្រូវរៀបចំលើកផែនការ ដើម្បីសាងសង់ស្ពានបាឡេនេះ ទៅជាស្ពានបេតុងវិញ ដើម្បីឲ្យមានភាពរឹងមាំ និងប្រើប្រាស់បានយូរអង្វែង។ ទន្ទឹមនឹងនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ត្រូវបន្តខិតខំត្រៀមបង្ការការពារនូវគ្រោះមហន្តរាយផ្សេងៗជាយថាហេតុ ក្នុងករណីដែលប្រជាពលរដ្ឋរស់នៅតាមដងទន្លេរស្រែពក និងទឹកអូរច្បារ មានការកើនឡើងដោយជំនន់ទឹកភ្លៀង។
បន្ថែមលើសនេះ ឯកឧត្តម ថង សាវុន អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះអាកាសធាតុនារដូវវស្សានេះ ជាពិសេស ត្រូវចូលរួមថែទាំសុខភាពឲ្យបានល្អ តាមរយៈការរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងបន្តចូលរួមអនុវត្តនូវវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីបង្កាទប់ស្កាត់ជំងឺកូវីដ១៩។
នាឳកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត រួមទាំងក្រុមការងារ ក៏បានចុះពិនិត្យមើលទីតាំងកែឆ្នៃឫស្សី ទៅជាឧបករណ៍ប្រើប្រាស់ ឫគ្រឿងតុបតែងក្នុងគេហដ្ឋាន របស់ក្រុមហ៊ុន បាមប៊ូសា ដែលមានទីតាំងនៅភូមិថ្មី ឃុំស្រែហ៊ុយ ស្រុកកោះញែក៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.