ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង

សម្ពោធ​ឆ្លង​ដងទង់ ផ្កាប្រាក់​សាមគ្គី និង​ស្រោច​សុគន្ធវារី​ប្រគេន​ព្រះគ្រូ​ចៅអធិការ​វត្ត​ត្រពាំង​ក្រ​ទ្បឹ​ង

សម្ពោធ​ឆ្លង​ដងទង់ ផ្កាប្រាក់​សាមគ្គី និង​ស្រោច​សុគន្ធវារី​ប្រគេន​ព្រះគ្រូ​ចៅអធិការ​វត្ត​ត្រពាំង​ក្រ​ទ្បឹ​ង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្ពោធ​ឆ្លង​ដងទង់ ផ្កាប្រាក់​សាមគ្គី និង​ស្រោច​សុគន្ធវារី​ប្រគេន​ព្រះគ្រូ​ចៅអធិការ​វត្ត​ត្រពាំង​ក្រ​ទ្បឹ​ង

​នៅក្នុង​បរិវេណ​វត្ត​ត្រពាំង​ក្រឡឹង ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ នា​រសៀល​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២២ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោកជំទាវ ម៉ក់ ស៊ីថា និង​សម្តេចព្រះ​ឧ​ត្ត​ម​វង្សា​កិត្តិ​បណ្ឌិត មួង រ៉ា សម្តេចព្រះ​សង្ឃនាយករ​ង​ទី​៣ នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​សម្ពោធ​ឆ្លង​ដងទង់ ផ្កាប្រាក់​សាមគ្គី និង​ស្រោច​សុគន្ធវារី​ប្រគេន​ព្រះគ្រូរ​ជោតិ​ធម្មបាល យ៉ែម សុខ ព្រះចៅអធិការ​វត្ត​ត្រពាំង​ក្រឡឹង​។

ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម​អភិបាលរង​ខេត្ត ឯកឧត្តម​តំណាងរាស្ត្រ លោក​ឧកញ៉ា លោកជំទាវ​ជា​សប្បុរសជន ព្រះចៅអធិការ ព្រះសង្ឃ​គ្រប់​ព្រះអង្គ អាចារ្យ គណៈ កម្ម​ការ យាយជី តាជី និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ត្រពាំង​ក្រឡឹង និង​ពុទ្ធបរិស័ទ​មកពី​ទីជិត​ឆ្ងាយ​យ៉ាងច្រើន​កុះករ​។

មានមតិ​សំណេះសំណាល​ជាមួយ​បងប្អូន​ដែល​បាន​អញ្ជើញ​មក​ចូលរួម​អបអរសាទរ​នាឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​មក​ជូន​បងប្អូន​ពុទ្ធិ​បរិស័ទ និង​ជូនពរ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តកំពង់ស្ពឺ​ជួបតែ​ពុទ្ធិ​ពរ​ទាំង ៤​ប្រការ​។

ចំពោះ​សមិទ្ធផល​ក្នុង​វត្ត​ត្រពាំង​ក្រឡឹង ឯកឧត្តម​រដ្ឋមន្ត្រី បាន​កោតសរសើរ​ចំពោះ​អាជ្ញាធរខេត្ត ស្រុក សប្បុរសជន និង​ពុទ្ធបរិស័ទ​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​កសាងឡើង​ទុក​ជាទីគោរព​សក្ការ​: តាម​គន្លង​ប្រពៃណី ព្រះពុទ្ធសាសនា​។​

ឆ្លៀត​យក​ឱកាស​បានមក​ជួប​បង​ប្អូន​ប្រជាពលរដ្ឋ​ខេត្តកំពង់ស្ពឺ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជម្រាបជូន​អង្គពិធី​ដោយ​សង្ខេប​អំពី​វឌ្ឍនភាព​នៃ​វិស័យ​កសិកម្ម ពិសេស​សកម្មភាព​ការងារ​បង្កបង្កើនផល​រដូវវស្សា​នៅ​ទូទាំងប្រទេស​ជារួម និង​ដោយឡែក​ខេត្តកំពង់ស្ពឺ​។

ពិធីបុណ្យ​ប្រកបដោយ​ភាព​អ​ធិ​អធម ពុទ្ធបរិស័ទ​ក្មេង​ចាស់ ប្រុស​ស្រី បានមក​ជួបជុំគ្នា​ធ្វើបុណ្យ​ប្រកបដោយ​ទឹកចិត្ត​សប្បាយរីករាយ​។ ស្ថិតក្នុង​បរិយាកាស​នេះ ឯកឧត្តម​រដ្ឋមន្ដ្រី​បាន​លើក ឡើង​អំពី​តម្លៃ​ដ៏​ឧត្តុង្គឧត្តម​នៃ​សុខសន្តិភាព ដែល​បានមក​ដោយ​ការលះបង់​គ្រប់បែបយ៉ាង​អស់​រយ​:​ពេល​ជាង ៤០​ឆ្នាំកន្លងមក របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។ ដោយសារ​ម្លប់​សន្តិភាព​នេះហើយ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច សង្គម និង​ជីវភាព​រស់នៅរ​បស់បង​ប្អូន មានការ​អភិវឌ្ឍ​ជា បន្តបន្ទាប់ ប្រជាពលរដ្ឋ​ទទួលបាន​សេចក្តីសុខ និង​សុភមង្គល​។ ហេតុនេះ ឯកឧត្តម​រដ្ឋមន្ត្រី​សំណូមពរ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម ថែរក្សា ការពារ​ឲ្យ​បាន​គង់វង្ស​តរៀង​ទៅ​។

ជា​ចុងក្រោយ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត និង​គាំទ្រ​គ្រប់​រាល់​សកម្មភាព​ទាំងអស់​របស់​សប្បុរស​ជន និង​ពុទ្ធបរិស័ទ​ក្នុង​ឆន្ទ​:​ចូលរួម​កសាង និង​អភិវឌ្ឍ​មូលដ្ឋាន​ផ្ទាល់ ដូចជា​កសាង​-​ជួសជុល​ផ្លូវលំ សាលារៀន អណ្តូងទឹក តំឡើង​អំពូល​សូ​ឡា​តាម​ទីសាធារណ​: សាលារៀន រក​ទីកន្លែង​ចាក់សំរាម និង​ដាំ​កូនឈើ​ក្នុង​ទី​វត្ត​អារាម​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.