ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង

កិច្ចប្រជុំគណៈគ្រប់គ្រងសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ស្ដីពីវឌ្ឍនភាពការងារ និងទិសដៅឆ្ពោះទៅរកការបើកបវេសនកាលសិក្សាឆ្នាំ ២០២២-២០២៣

កិច្ចប្រជុំគណៈគ្រប់គ្រងសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ស្ដីពីវឌ្ឍនភាពការងារ និងទិសដៅឆ្ពោះទៅរកការបើកបវេសនកាលសិក្សាឆ្នាំ ២០២២-២០២៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កិច្ចប្រជុំគណៈគ្រប់គ្រងសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ស្ដីពីវឌ្ឍនភាពការងារ និងទិសដៅឆ្ពោះទៅរកការបើកបវេសនកាលសិក្សាឆ្នាំ ២០២២-២០២៣

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងមន្ត្រីរាជការ និងមន្ទីរអង្គភាពជុំវិញខេត្ត បានចូលរួមក្នុងកម្មវិធីប្រជុំគណៈគ្រប់គ្រងសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ស្ដីពីវឌ្ឍនភាពការងារ និងទិសដៅឆ្ពោះទៅរកការបើកបវេសនកាលសិក្សាឆ្នាំ ២០២២-២០២៣ នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រោមព្រះរាជាធិបតីជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជ រាជាធិបតីកិត្តិឧទ្ទេស បណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី។

សម្ដេចព្រះមង្គលទេពាចារ្យ វង្ស អានេតា សម្ដេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកណ្ដាល និងជាព្រះ សាកលវិទ្យាធិការ នៃសកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានមានសង្ឃដីកាថា៖ សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី (ស.ស.ប.គ) ទទួលស្គាល់ដោយអនុក្រឹត្យលេខ ៦៤អនក្រ.បក ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាលកម្ពុជា គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជន និងជាសាកលវិទ្យាល័យដំបូងបង្អស់ កកើតនៅលើទឹកដីខេត្តកណ្តាល។ ព្រះអង្គបានបន្តថា សាកលវិទ្យាល័យនេះ នឹងចូលរួមក្នុងការអភិវឌ្ឍវិស័យអប់រំប្រកបដោយប្រសិទ្ធភាព និងចីរភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងនីតិកាលទី៦ នៃរដ្ឋសភាជាតិ ដែលនៅតែបន្តចាត់ទុកវិស័យទាំងបួនជាអាទិភាព គឺ មនុស្ស ផ្លូវ ទឹក ភ្លើង ។

ព្រះអង្គបន្ថែមទៀតថា សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ជាគ្រឹះស្ថានឧត្តមសិក្សាឯកជន ដែលមិនគិតពីប្រាក់ចំណេញ គ្រាន់តែឱ្យនិស្សិតម្នាក់ៗចូលជាបដិភាគថ្លៃទឹក ភ្លើង បួនម៉ឺនរៀល ក្នុង១ខែ។ សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បណ្ដុះបណ្ដាលកម្រិតបរិញ្ញាបត្រ ដែលមានមហាវិទ្យាល័យចំនួន ៥ ដូចខាងក្រោម៖
១.មហវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា
២.មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
៣.មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម
៤.មហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកម្ម
៥.មហាវិទ្យាវិទ្យាល័យអភិវឌ្ឍន៍ និងទេសចរណ៍៕

ព្រះអង្គបានឱ្យដឹងដែរថា សកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នឹងចាប់ផ្ដើមទទួលពាក្យសិក្សានៅខែវិច្ឆិកា ឆ្នាំ២០២២ និងចាប់ផ្ដើមបើកបវេសនកាលថ្មីនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.