ខេត្តក្រចេះ ៖ រដ្ឋបាលខេត្តក្រចេះនឹងរៀបចំការប្រកួតប្រជែងទូក ដែលមានលក្ខណៈប្រពៃណីខ្មែរនៅតាមដងទន្លេមេគង្គ នៃទឹកដីក្រុងក្រចេះជាខ្នាតអន្តរជាតិ ដែលអញ្ជេីញមកតាមបណ្តាស្រុក ក្រុង ទាំង៦ក្នុងទឹកដី នៃខេត្តក្រចេះ ។
យោងតាមតម្រូវការចាំបាច់ដេីម្បីកែសម្រួល និងកែលម្អ សោភណ្ឌភាពទូកនីមួយៗ ឱ្យបានសមរម្យតាមលក្ខណៈប្រពៃណីខ្មែរយេីង តាំងពីបរម្យ បុរាណ តរៀងមក ។ ម្យ៉ាងទៀតចង់ពង្រឹងនូវសមត្ថភាពកីឡាករទូក ឱ្យបានរឹងមាំខ្លាំងក្លាសម្រាប់ត្រៀម អបអរសាទរ សុីនៅឆ្នាំ ២០២៣ ខាងមុខ ។
សូមបញ្ជាក់ផងដែរ កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ខាងមុខ ប្រកបដោយក្តីសោមនស្សរីករាយក្រៃលេងបំផុត៕




