ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង

អភិបាលរាជធានីភ្នំពេញ ជួបពិភាក្សាការងារជាមួយ សមាជិកគណៈកម្មាធិការកណ្ដាល គណៈចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាម

អភិបាលរាជធានីភ្នំពេញ ជួបពិភាក្សាការងារជាមួយ សមាជិកគណៈកម្មាធិការកណ្ដាល គណៈចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះ បានអនុញ្ញាតឲ្យលោក ផាម តាតថាង សមាជិក នៃគណៈកម្មាធិការកណ្តាល និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈចលនាមហាជនមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ក្នុងនោះក៏មានការចូលរួមពី លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី, លោក កើត ឆែ និងលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសនោះ លោក ឃួង ស្រេង បានថ្លែងអំណរគុណចំពោះកងទ័ពវៀតណាម ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីរំដោះប្រទេស និងប្រជាជនកម្ពុជាចេញពីរបបប៉ុល ពត។ លោកថា «ប្រទេសជិតខាងយើងល្អនឹងគ្នា យើងអាចជួយគ្នាបានទាន់ពេលវេលា ពេលមាន ទុក្ខលំបាកកើតឡើង ជាក់ស្តែងដូចការរំដោះប្រជាពលរដ្ឋចេញពីប៉ុល ពតនេះឯង»។

លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ដែរថា ផ្តើមចេញពីការរំដោះប្រទេសចេញពីចំណុចសូន្យនេះ កម្ពុជាបានឈានទៅរកបាន សន្តិភាពពេញលេញលើផ្ទៃប្រទេស ដែលនាំឲ្យកម្ពុជាមានឱកាសក្នុងការអភិវឌ្ឍប្រទេសរីកចម្រើនដូចពេលបច្ចុប្បន្ននេះ។

លោក ឃួង ស្រេង ក៏បានថ្លែងការកោតសរសើរចំពោះប្រតិភូវៀតណាម ដឹកនាំដោយលោក ផាម តាត ថាង សមាជិកនៃគណៈកម្មាធិការកណ្តាល និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដែលបានពង្រឹង ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការនៃប្រទេសទាំង២ កម្ពុុជា-វៀតណាម បានយ៉ាងល្អ និងបានគាំទ្រការអភិវឌ្ឍប្រទេសកម្ពុជា ពិសេសការអភិវឌ្ឍន៍រាជធានីភ្នំពេញ។

លោកបានបន្តទៀតថា ផ្តើមចេញពីផ្លែផ្កានៃការពង្រឹងទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការនៃប្រទេសទាំង២ កម្ពុុជា-វៀតណាមនេះ កម្ពុជាបានរក្សាប្រពៃណី ទំនៀមទម្លាប់ល្អៗទាំងនេះ បន្តទៅឲ្យយុវជនកម្ពុជាជំនន់ក្រោយទៀត គឺរក្សាឲ្យបានយូរអង្វែង។

លោក ផាម តាត ថាង ក្នុងឱកាសនោះ ក៏បានលើកឡើងអំពីសភាពការណ៍សេដ្ឋកិច្ច សង្គមនៅក្នុងប្រទេសវៀតណាម និងបានលើកឡើងពីការកោតសរសើរ ចំពោះការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ លោក ឃួង ស្រេង ជាអភិបាល និងសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រីនៃកម្ពុជា៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.