ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អញ្ជើញទទួលជួបសម្ដែងការគួរសម និងទទួលអំណោយពីតំណាងស្ថានទូតព្រះរាជាណាចក្រថៃ

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អញ្ជើញទទួលជួបសម្ដែងការគួរសម និងទទួលអំណោយពីតំណាងស្ថានទូតព្រះរាជាណាចក្រថៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អញ្ជើញទទួលជួបសម្ដែងការគួរសម និងទទួលអំណោយពីតំណាងស្ថានទូតព្រះរាជាណាចក្រថៃ

នៅសាលាខេត្តប៉ៃលិន ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន​ ឯកឧត្តមសៅ សារ៉ាត់ អ្នកតំណាងរាស្ត្រប៉ៃលិន អមដំណើរដោយគណអភិបាលខេត្ត បានអញ្ជើញទទួលជួបសម្ដែងការគួរសម​ លោក វីរសេនីយ៍ឯក ភិស្ណុ សារធី ប្រធានសេនានុព័ន្ធយោធាជើងគោកថៃ ព្រមទាំងតំណាងក្រុមហ៊ុន សហគ្រាសចំនួន៨ ដែលបានអញ្ជើញមកទស្សនកិច្ចមកកាន់ខេត្ត​ប៉ៃលិន​ និងបាននាំយកអំណោយជាសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគមួយចំនួន ដើម្បីផ្ដល់ជូនដល់រដ្ឋបាលខេត្តប៉ៃលិន ក្នុងការទុកប្រើការជួយជនក្រីក្រខ្វះខាត ។ គោលបំណងទស្សនៈនេះក៏ដើម្បីពិភាក្សាការងារអំពីការអភិវឌ្ឍក្នុងពេលបច្ចុប្បន្ន នៃនិន្នាការសេដ្ឋកិច្ចពាណិជ្ជកម្ម នៃការវិនិយោគនៅក្នុងប៉ៃលិនជាបន្តបន្ទាប់ ។

ជាការឆ្លើយតប លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមគណៈប្រតិភូ ដោយមានគណៈប្រតិភូនៃស្ថានទូតនៃព្រះរាជាណាចក្រថៃ និងគណៈប្រតិភូនៃក្រុមហ៊ុនវិស័យឯកជនប្រទេសថៃមួយចំនួន ដែលធ្វើការវិនិយោគនៅប្រទេសកម្ពុជា បាននាំយកអំណោយជាសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគជូនដល់រដ្ឋបាលខេត្តប៉ៃលិននាពេលនេះ ដែលនេះបង្ហាញអំពីសាមគ្គីភាពគ្នារវាងប្រទេសជិតខាង ដោយមិនមានការរើសអើងពូជសាសន៍ ជនជាតិអ្វីឡើយ ពិសេសគឺការស្រឡាញ់រាប់អានគ្នា ស្គាល់សុខទុក្ខគ្នាទៅវិញទៅមកស្របពេលដែលប្រទេសជិតខាងទាំង២ ជាប់ភូមិផងរបងជាមួយគ្នាមានទំនាក់ទំនងល្អផ្នែកសេដ្ឋកិច្ច និងទំនាក់ទំនងផ្សេងៗ។ ជាមួយគ្នានោះខេត្តប៉ៃលិន តែងស្វាគមន៍រាល់វិយោគិនតូចធំទាំងអស់ដែលចង់មករកស៊ី អភិវឌ្ឍន៍ខេត្តប៉ៃលិនអោយកាន់តែសម្បូរបែបនិងស៊ីវិល័យថែមទៀតផងនោះ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.