ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់

ឯកឧត្តម​បណ្ឌិត ម៉េង សុភ័ណ្ឌ ទីប្រឹក្សា​សម្តេច​ក្រឡាហោម ស ខេង ឧបត្ថម្ភ​ថវិកា​សាងសង់​អគារសិក្សា​ថ្មី​មួយ​ខ្នង នៅ​ស្រុក​គាស់ក្រឡ

ឯកឧត្តម​បណ្ឌិត ម៉េង សុភ័ណ្ឌ ទីប្រឹក្សា​សម្តេច​ក្រឡាហោម ស ខេង ឧបត្ថម្ភ​ថវិកា​សាងសង់​អគារសិក្សា​ថ្មី​មួយ​ខ្នង នៅ​ស្រុក​គាស់ក្រឡ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម​បណ្ឌិត ម៉េង សុភ័ណ្ឌ ទីប្រឹក្សា​សម្តេច​ក្រឡាហោម ស ខេង ឧបត្ថម្ភ​ថវិកា​សាងសង់​អគារសិក្សា​ថ្មី​មួយ​ខ្នង នៅ​ស្រុក​គាស់ក្រឡ

ខេត្ត​បាត់ដំបង​៖ ឯកឧត្តម​បណ្ឌិត ម៉េង សុភ័ណ្ឌ ទីប្រឹក្សា​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​០៩ ខែ​សីហា ឆ្នាំ​២០២២​នេះ បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន សម្រាប់​ចូលរួម​សាងសង់​អគារសិក្សា​ថ្មី​មួយ​ខ្នង ស្ថិតនៅក្នុង​ឃុំ​ដូន​បា ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង ដែល​កំពុង​ជួប​បញ្ហា​ខ្វះខាត​។​

​ឯកឧត្តម​បណ្ឌិត​បាន​បរិច្ចាគ​ថវិកា​ចំនួន​២,៥០០,០០០​រៀល ពេល​អញ្ជើញ​ដល់​ទីតាំង​សាលា និង​បាន​ពិនិត្យ​មើល្ថា​ន​ភាព​ការងារ​សាងសង់​ជាក់ស្តែង នា​ព្រឹក​នេះ គឺ​មាន​ការចូលរួម​ទទួល​ពី​លោក ម៉ម សង ប្រធាន​ភូមិ​គោក​រកា និង​លោក ចិន សំអន មេឃុំ​ដូន​បា ព្រម​ទាំ​មាន​វត្តមាន​លោក​គ្រូ​ប្រចាំ​អនុវិទ្យាល័យ​អណ្តូង​កន្តួត​ផងដែរ​។​

​ឯកឧត្តម​បណ្ឌិត ម៉េង សុ​ភណ្ឌ ទីប្រឹក្សា​សម្តេច​ក្រឡាហោម បាន​មានប្រសាសន៍ថា «​ការ​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​នេះ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍន៍​ផ្នែក​វិស័យ​អប់រំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​នៅ​តាម​តំបន់​ជនបទ​ដាច់ស្រយាល​»​។​

​លោក ដា ឧត្តម នាយករង​អនុវិទ្យាល័យ​​អណ្តូង​កន្តួ​ត បាន​មានប្រសាសន៍ថា សព្វថ្ងៃ​អនុវិទ្យាល័យ​នេះ មាន​អគារសិក្សា​តែ​មួយ​ខ្នង​ប៉ុណ្ណោះ ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី មាន​សិស្ស​សរុប​ទាំងអស់​ចំនួន​២៧៧​នាក់ ដោយ​បែងចែក​ជា​១២​ថ្នាក់ មាន​ថ្នាក់​មត្តេយ្យ​មួយថ្នាក់ បឋមសិក្សា​ប្រាំមួយ​ថ្នាក់ ចំណែក​ថ្នាក់​អនុវិទ្យាល័យ​មាន​បី​ថ្នាក់​។​

​លោក​បាន​មានប្រសាសន៍​ទៀតថា អគារសិក្សា​មួយ​ខ្នង​នេះ ត្រូវ​បាន​ផ្តួចផ្តើម​គំនិត​សាងសង​ដោយ​អាជ្ញាធរ​ឃុំ​ដូន​បា ស្រុក​គាស់ក្រឡ ក្រោម​ការជួយ​ឧបត្ថម​ថវិកា​សាងសង់​ដោយ​អង្គការក្រៅរដ្ឋាភិបាល ឈ្មោះ​អង្គការ​សម្រេចក្តី​សុបិន​កុមារ​។​

