ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង

អាវុធហត្ថខេត្ត សហការជាមួយខណ្ឌ័ រដ្ឋបាលព្រៃឈើព្រៈវិហារ ចេញប្រតិបត្តិការឆែក ឆេកន្លែងស្តុកឈើនឹងបង្ក្រាបការដឹកជញ្ជូនឈើ នៅក្នុងភូមិសាស្ត្រខេត្តព្រៈវិហារ

អាវុធហត្ថខេត្ត សហការជាមួយខណ្ឌ័ រដ្ឋបាលព្រៃឈើព្រៈវិហារ ចេញប្រតិបត្តិការឆែក ឆេកន្លែងស្តុកឈើនឹងបង្ក្រាបការដឹកជញ្ជូនឈើ នៅក្នុងភូមិសាស្ត្រខេត្តព្រៈវិហារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

អាវុធហត្ថខេត្ត សហការជាមួយខណ្ឌ័ រដ្ឋបាលព្រៃឈើព្រៈវិហារ ចេញប្រតិបត្តិការឆែក ឆេកន្លែងស្តុកឈើនឹងបង្ក្រាបការដឹកជញ្ជូនឈើ នៅក្នុងភូមិសាស្ត្រខេត្តព្រៈវិហារ

(ព្រៈវិហារ) :ក្រោមការចង្អុលបង្ហាញពីសំណាក់ឯក
ឧត្តម គីម រិទ្ឋី អភិបាលនៃគណៈអភិបាលខេត្ត
ជាប្រធានគណៈបញ្ជាការឯកភាពខេត្តនឹងជាអនុ
គណៈកម្មការទប់ស្កាត់នឹងបង្ក្រាបបទល្មើសធនធានធម្មជាតិថ្នាក់
អោយកម្លាំងជំនាញនឹងកម្លាំងកងរាជអាវុធហត្ថខេត្តចេញប្រតិបត្តិការរុករក កន្លែងស្តុកឈើនឹងបង្ក្រាបការដឹកជញ្ជូនឈើដោយខុសច្បាប់នឹងពិនិត្យមើលការកាប់រុនរានយកដីព្រៃរបស់រដ្ឋយក
ធ្វើកម្មសិទ្ឋិនៅក្នុងភូមិសាស្ត្រនានាក្នុងខេត្តព្រៈវិ
ហារ ។

ជាក់ស្តែងនៅថ្ងៃទី13ខែសីហារ កម្លាំងទាំង4មាន
ខណ្ឌ័រដ្ឋបាលព្រៃឈើព្រៈវិហារ កម្លាំងមន្ទីរបរិស្ថានខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្តនឹងកម្លាំងនគរបាលខេត្តព្រៈវិហារ បែង
ចែកចេញប្រតិបត្តិការជា3មុខព្រួញ លោក នួន សុខុម នាយខណ្ឌ័រដ្ឋបាលព្រៃឈើព្រៈវិហារដឹក
នាំកម្លាំងចម្រុៈចុះស្រុករវៀង លោក វង្ស វិសិដ្ឋ នាយផ្នែករដ្ឋបាលព្រៃឈើត្បែងមានជយ័ ដឹកនាំ
កម្លាំងចម្រុៈចុះត្រួតពិនិត្យមើលដេប៉ូស្តុកឈើចំនួន3 នៅក្រុងព្រៈវិហារនឹងស្រុកត្បែងមានជយ័
អនុសេនិយ៍ឯក ជន
បូរ៉ា មេបញ្ជាការអាវុធហត្ថស្រុកជាំក្សាន្ត សហការ
ជាមួយកម្លាំងបរិស្ថានដែនជម្រកសត្វព្រៃព្រៈរការ
ចុះត្រួតពិនិត្យមើលការការកាប់ជ្រៀកឈើនឹងរុក
រានដីព្រៃនៅក្នុងដែនព្រៃព្រៈរការ ។

ជាលទ្ឋផលសម្រេចបាន នៅស្រុករវៀង បង្ក្រាប
បានរថយន្តយន្តដឹកឈើល្មើសច្បាប់ចំនួន3គ្រឿង
រឹបអូសយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើ
រវៀងទុកជាសម្បត្តិរដ្ឋ ។

នៅផ្នែករដ្ឋបានព្រៃឈើត្បែងមានជយ័ ដឹកនាំដោយលោក វង្ស វិសិដ្ឋ នឹងកម្លាំងអាវុធហត្ថខេត្ត
ចុះពិនិត្យមើលដេប៉ូស្តុកឈើ ចំនួន3មិនមានភស្តុតាងបញ្ជាក់ថាមានបទល្មើសលើយ ។

កម្លាំងអាវុធហត្ថស្រុកជាំក្សាន្ត កម្លាំងអាវុធហត្ថឆែប កម្លាំងអាវុធហត្ថស្រុកត្បែមានជយ៍នឹងកម្លាំងបរិស្ថានចុៈល្បាតព្រៃព្រៈរការ ក៍រកមិនឃើញបទល្មើសដែរ ។

