ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ!

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ អាណត្តិទី៣ ឆ្នាំ២០២២

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ អាណត្តិទី៣ ឆ្នាំ២០២២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ អាណត្តិទី៣ ឆ្នាំ២០២២

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៨:០០នាទី លោក សុខ សម្បត្តិ អភិបាល នៃគណ:អភិបាលខណ្ឌព្រែកព្នៅ និងលោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សខណ្ឌ បានចូលរួមជាអធិបតី ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ អាណត្តិទី៣ ឆ្នាំ២០២២។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ អាណត្តិទី៣ ឆ្នាំ២០២២ នៅព្រឹកនេះ បានប្រព្រឹត្តទៅប្រកបដោយជោគជ័យដូចរបៀបវារៈដែលបានគ្រោងទុក ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ លោក-លោកស្រី ជាអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ លោកនាយក-នាយករងរដ្ឋបាលសាលាខណ្ឌ លោក-លោកស្រីប្រធានការិយាល័យចំណុះរដ្ឋបាលខណ្ឌ លោកប្រធានការិយាល័យប្រជាពលរដ្ឋ លោកប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិខណ្ឌ ប្រធានមន្ទីរពេទ្យបង្អែកព្រែកព្នៅ មណ្ឌលសុខភាពសង្កាត់ទាំង៥ តំណាងក្រុមហ៊ុនប្រមូលសំរាម៨០០Super ក្រុមប្រឹក្សាសង្កាត់ នាយ-នាយប៉ុស្តិ៍រងនគរបាលរដ្ឋបាលទាំង៥ លោក លោកស្រីប្រធានភូមិទាំង៥៩ភូមិ និងសហគមន៍ចំនួន១០ លោកនាយក-នាយិកាសាលា សរុបចំនួន ៣៣១នាក់ ស្រី៦៤នាក់។

ជាលទ្ធផលនៃវេទិកាទទួលបានសំណេី រនិងសំណូមពរសរុបចំនួន ៤១ បញ្ហា ដែលក្នុងនោះសំណេីរ/សំណូមពរផ្ទាល់មាត់ចំនួន បញ្ហា ០៥ បញ្ហា និងសំណេីរ/សំណូមពរលាយល័ក្ខអក្សរចំនួន ៤១បញ្ហា ។ សំណេីរ/សំណូមទាំងនោះ លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានឆ្លេីយបំភ្លឺ ដោះស្រាយនៅនឹងកន្លែង ដោយឡែកបញ្ហាដែលនៅសេសសល់តិចតួច នឹងដឹកនាំ ចុះពិនិត្យជាក់ស្តែងនៅពេលបន្ទាប់។

សូមបញ្ជាក់ជូនថា លទ្ធផលវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ អាណត្តិទី៣ ឆ្នាំ២០២០ កន្លងទៅ រដ្ឋបាលខណ្ឌសម្រេចបានលទ្ធផលដូចតទៅ សំណេីរ/សំណូមពរ អង្គវេទិកាចំនួន ១៦ បញ្ហា ក្នុងនោះ បានដោះស្រាយរួចចំនួន ០៩ បញ្ហា កំពុងដោះស្រាយ ០៧ បញ្ហា បានដាក់បញ្ចូលក្នុងផែនការអភិវឌ្ឍន៍ ៥ឆ្នាំ និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកឹល របស់ខណ្ឌ-សង្កាត់។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.