ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ!

នគរបាលក្លែងក្លាយដែលបន្លំជាមន្ដ្រីគ្រឿងញៀន មិនពាក់ព័ន្ធជាមួយឧត្តមសេនីយ៍ត្រី អៃ សំអាន អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ឡើយ គ្រាន់តែឈ្មោះដូចគ្នាប៉ុណ្ណោះ

នគរបាលក្លែងក្លាយដែលបន្លំជាមន្ដ្រីគ្រឿងញៀន មិនពាក់ព័ន្ធជាមួយឧត្តមសេនីយ៍ត្រី អៃ សំអាន អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ឡើយ គ្រាន់តែឈ្មោះដូចគ្នាប៉ុណ្ណោះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នគរបាលក្លែងក្លាយម្នាក់ដែលបន្លំជាមន្ដ្រីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ហើយមានឈ្មោះនៅក្នុងអត្តសញ្ញាណប័ណ្ណនគរបាល (ក្លែងក្លាយ) ឈ្មោះ អៃ សំអាន មិនបានជាប់ពាក់ព័ន្ធជាមួយលោកឧត្តមសេនីយ៍ត្រី អៃ សំអាន អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនោះឡើយ ពោលមនុស្សពីរនាក់ផ្សេងគ្នា គ្រាន់តែឈ្មោះដូចគ្នាប៉ុណ្ណោះ។

មន្ដ្រីជាន់ខ្ពស់ នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងនៅល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះ បន្ទាប់ពីចាប់ខ្លួនបុគ្គលម្នាក់ដែលក្លែងជានគរបាល ហើយឈ្មោះ អៃ សំអាននោះ មានសាធារណៈជនមួយចំនួនយល់ច្រឡំថា លោកឧត្តមសេនីយ៍ត្រី អៃ សំអាន ដែលបច្ចុប្បន្នជាអនុប្រធាននាយកដ្ឋាននគរបាលនគរបាលចរាចរណ៍។

មន្ដ្រីជាន់ខ្ពស់ដដែលអះអាងទៀតថា លោកឧត្តមសេនីយ៍ត្រី អៃ សំអាន ជាថ្នាក់ដឹកនាំនគរបាលម្នាក់ នៅក្នុងនាយកដ្ឋាន ហើយមានភាពស្អាតស្អំមិនជាប់ព័ន្ធជាមួយបុគ្គលប្រព្រឹត្តបទល្មើសណាមួយនោះទេ ពោលលោកអនុវត្តតាមយ៉ាងម៉ឺងម៉ាត់ និងត្រឹមត្រូវទៅតាមតួនាទីភារកិច្ច ដែលអគ្គស្នងការដ្ឋាននគរបាលជាតិបានប្រគល់ជូន មិនដែលមានកំហុសឆ្គងម្ដងណាឡើយ។

សូមរំលឹកថា ការចេញមកបកស្រាយរបស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ ធ្វើឡើងបន្ទាប់ពីជនសង្ស័យម្នាក់ឈ្មោះ អៃ សំអាន ដែលក្លែងបន្លំ ជាមន្ត្រីនគរបាលនៃមន្ទីរបទល្មើសគ្រឿងញៀន ត្រូវបានកម្លាំងនគរបាលស្រុកពញាឮ ខេត្តកណ្តាល ឃាត់ខ្លួនបញ្ជូនបន្តមកឲ្យកម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលដឹកនាំកម្លាំងចុះស្រាវជ្រាវករណីក្លែងបន្លំនគរបាលនេះ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះថា ជនសង្ស័យមានឈ្មោះ ផាន់ សុវណ្ណ ភេទប្រុស ដែលឈ្មោះក្នុងកាតនគរបាលជាតិ គឺឈ្មោះ អៃ សំអាន ឋានន្តរសក្តិថ្នាក់ វរសេនីយ៍ទោ (ស័ក្តិ៤កន្លះ) ត្រូវបានឃាត់ខ្លួននៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ នៅអធិការនគរបាលស្រុកពញាឮ ខេត្តកណ្តាល៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.