ឯកឧត្តម កង សៅគុណ មេបញ្ជាការកងរាជអាវុធ
ហត្ថខេត្តព្រៈវិហារ បានឆ្លើយតបទៅនឹងអ្នកសាព័ត៍មានវិអូរឌី បានចោទសួមកឯកឧត្តមចំនួន3ចំនុ
ច ទី1តើឯកឧត្តមឆ្លើយតបបែបណាពាក់ពន្ឋ័ការចោទប្រកាន់ពីសហគមន៍ការពារព្រៃឈើនឹងសកម្មជនការពារព្រៃឈើរកឃើញថា រកឃើញបទល្មើសកាប់ឈើចំនួន300ករណីក្នុងមួយថ្ងៃដឹកកាត់ភូមិប្រមេរ ស្រុកត្បែងមានជយ័
ចំនុចទី2តើឯកឧត្តម មានចំណាត់ការបែបណា
ចំពោៈបទល្មើសព្រៃឈើនៅក្នុងព្រៃព្រៈរការ
ចំនុចទី3 ប្រជាសហគមន៍នឹងសកម្មជនការពារព្រៃឈើចោទប្រកាន់ថា បទល្មើសព្រៃឈើមាន
ជាប់ពាក់ពន្ឋ័នឹងអាជ្ញាធរមូលដ្ឋាន តើឯកឧត្តមមាន
ចំណាត់ការបែបណាចំពោៈមន្ត្រីទាំងនោះ ។

ឯកឧត្តម កង សៅគុណ បានអោយដឹងថា បទល្មើ
ស1ថ្ងៃ300ករណី វាជារឿងប្រឌិតខុសទំនង ពីព្រោះការចោទប្រកាន់ទាំង3ចំនុចខាងលើអត់មានចំនុចណាមួយអោយពិតប្រាកដ ពីព្រោៈ
បើមានសេចក្តីរាយការណ៍ថាមានបទល្មើសនៅ
ចំនុចណាកម្លាំងអាវុធហត្ថសហការជាមួយកម្លាំង
ជំនាញចុៈដល់ចំនុចនោៈ តែជាក់ស្តែងរកមិនឃើ
ញមិនឃើញបទល្មើសដូចការចោទប្រកាន់នោៈ
លើយ ឯកឧត្តម កង សៅគុណ បានបន្តថាក្រោយទទួលបានព័ត៍មានរាយការណ៍ខាងលើ ឯកឧត្តម បានបញ្ជាទៅកម្លាំងអាវុធហត្ថស្រុកជាំ
ក្សាន្ត អាវុធហត្ថស្រុកឆែប អាវុធហត្ថស្រុកត្បែងមានជយ័ សហការជាមួយកម្លាំងបរិស្ថានចុៈទៅដ
ល់ចំនុចដំណាក់យាយ រកអត់ឃើញបទល្មើស

ឯកឧត្តមបានបន្តថា អាវុធហត្ថខេត្ត បានដើរតួនា
ទីយ៉ាងសកម្មក្នុងការសហការបង្ក្រាបបទល្មើស
យ៉ាងមានប្រសិទ្ឋភាព ទៅតាមបទបញ្ជារបស់ឯក
ឧត្តម នាយឧត្តមសេនិយ៍ សៅ សុខា មេបញ្ជាការ
កង រាជអាវុធហត្ថលើផ្ទៃប្រទេស នឹងជាប្រធានគណៈកម្មការជាតិ ទប់ស្កាត់នឹងបង្ក្រាបបទល្មើស
ធនធានធម្មជាតិ ពិសេសអនុវត្តន៍ទៅតាមបទបញ្ជា
របស់ឯកឧត្តម គីម រិទ្ឋី អភិបាលខេត្តព្រះវិហារ នឹងជាប្រធានអនុកម្មការទប់ស្កាត់នឹងបង្ក្រាបបទល្មើសធនធានធម្មជាតិថ្នាក់ នៅ
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ឯកឧត្តម
កង សៅគុណ បានស្នើអោយអ្នកសាព័ត៍មាន សការណ៍ជួយផ្តល់ព័ត៍មានពិត ស្តីពីបទល្មើសធនធានធម្មជាតិ មកសមត្ថកិច្ចពាក់ពន្ឋ័អោយបានឆាប់
ដើម្បីមានវិធានការបង្ក្រាប ឯកឧត្តមលើកលើងថា
{ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបំរើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប } នេះជា
ពាក្យស្លោករបស់ឯកឧត្តម នាយឧត្តមសេនិយ៍ សៅ សុខា ។

ដោយ លោក ឆេង ភារៈ

         

កម្មវិធីចាក់វីដេអូ

00:00
01:46
កម្មវិធីចាក់វីដេអូ

 

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.