ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង

ខេត្តព្រៃវែងបញ្ឈប់ន្ទោរបង់ពាសវាលពាលកាល១០០%បន្ទាប់ពីខេត្តស្វាយរៀង

ខេត្តព្រៃវែងបញ្ឈប់ន្ទោរបង់ពាសវាលពាលកាល១០០%បន្ទាប់ពីខេត្តស្វាយរៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តព្រៃវែងបញ្ឈប់ន្ទោរបង់ពាសវាលពាលកាល១០០%បន្ទាប់ពីខេត្តស្វាយរៀង

(ព្រៃវែង)៖ មន្ទីរអភិវឌ្ឍន៍ខេត្តព្រៃវែង បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងស្ដីអំពីលទ្ធផលផ្ទាល់ស្ថានភាពបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) ខេត្តព្រៃវែង ដែលមន្ទីរអភិវឌ្ឍន៍ខេត្តបានសម្រេចបាន រយៈពេលកន្លងមកនេះ។ហើយខេត្តព្រៃវែងជាខេត្តទី ២បញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលបន្ទាប់ពីខេត្តស្វាយរៀង។

សិក្ខាសាលានេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១២ ខែសីហាឆ្នាំ២០២២ ដែលមានការអញ្ជើញចូលរួមពី លោកបណ្ឌិត  ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការនៃក្រសួងអភិវឌ្ឍន៍ជនបទតំណាងលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឌុច គន្ធា អភិបាលរងខេត្តព្រៃវែង ដំណាងលោក ជា សុមេធី  អភិបាលខេត្ត ព្រមទាំងលោក ជឹម ចរណៃ ទីប្រឹក្សាឯករាជ្យ ព្រមទាំងលោកលោកស្រីប្រធានអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា(plan) ប្រធានអង្គការ(EMW) ប្រធានអង្គការ(Unicef) ប្រធានអង្គការ(Water Aid) ប្រធានអង្គការ(IDE) ព្រមទាំង មន្ទីរអង្គភាព អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ អង្គការដៃគូអភិវឌ្ឍន៍ សមាជិក សមាជិកា ជាច្រើនរូប។ 

ក្នុងនោះលោក ឡុក វុទ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានរាយការណ៍ថា ខេត្តព្រៃវែង ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការងារផ្គត់ផ្គង់ទឹក ការសស្អាត និងអនាម័យជនបទមានការរីកចំរើនជា បន្តបន្ទាប់គួរឲ្យកត់សម្គាល់ មកដល់ពេលនេះអណ្តូងសរុបក្នុងខេត្តមានចំនួន ១៩៧.២៧៣ អណ្ដូង ស្ថានីយ៍ចែកចាយ ទឹកសហគមន៍មាន១កន្លែង និងស្ថានីយ៍ផលិតទឹកពិសារសហគមន៍ដែលគាំទ្រដោយអង្គការដៃគូមានចំនួន ៣១ កន្លែង។

៊លោកបានបន្តថា ប្រជាពលរដ្ឋទទួលបានទឹកស្អាតប្រើប្រាស់ប្រមាណ៨៨% ស្មើនឹង ២៣៧.១៨៧ គ្រួសារ ហើយគ្រួសារដែលពុំ ទាន់មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់មានប្រមាណ ២២% ស្មើនឹង ៥២.១០៩ គ្រួសារ ក្នុងនោះគ្រួសារដែលបានបន្សុត ទឹក និងហូបទឹកសុវត្ថិភាពមានប្រមាណ៧៧%។ ចំពោះផ្នែកអនាម័យក្នុងទូទាំងខេត្ត មានបង្គន់អនាម័យសរុបចំនួន ២២៨,៦៥៤ បង្គន់ ស្មើនឹង ៩៤.១០% ហើយខ្នងផ្ទះប្រើប្រាសបង្គន់រួមចំនួន ១៤,៣៣៦ ខ្នង ស្មើនឹង ៥,៩០%។ 

លោកប្រធានមន្ទីរបានបន្តថា បើគិតត្រឹមថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២២ អត្រាគ្របដណ្ដប់អនាម័យមានសន្ទុះកើនឡើង ១០០% ទូទាំងខេត្តលទ្ធផលនេះគឺអាស្រ័យដោយមានការជួយគាំទ្រនិងកិច្ចការល្អជាមួយនឹងស្ថាប័នពាក់ព័ន្ធអាជ្ញាធរមូលដ្ឋានវិស័យឯកជននិងអង្គការដៃគូអភិវឌ្ឍន៍ក្រោមការជួយសម្របសម្រួលពីក្រសួងអភិវឌ្ឍន៍ជនបទរដ្ឋបាលខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត។ 

