ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ ការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រមិនបានត្រឹមត្រូវធ្វើឲ្យប៉ះពាល់ដល់ សុខភាព មនុស្ស សត្វ និងរុក្ខជាតិ 

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ ការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រមិនបានត្រឹមត្រូវធ្វើឲ្យប៉ះពាល់ដល់ សុខភាព មនុស្ស សត្វ និងរុក្ខជាតិ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ ការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រមិនបានត្រឹមត្រូវធ្វើឲ្យប៉ះពាល់ដល់ សុខភាព មនុស្ស សត្វ និងរុក្ខជាតិ 

(ព្រៃវែង)៖ លោក សាបូ អូហ្សាណូ រដ្ឋលេធិការក្រសួងបរិស្ថាន បានថ្លែងថា ការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រមិនបានត្រឹមត្រូវធ្វើឲ្យប៉ះពាល់ដល់ សុខភាព មនុស្ស សត្វ និងរុក្ខជាតិ ។

ការថ្លែងបែបនេះរបស់លោករដ្ឋលេខាធិការក្រសួងបរិស្ថាន ខណៈដែលលោកតំណាងលោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រនៅកម្ពុជា ដល់មន្ទីរពេទ្យទាំងអស់ក្នុងខេត្តព្រៃវែងនាព្រឹកថ្ងៃទី១២ខែសីហាឆ្នាំ២០២២។

សិក្ខាសាលានេះមានការចូលរួមពីលោក ជូ មុនីដារិន អគ្គនាយករងនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន និងលោក វេជ្ជបណ្ឌិត សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែងផងដែរ។

លោក សាបូ អូហ្សាណូ រដ្ឋលេធិការក្រសួងបរិស្ថានបានថ្លែងបន្តថា ដោយបានការយកចិតទុកដាក់ខ្ពស់ រវាង ក្រសួងបរិស្ថាន និងក្រសួងសុខាភិបាល ដើម្បីធ្វើការរួមគ្នាក្នុងការគ្រប់គ្រងសំណល់វេជ្ជសាស្រ្តឲ្យមានស្តងដា ក្នុងនោះយើងសហការជាមួយក្រុមហ៊ុន ប៊ុន លាង លី គ្លូបប៊ល ក្នុងការប្រមូលសំណល់វេជ្ជសាស្រ្តនេះដើម្បីដុតកំទេចចោល។ 

លោកបានបន្ថែមថា សំណល់វេជ្ជសាស្រ្តជាសំណល់ដែលត្រូវបានបង្កើតឡើងពីគ្រប់គ្រឹះស្ថានថែទាំសុខភាព មូលដ្ឋានព្យាបាល និងថែទាំសុខភាព ដែលបង្កជាគ្រោះថ្នាក់យ៉ាងខ្លាំងលើអាយុជីវិត មនុស្ស សត្វ និងរុក្ខជាតិតាមរយៈការបង្កការពុល ការចម្លងរោគ និងការរាតត្បាតនៃជំងឺជាដើមប្រសិនបើគ្មានការគ្រប់គ្រងនិងទុកដាក់ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសទេនោះ។ 

លោកបានបន្ថែមទៀតថា ក្រោមការដឹកនាំរបស់លោក រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងរយៈពេលកន្លងមកនេះការគ្រប់គ្រងសំរាម និងកាកសំណល់រឹង នៅតាមទីប្រជុំជនមានការប្រសើរឡើង។

លោកបន្តថា សំណង់វេជ្ជសាស្ត្រនៅក្នុងប្រទេសកម្ពុជាយើងនេះកំពុងតែមានបញ្ហាប្រឈម និងបង្កគ្រោះថ្នាក់ ដោយសារតែមិនទាន់មានការរៀបចំឱ្យបានត្រឹមត្រូវជាពិសេសនៅតាមបណ្តា ខេត្តមួយចំនួន និងនៅតាមបណ្ដាស្រុក  គ្លីនិកថែទាំសុខភាពឯកជន ដែលមិនបានរៀបចំឱ្យបានត្រឹមត្រូវ នៅសំណល់វេជ្ជសាស្ត្រ ដោយដាក់លាយឡំជាមួយនឹងសំណល់ធម្មតា។ ដូច្នេះហើយគឺអាចបង្ករជាគ្រោះថ្នាក់ដល់ មនុស្សសត្វរុក្ខជាតិជាដើម ហើយក៏មិនទាន់មាន ឡ ដុតកំទេចនៅកាកសំណល់វេជ្ជសាស្ត្រនេះផងដែរ។  

លោកបានបញ្ជាក់ថា ដោយឃើញថាបញ្ហាទាំងអស់នេះមានបញ្ហាខ្ពស់ក្រសួងបរិស្ថានដែលមាន លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការសហការជាមួយក្រុមហ៊ុនដៃគូក្រុមហ៊ុនឯកជន ដើម្បីធ្វើការប្រមូលនៅសំណល់វេជ្ជសាស្ត្រនេះដើម្បីដុតកំទេចចោល ចៀសវាងការបង្កនូវគ្រោះថ្នាក់ដល់មនុស្ស សត្វ រុក្ខជាតិ។

សូមបញ្ជាក់ថា សិក្ខាសាលានេះធ្វើឡើងដើម្បីរៀបចំទុកដាក់រាល់កាកសំណល់វេជ្ជសាស្រ្តទាំងអស់ឲ្យបានត្រឹមត្រូវ ងាយស្រួលដល់ក្រុមអ្នកប្រមូលសំរាម និងត្រូវដុតកំទេចចោលឲ្យបានត្រឹមត្រូវ ដើម្បីកំឲ្យមានផលបះពាល់ដល់សុខភាព ប្រជាពលរដ្ឋ៕

អត្តបទលោក នុត សាប៊ុន

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.