​លោក​នាយករង​បាន​លើកឡើង​ថា អគារ​ថ្មី​មួយ​ខ្នង់​នេះ ធ្វើ​អំពី​បេតុង ប្រក់​ក្បឿង មាន​ប្រាំ​បន្ទប់ ហើយ​គ្រោង​បញ្ចប់​ការសាងសង់​ក្នុង​រយៈពេល​ពីរ​ខែ​ខាងមុខនេះ​។​

​ក្នុង​ថ្ងៃ​ទទួល​ថវិកា​ឧបត្ថម្ភ​ពី​ឯកឧត្តម​បណ្ឌិត​នេះ ក្រុម​ជាងសំណង់ បានចាប់ផ្តើម​ជីកដី​ធ្វើ​ជើងតាង​គ្រឹះ​សសរ ចង់​ដែក និង​ចាក់ដី​ធ្វើ​ផ្លូវ​ចូល​ទៅកាន់​ទីតាំង​គម្រោង​សាងសង់​ថ្មី ចំណែក​ដី​ចាក់​ធ្វើ​ខឿន​សាលា​មិន​ទាន់​ចាក់​នៅ​ឡើយ​ទេ​។ ដូច្នេះ​ថវិកា​ឧបត្ថម្ភ​ចំនួន​២,៥០០,០០០​រៀល​នេះ នឹងត្រូវ​ប្រើប្រាស់​លើ​ការចំណាយ​លើ​គ្រឹះ​ខឿន​អគារសិក្សា​តែម្តង​។​

​លោក​បាន​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម​បណ្ឌិត ចំពោះ​ការជួយ​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​សម្រាប់​ចំណាយ​លើ​ថ្លៃ​ដី​ចាក់​បំពេញ​ធ្វើ​ខឿន​សាលា ដែល​គ្រោង​បញ្ចប់​ការសាងសង់​នៅ​ប៉ុន្មាន​ខែ​ខាងមុខនេះ​។​

​លោក ដា ឧត្តម បាន​មានប្រសាសន៍​ដូច្នេះ​ថា «​សាលា​កំពុង​ខ្វះខាត ហើយ​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​នេះ​ក៏​ខ្វះខាត ហើយ​រៃ​គ្នា​បាន​មិន​គ្រប់​។ ខ្ញុំ​មាន​សេចក្តីរំភើប​រីករាយ​យ៉ាងខ្លាំង​ពេល​បាន​ឯកឧត្តម​ជួយឧបត្ថម្ភ ដូច្នេះ​សូម​ជូនពរ​ឯកឧត្តម​ប្រកប​ការងារ​សម្រេច​ជោគជ័យ និង​រក​ទទួលទាន​មានបាន​»​។​

​ចំណែក​លោក ចិន សំអន មេឃុំ​ដូន​បា ដែល​នាំ​ដំណឹង​អំពី​កង្វះខាត​ថវិកា​សាងសង់​សាល​លា​ជូន​ឯកឧត្តម​បណ្ឌិត បាន​សម្តែង​សេចក្តី​សប្បាយរីករាយ​ចំពោះ​ជំនួយ​ថវិកា​នេះ សម្រាប់​ចាក់​បំពេញ​ខឿន​អគារ​សាលា ដែល​កំពុង​ជួប​ការខ្វះខាត​ខណៈ​ការងារ​សាងសង់​បានចាប់ផ្តើម​។​

​លោក​បាន​រំឭកថា ដោយសារ​ជួប​ការខ្វះខាត​ផ្នែក​ថវិកា​បែបនេះ ហើយ​បាន​ជួប​ឯកឧត្តម​បណ្ឌិត ម៉េង សុភ័ណ្ធ អញ្ជើញ​មក​ជា​តំណាង​ជួយ​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​នៅ​ក្នុង​មូលដ្ឋាន ដូច្នេះ​លោក​ក៏​បាន​លើក​សំណើរ​ផ្ទាល់មាត់​សុំ​ឯកឧត្តម​ជួយ​លើ​ការចំណាយ​ថ្លៃ​ដី​ចាក់​បំពេញ​គ្រឹះ​ខឿន​សាលា​ចំនួន​១០០​ឡាន ស្មើ​នឹង​ថវិកា​ចំនួន​២,៥០០,០០០​រៀល ហើយ​ឯកឧត្តម​ក៏​បាន​យល់ព្រម​ជួយ​តាម​សំណើរ​។​

​លោក​មេឃុំ​ដូន​បា បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​ថា «​សុំ​ថ្លែង​អំណរ​ណាស់​ដល់​ឯកឧត្តម ដែល​មាន​ជួយឧបត្ថម្ភ​លើ​ការចំណាយ​ថ្លៃ​ដី​១០០​ឡាន​។ សូម​ឯកឧត្តម នុង​ក្រុមការងារ​ទទួលបាន​ជោគជ័យ​គ្រប់​ភារ​កិច្ចេះ​»៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.