ថ្លែងនៅក្នុងឱកាសនោះដែរ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការនៃក្រសួងអភិវឌ្ឍន៍ជន បានមានប្រសាសន៍ថា ក្នុងនាមក្រសួងអភិវឌ្ឍន៍ជនបទ និងក្នុងនាមក្រុមការងារផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF)ថា្នក់ជាតិ លោក សូមចូលរួមអបអរសារទ និងសំដែងនូវសេចក្តីសោមនស្ស រីករាយក្រៃលែងជាមួយខេត្តព្រៃវែង ដែលបានប្រកាសផ្ទៃក្នុងជាខេត្ត ODF ទី២ នៅក្នុងព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីខេត្តស្វាយរៀង។ ឆ្លងកាត់ការផ្ទៀងផ្ទាត់ វាយតម្លៃរយៈពេលមួយសប្តាហ៍ កន្លងមក នេះ។ 

លោកបណ្ឌិតបន្តថា ជាការពិតណាស់ ទម្លាប់រស់នៅគ្មានអនាម័យ និងការ បន្ទោបង់ពាសវាលពាសកាល បង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់សុខភាព ជាពិសេសធ្វើឱ្យ កុមារកើតជម្ងឺក្រិន និងប៉ះពាល់ដល់ការលូតលាស់ទាំងសារពាង្គកាយ និងបញ្ញាស្មារតី របស់ពួកគេថែម ទៀត។ហើយ ការបន្ទោបង់របស់មនុស្សពិតជាសំខាន់ណាស់ មនុស្សយើងអាចអត់ទ្រាំមិន ទទួលទានអាហារបានរាប់ម៉ោង តែមិនអាចពន្យាការបន្ទោបង់បានរាប់ម៉ោងនោះទេ។ 

លោកបានបន្ថែមថា ការបន្ទោបង់ មិនត្រឹមសំខាន់សម្រាប់តែសុខភាពប៉ុណ្ណោះទេ តែវាក៏សំខាន់ដល់កិត្តិយស និង សេចក្ដីថ្លៃថ្នូររបស់មនុស្សផងដែរ។ ជាទូទៅទោះបីយើងមានការហូបចុកគ្រប់គ្រាន់ មានទ្រព្យស្ដុកស្ដម្ភ យ៉ាងណាក៏ដោយ តែបើរស់នៅខ្វះអនាម័យ មិនមានបង្គន់អនាម័យត្រឹមត្រូវ បន្ទោបង់ពាសវាលពាសកាល ក្រៅតែពីប៉ះពាល់សុខភាព វាបានបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ ទេសចរណ៍ កិត្តិយស និង សេចក្ដីថ្លៃថ្នូរថែមទៀត។ ជាតិសាសន៍មួយរស់នៅគ្មានអនាម័យ មិនអាចក្លាយជាជាតិសាសន៍មាន អរិយធម៌បានទេ ខ្មែរយើងកាលពីសម័យអង្គរ អាចចាត់ទុកថា ជាជាតិសាសន៍មួយរស់នៅមានអនាម័យដែរ ដោយយើងឃើញមានបន្សល់ទុកនូវស្លាកស្នាមបង្គន់អនាម័យ (បង្គន់ចាក់ទឹកជាដើម)។ 

លោកបណ្ឌិត បានបន្ថែមទៀតថា បច្ចុប្បន្ននេះ ដោយមានការគិតគូរយកចិត្តទុកដាក់ខ្ពស់អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងជាពិសេសសុខភាពអនាម័យរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ជនបទ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលមានក្រសួងអភិវឌ្ឍន៍ជនបទជាសេនាធិការ បានដាក់បញ្ចូលវិស័យអនាម័យជនបទជាអាទិភាព មួយក្នុងក្របខណ្ឌអភិវឌ្ឍន៍ជាតិ ហើយបានរៀបចំយន្តការ និងដាក់នូវគោលនយោបាយផែនការយុទ្ធ សាស្ត្រ និងផែនការសកម្មភាពជាតិ ដើម្បីសម្របសម្រួល និងរួមគ្នាអនុវត្ត និងកែលម្អ លើកកម្ពស់សេវា អនាម័យជនបទឈានទៅសម្រេចបានអនាម័យ១០០% សម្រាប់ទាំងអស់គ្នានៅឆ្នាំ២០២៥ ខាងមុខ៕អត្តបទលោក នុត សាប៊ុន

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.