ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

កម្លាំងកងរាជអាវុធហត្ថចុះជួយជញ្ជូនប្រជាពលរដ្ឋ ដែលត្រូវជំនន់ទឹកភ្លៀងជនលិច

កម្លាំងកងរាជអាវុធហត្ថចុះជួយជញ្ជូនប្រជាពលរដ្ឋ ដែលត្រូវជំនន់ទឹកភ្លៀងជនលិច

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កម្លាំងកងរាជអាវុធហត្ថចុះជួយជញ្ជូនប្រជាពលរដ្ឋ ដែលត្រូវជំនន់ទឹកភ្លៀងជនលិច

ខេត្តរតនគីរី ៖ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគរី ដឹកនាំកម្លាំងចុះជួយជម្លៀសប្រជាពលរដ្ឋ ទៅទីទួលសុវត្ថភាព គ្រាដែលផ្ទះសម្បែងពួកគាត់ រស់នៅតាមដងទន្លេ ក្នុងខេត្តរតនគិរី ត្រូវបានជនលិច បន្ទាប់ពីភ្លៀងធ្លាក់ទាំងយប់ទាំងថ្ងៃ ជាងមួយសប្ដាហ៍។

នៅថ្ងៃទី១១.ខែសីហា ឆ្នាំ២០២.នេះ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្តខេត្ត បានដឹកនាំកម្លាំងក្រោមឱវាទចុះ ជូយអន្តរាគមន៍ សម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារទឹកជំនន់លិច លំនៅឋាន និងជួយដឹកជញ្ជូនសម្ភារ: ទ្រព្យសម្បត្តិ ក៏ដូចជាសត្វចិញ្ចឹមរបស់ពួកគាត់ ទៅរកទីទួលសុវត្ថភាព។
គ្រាដែល លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន កំពង់មមាញឹកក្នុងការដឹកជញ្ជូន ទ្រព្យសម្បត្តិ រមទាំងប្រជាពលរដ្ឋផងនោះ លោកក៏បានដាក់បញ្ជាដល់កងកម្លាំងអាវុធហត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការចុះជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ អោយបានទាន់ពេលវេលា មិនត្រូវបណ្ដែតបណ្ដោយអោយពលរដ្ឋមានគ្រោះថ្នាក់ដោយសារទឹកជំនន់នេះឡើយ ត្រូវតែទ្រាម ២៤ម៉ោង លើ ២៤ម៉ោង ជាប់ជាវប្រចាំ ព្រមទាំងទ្រាមសម្ភារ:សង្គ្រោះ ដូចជាទូកការណូត ប្រេង អោយបានគ្រប់គ្រាន់ ទ្រាម បង្ការគ្រប់គោលដៅ ដែលកំពង់រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនាពេលនេះ។

លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន ក៏បាន
ណែនាំដល់បងប្អូនប្រជាពលរដ្ឋ អោយមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្តិភាព
ផ្ទាល់ខ្លួន និងថែរក្សាទ្រព្យសម្បត្តិអោយបានល្អ ជាពិសេស គឺកូនចៅតូចៗ ត្រូវតែ
ប្រុងប្រយ័ត្នអោយបានខ្ពស់ ព្រោះទឹកកំពង់ឡើងខ្លាំង អាចនឹងមានហានិភ័យចំពោះពួកគាត់ ម្យ៉ាងវិញទៀត ក៏ត្រូវប្រុងប្រយ័ត្ន ចំពោះសត្វអាសេរពឹស ព្រមទាំងសុខភាពរបស់ពួកគាត់ផងដែរ។
គួរបញ្ជាក់ថា នៅខេត្តរតនគិរី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ នេះ មានភ្លៀងធ្លាក់២៤ម៉ោង ទាំង ៩ក្រុង. ស្រុក។ ចំណែកកំពស់ទឹកទន្លេស្រែពក ស្រុកលំផាត់ ឡើងដល់ ១២.៦០ ក្នុងកំរិតកំពស់ទឹកប្រកាសអាសន្ត ១២.៥០។ ចំណែកទន្លេសេសាន្ត វើនសៃវិញ កំពស់ទឹក ៥.៣២ ក្នុងកំរិតប្រកាសអាសន្ត ៨.៥០ ។ ដូច្នេះ ទន្លេស្រែពក ស្រុកលំផាត់ និងស្រុកកូនមុំ ជន់លិចបណ្ដើរៗហើយ ចំណែកទន្លេសេសាន្ត ពុំទាន់ជនលិចទេ។ 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.